កីឡា
ប្រវត្តិស្ទើរមិនជឿ ម្ចាស់ខ្សៃក្រវាត់ K-1 ជាបងប្អូនបង្កើតធ្លាប់ប្រកួតគ្នាពីរដង
កីឡាករ Koya Urabe និង Hirotaka Urabe ជាកីឡាករប្រដាល់ឃីកបុកស៊ីងអាជីពជប៉ុនទម្ងន់៦០គីឡូក្រាមដែលជាបងបង្កើត ប៉ុន្តែរឿងមិននឹកស្មានដល់ អ្នកទាំងពីរធ្លាប់ប្រកួតគ្នាមែនទែនដល់ទៅពីរដង។
កីឡាករ Urabe បានប្រកួតជាមួយកីឡាករ Denis Puric ក្នុងវគ្គ៨នាក់ចុងក្រោយខ្សែក្រវាត់ឃីកបុកស៊ីងពិភពលោក K-1 World Super Featherweight Grand Prix ឆ្នាំ២០១៥។ ក្រោយផ្តួល Puric ហើយ រូបគេបានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងបន្តយកឈ្នះកីឡាករ Masahiro Yamamoto ក្នុងទឹកទី១ដើម្បីឡើងទៅវគ្គផ្តាច់ព្រ័ត្រ។
កីឡាករ Urabe ដែលត្រូវជាប្អូនបានឡើងទៅជួបបងប្រុសបង្កើតរបស់ខ្លួនគឺកីឡាករ Hirotaka Urabe វគ្គផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវាត់ Grand Prix។ វាជាការប្រកួតដ៏គួរឲ្យភ្ញាក់ផ្អើលនៅពេលបងប្អូនបង្កើតប្រកួតគ្នាដណ្តើមខ្សែក្រវាត់។ នៅពេលនោះ Urabe បានយកឈ្នះបងប្រុសបង្កើតរបស់ខ្លួនដោយពិន្ទុឯកច្ឆ័ន្ទតាមរយៈចៅក្រមទាំង៣សម្រេចផ្តល់ពិន្ទុ ៣០ទល់នឹង២៧ដូចគ្នា និងបានក្លាយជាម្ចាស់ខ្សែក្រវាត់ពិភពលោក K-1 ទម្ងន់៦០គីឡូក្រាម។
អ្វីដែលគួរឲ្យភ្ញាក់ផ្អើលទៀតនោះ កីឡាករ Koya Urabe បានឡើងប្រកួតការពារខ្សែក្រវាត់ K-1 Super Featherweight ទល់នឹងបងប្រុសបង្កើតរបស់ខ្លួន Hirotaka Urabe ម្តងទៀតក្នុងកម្មវិធី K-1 World GPថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៥។ ក្នុងការប្រកួតនោះ Koya Urabe បានចាញ់បងប្រុសរបស់ខ្លួន ដោយបានបោះបង់ចោលការប្រកួតក្នុងទឹកទី៣ បន្ទាប់ពីត្រូវជង្គង់របស់បងប្រុស។
អ្នកប្រដាល់ត្រកូល Urabe ទាំង២សុទ្ធជាកីឡាករប្រដាល់ឃីកបុកស៊ីងអាជីពដ៏ឆ្នើមនៅស្ថាប័ន K-1 របស់ប្រទេសជប៉ុន។ ក្នុងវិស័យប្រដាល់អាចថាជារឿងកម្រមួយដែលបងប្អូនបង្កើតប្រកួតគ្នា ហើយរហូតដល់ទៅពីរដង។
កីឡាករ Koya Urabe បានឈ្នះខ្សែក្រវាត់ K-1 ទម្ងន់៦០គីឡូក្រាមកាលពីថ្ងៃ១៨ ខែមករា ឆ្នាំ២០១៥ បន្ទាប់ពីបានឈ្នះបងប្រុសរបស់ខ្លួន Hirotaka Urabe ប៉ុន្តែចុងឆ្នាំ២០១៥ រូបគេរបូតខ្សែក្រវាត់១គ្រឿងវិញដោយសារបងប្រុស។ បងប្អូនបង្កើតទាំងពីរបានគ្រងជាម្ចាស់ខ្សែក្រវាត់បានជិត២ឆ្នាំ។
នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧ Hirotaka Urabe បានរបូតខ្សែក្រវាត់ K-1 World GP Lightweight បន្ទាប់ពីចាញ់មិត្តរួមជាតិ Taiga Kawabe ដោយពិន្ទុ។
គិតត្រឹមឆ្នាំ២០២៤ កីឡាករ Koya Urabe មានវ័យ៣៣ឆ្នាំ កំពុងបន្តអាជីពដដែលដោយឆ្លងកាត់លើសង្វៀន៦៣ដង ក្នុងនោះឈ្នះ៥២ដង និងចាញ់១១ដង។ រូបគេកំពុងគ្រប់គ្រងខ្សែក្រវាត់៥គ្រឿងគឺ Krush U-22 Lightweight Supernova ឆ្នាំ២០១៤, ខ្សែក្រវាត់ K-1 World Super Featherweight Grand Prix ឆ្នាំ២០១១, ខ្សែក្រវាត់ K-1 Super Featherweight ឆ្នាំ២០១៥, ខ្សែក្រវាត់ K-1 World Super Featherweight Grand Prix ឆ្នាំ២០១៦ និងខ្សែក្រវាត់ K-1 Lightweight ឆ្នាំ២០១៨។
ចំណែកបងប្រុសគឺ Hirotaka Urabe មានវ័យ៣៤ឆ្នាំបានចូលនិវត្តន៍កាលពីឆ្នាំ២០២២ បន្ទាប់ពីឆ្លងកាត់លើសង្វៀន៥៨ដង ក្នុងនោះឈ្នះ៣៦ដង ចាញ់១៩ដង និងស្មើ៣ដង ជាមួយនឹងកំណត់ត្រាឈ្នះខ្សែក្រវាត់៤គ្រឿងគឺ ខ្សែក្រវាត់ K-1 Super Featherweight ឆ្នាំ២០១៥, ខ្សែក្រវាត Krush Super Featherweight ឆ្នាំ២០១១, ខ្សែក្រវាត់ Krush Super Featherweight ឆ្នាំ២០១៤ និងខ្សែក្រវាត់ ISKA Oriental Rules World Super Lightweight ឆ្នាំ២០១៤៕
អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២៣ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍២ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់