កីឡា
មិនសូវបានប្រកួតក្នុងស្រុក សី វិច្ឆិកា គ្រោងទៅប្រកួតនៅក្រៅប្រទេសឆាប់ៗ
កីឡាការិនីប្រដាល់គុនខ្មែរ សី វិច្ឆិកា នឹងចេញទៅប្រកួតនៅក្រៅប្រទេសឆាប់ៗ បន្ទាប់ពីមិនសូវទទួលបានឱកាសប្រកួតញឹកញាប់នៅក្នុងប្រទេស។

កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ កីឡាការិនីរូបនេះបានប្រាប់សារព័ត៌មាន«កម្ពុជាថ្មី» គ្រោងនឹងទៅប្រកួតនៅប្រទេសថៃដើមឆ្នាំ២០២៤ដោយកំពុងរង់ចាំធ្វើលិខិតឆ្លងដែន។ ការមិនបានប្រកួតញឹកញាប់បានធ្វើឲ្យរូបនាងពេលខ្លះដាច់លុយចាយប្រចាំថ្ងៃក្នុងការហ្វឹកហាត់។
កីឡាការិនីមកពីខេត្តកំពង់ធំបាននិយាយថា ៖«សម្រាប់ខ្ញុំពេលអត់បានប្រកួតយូរ អត់មានលុយចាយ ឲ្យម៉ែផ្ញើលុយពីផ្ទះ។ ពេលខ្លះពិបាកដែរ ខ្ញុំសុំលុយពុកម៉ែ តែពួកគាត់អត់មានលុយដែរ។ ពេលខ្លះពួកគាត់មាន ពេលខ្លះក៏អត់»។

វិច្ឆិកា នៅតែប្តេជ្ញាចិត្តថា ៖«ខ្ញុំនៅតែខិតខំប្រឹងប្រែងឲ្យខ្លាំងជាងនេះដើម្បីអាចបានប្រកួតញឹកញាប់បានលុយជួយដល់គ្រួសារឲ្យបានធូរ។ កាលពីតូចខ្ញុំចូលចិត្តវ៉ៃ MMA តែក្រោយមកក៏វ៉ៃគុនខ្មែរ។ រាល់ថ្ងៃ គុនខ្មែរឡើងខ្លាំង។ ខ្ញុំតែងតែគិតថា កម្មវិធីនឹងផ្តល់ឱកាសឲ្យកីឡាការិនីប្រកួតដណ្តើមរង្វាន់ច្រើន ព្រោះអីខ្ញុំឃើញកីឡាករវ៉ៃដណ្តើមឡាន។ ថ្ងៃណាមួយខ្ញុំនឹងមានឱកាសវ៉ៃដូចកីឡាករដែរ»។
ដើមហេតុដែលធ្វើឲ្យកីឡាការិនីរូបនេះចាប់អាជីពប្រដាល់ឈឺខ្លួនគឺកើតចេញពីក្តីស្រឡាញ់ និងជីវភាពគ្រួសារខ្វះដែលនាងចង់រកប្រាក់ជួយសម្រាលបន្ទុកគ្រួសារ។ កីឡាការិនីរូបនេះមានដើមកំណើតនៅស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ កំពុងហ្វឹកហាត់នៅក្លិប ស សី គុនខ្មែរ។
ក្រោយចាប់អាជីរយៈពេលជាងមួយឆ្នាំ សី វិច្ឆិកា បានជាប់ជម្រើសជាតិកម្ពុជាផ្នែកកីឡាឃីកបុកស៊ីងសម្រាប់ការប្រកួតកីឡាស៊ីហ្គេម។ ជាលទ្ធផលនាងទទួលបានមេដាយសំរិទ្ធស៊ីហ្គេមឆ្នាំ២០២៣។ រហូតដល់ពេលនេះកញ្ញាប្រកួតបានជាង២០ដងហើយក្នុងនោះចាញ់៥ និងស្មើ១ដង។ អ្វីដែលគួរឲ្យកត់សំគាល់កញ្ញាប្រកួតមិនដែលចាញ់ឡើយចាប់តាំងពីក្រោយស៊ីហ្គេមមក៕


អត្ថបទ៖ វីរបុត្រ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ