Connect with us

កីឡា

ខ្លាំងប៉ះខ្លាំង! ប៉ឺត សង្ឃឹម ប៉ះម្ចាស់ខ្សែក្រវាត់៦គ្រឿង Yuthin នៅអូស្ត្រាលី

បានផុស

នៅ

តាម​ការ​គ្រោង​ទុក ជើង​ខ្លាំង​ចិត្ត​សាស្ត្រ​ ប៉ឺត សង្ឃឹម នឹង​ប៉ះ​ជើង​ខ្លាំង​ថៃ Yuthin Sakaethongresort ដើម្បីដ​ណ្តើម​ខ្សែ​ក្រវាត់​ នៅ​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០២៤ នៅ​លើ​ទឹក​ដី​ប្រទេស​អូស្ត្រាលី។ គូ​នេះ​ពិត​ជា​ចំណីចក្ខុ​ពិសេស​ប្លែក​បំផុត​សម្រាប់​អ្នក​គាំទ្រ​ប្រចាំ​ឆ្នាំ​២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​គាំទ្រ​ស្គាល់ច្បាស់​ណាស់ ប៉ឺត សង្ឃឹម​ ជា​កីឡាករ​ម្នាក់​ដែល​មាន​ទាំង​បច្ចេកទេស និង​ចិត្ត​សាស្ត្រ​ខ្ពស់ ហើយ​ជា​ម្ចាស់មេដាយ​មាស​ស៊ីហ្គេម​២​សម័យ​កាល​ជាប់​គ្នា។ រូប​គេ​កំពុង​កាន់​ខ្សែ​ក្រវាត់​ជា​ច្រើន​គ្រឿង។

និយាយ​ពី Yuthin អាយុ​៣១​ឆ្នាំ​ជា​កីឡាករ​ដែល​មាន​បទ​ពិសោធ​ច្រើន​ក្នុង​អាជីព។ រូប​គេ​បាន​ចាប់​ផ្តើម​ហ្វឹក​ហាត់​ប្រដាល់​តាំង​ពី​អាយុ​៥​ឆ្នាំ​ដោយ​រហូត​ពេល​នេះ​មាន​បទ​ពិសោធលើ​សង្វៀនមិន​ក្រោម​៣០០​ដង​ទេ។

រូប​គេ​ធ្លាប់​គ្រង​ខ្សែ​ក្រវាត់៦​គ្រឿង​គឺ​ខ្សែ​ក្រវាត់ WMC របស់​ក្រុម​ប្រឹក្សា​មួយ​ថៃ​ពិភព​លោក​ ឆ្នាំ​២០១៦, ខ្សែ​ក្រវាត់ True4U ឆ្នាំ​២០១៦, ខ្សែ​ក្រវាត់ថ្នាក់​ជាតិ​ថៃ (PAT) ២​គ្រឿង​​គឺ​​ឆ្នាំ​២០២១ និង​ឆ្នាំ​២៣, ខ្សែ​ក្រវាត់ IFMA ឆ្នាំ​២០២២ និង​ខ្សែ​ក្រវាត់ World Series នៅ​សង្វៀន Rajadamnern ឆ្នាំ​២០២២៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៩ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៩ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម