Connect with us

កីឡា

ព្រឹកនេះ ក្រុមបាល់បោះរទេះនារីកម្ពុជាទៅប្រកួតជម្រុះប៉ារ៉ាឡាំពិកនៅថៃ

បានផុស

នៅ

ក្រុម​កីឡា​បាល់បោះរទេះ​នារី​ជម្រើស​ជាតិ​កម្ពុជា​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ប្រកួត​ជើង​ឯក​តំបន់អាស៊ី-អូសេអានី IWBF AOZ Championship និង​ជម្រុះ​ព្រឹត្តិការណ៍​កីឡា​ប៉ារ៉ាឡាំពិក ឆ្នាំ​២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ជើង​ឯក​តំបន់អាស៊ី-អូសេអានី IWBF AOZ និង​ជម្រុះ​ព្រឹត្តិការណ៍​កីឡា​ប៉ារ៉ាឡាំពិក​នេះ​​មាន​ក្រុម​ជម្រើស​ជាតិ​នារី​ចំនួន​៩​ចូល​រួម​ប្រកួត​​ដែល​ត្រូវ​បាន​បែង​ចែក​ជា​២​ពូល​គឺពូល A មានក្រុម​ខ្លាំងៗ អូស្ត្រាលី ចិន និង ជប៉ុន ខណៈ​ពូល B មាន​ កម្ពុជា ឥណ្ឌា ឡាវ ហ្វីលីពីន ថៃ និង​ក្រុម​តំណាង​អាស៊ី-អូសេអានី។

តាម​រូបមន្ត​នៃ​ការ​ប្រកួត ក្រុម​ខ្លាំង​ពូល A ប្រកួត​វិល​ជុំ​សន្សំ​ពិន្ទុ​ក្នុង​ពូល​ប៉ះគ្នា​ពីរ​ដង ខណៈ​នៅ​ពូល B ប្រកួត​វិល​ជុំ​សន្សំ​ពិន្ទុ​​ប៉ះគ្នាតែម្តង​ប៉ុណ្ណោះ។ ក្រោយ​ចប់​ការ​ប្រកួត​សន្សំ​ពិន្ទុ ក្រុម​ចំណាត់​ថ្នាក់​លេខ​១​ក្នុង​ពូល B ត្រូវចូល​ទៅ​ចំណាត់​ថ្នាក់​លេខ​៤​ក្នុង​ពូល A ដោយសារ​ពូល A មាន​តែ​៣​ក្រុម​ដោយ​​ទទូល​បាន​កៅអីវគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​សម្រាប់​ប្រជែង​ជើង​ឯក​ IWBF AOZ Championship។

ចំពោះ​សម្រាប់​ការ​​ជម្រុះ​ប៉ារ៉ាឡាំពិកវិញ ក្រុម​​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១ (ជើង​ឯក) ​នឹង​ទទួល​បាន​កៅអី​ទៅ​ព្រឹត្តិការណ៍​ប៉ារ៉ាឡាំពិក ឆ្នាំ​២០២៤ (Paris 2024 Paralympics Games) នៅ​ទី​ក្រុង​បារីស ប្រទេស​បារាំង។

សម្រាប់​ក្រុម​ចំណាត់​ថ្នាក់​លេខ​២ និង​លេខ៣ នឹង​ទទួល​បាន​កៅអី​ទៅ​ប្រកួត​ជើង​ឯក 2024 IWBF Women’s Repechage នៅ​ទី​ក្រុង​ Osaka ប្រទេស​ជប៉ុន។

ការ​ប្រកួត​ធ្វើ​នៅ​ទី​ក្រុង​បាំងកក ប្រទេស​ថៃ ចាប់​ពី​ថ្ងៃ​ទី​៩ ដល់​ទី​២១ ខែ​មករា ឆ្នាំ​២០២៤។

  • ពូល A៖ អូស្ត្រាលី ចិន ជប៉ុន
  • ពូល B៖ កម្ពុជា ឥណ្ឌា ឡាវ ហ្វីលីពីន ថៃ និងអាស៊ី-អូសេអានី

ព្រឹត្តិការណ៍​ប៉ារ៉ាឡាំពិក​ ឆ្នាំ​២០២៤ នៅ​ទី​ក្រុង​បារីស នឹង​ចាប់​ពី​ថ្ងៃ​ទី​២៨ ខែ​សីហា ដល់​ថ្ងៃ​ទី​៨ ខែ​កញ្ញា សម្រាប់​វិញ្ញាសា​កីឡា​បាល់បោះរទេះ​នារី​មាន​តែ​៨​ក្រុម​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​កំណត់​ឲ្យ​ចូល​រួម​ប្រកួត៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

កងទ័ព​អ៊ីស្រាអែលប្រកាស​​​​ឈរជើង​​នៅ​ក្នុង​តំបន់​ហ្គាហ្សា លីបង់ និង​ស៊ីរី​ជាអចិន្ត្រៃយ៍

ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

កូរ៉េ​ខាង​ជើង គំរាម​សងសឹក ក្រោយ​អាមេរិក​បញ្ជូនយន្តហោះ​ទម្លាក់​គ្រាប់បែក​ទៅកូរ៉េ​ខាង​ត្បូង

កីឡា២៨ នាទីutes មុន

អបអរសាទរ​! ម្ចាស់​ជយលាភីប្រណាំង​រទេះគោ រទេះក្របី ​សេះ​ នៃ​ព្រឹត្តិការណ៍​សង្ក្រាន្ត​សៀមរាប​

ជីវិតកម្សាន្ដ៣៣ នាទីutes មុន

ភរិយាកវី ស្វាយ សំអឿ រៀបរាប់ទាំងទឹកភ្នែក ខណៈមានជនឆ្លៀតឱកាសកេងថវិកាសប្បុរសជន ផ្តល់ជូនខ្លួន

សន្តិសុខសង្គម៤១ នាទីutes មុន

Breaking News៖ អគ្គិភ័យកំពុងឆេះផ្ទះប្រជាពលរដ្ឋនៅខណ្ឌច្បារអំពៅ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​ខេត្ត Phuket របស់​ថៃ​រងការ​វាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

សង្ក្រាន្ត៥ថ្ងៃនៅថៃ គ្រោះថ្នាក់ចរាចរណ៍ សម្លាប់មនុស្ស ១៧១នាក់

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ខ្លះៗ​អំពី​រថយន្ត​ដែល​លោក ស៊ី ជីនពីង យក​ពី​ចិន​មក​ជិះ​នៅ​កម្ពុជា

ព័ត៌មានជាតិ៨ ម៉ោង មុន

មុនមកដល់កម្ពុជា​ លោក ស៊ី ជីនពីង ថា កម្ពុជា-ចិន ត្រូវតែពង្រឹងសន្តិសុខកម្រិតខ្ពស់ ប្រឆាំងការបំបែកខ្លួន បដិវត្តន៍ពណ៌ និងការឆបោកតាមអនឡាញ

Sokha Hotels

ព័ត៌មានពេញនិយម