កីឡា
វ័យទើប២១ឆ្នាំ Adeyemi ធ្វើសកម្មភាពសប្បុរសធម៌ជាច្រើននៅនីហ្សេរីយ៉ា
ខ្សែប្រយុទ្ធក្រុម Borussia Dortmund កីឡាករ Karim Adeyemi បានប្រើពេលសម្រាករបស់ខ្លួននៅប្រទេសនីហ្សេរីយ៉ាដែលជាទឹកដីកំណើតដើម្បីបង្កើតមូលនិធិដើម្បីជួយកុមារ និងប្រជាជនក្នុងសហគមន៍។

កីឡាករ Adeyemi វ័យ២១ ឆ្នាំកំពុងស្ថិតនៅក្នុងទីក្រុង Ibadan ដើម្បីមើលផែនការរបស់ខ្លួនកំពុងអនុវត្តដោយមានគោលដៅក្នុងការលុបបំបាត់ភាពក្រីក្រ និងបញ្ចប់វិសមភាព ហើយជួយដល់យុវជនក្នុងស្រុកតាមរយៈការអប់រំ ការផ្តល់សិទ្ធិអំណាច និងការអភិវឌ្ឍបាល់ទាត់។ មូលនិធិនេះមានគោលបំណងផ្តល់ការអប់រំដល់សិស្សចំនូន១០០០នាក់ នៅឆ្នាំ២០៣០ នៅរដ្ឋ Oyo ដែលមានចំនួនកុមារក្រៅសាលាច្រើនជាងគេនៅភាគនិរតីប្រទេសនីហ្សេរីយ៉ា។ មូលនិធិនេះក៏ដំណើរការក្លិបបាល់ទាត់ Adeyemi ដែលមានគោលដៅបណ្តុះបណ្តាលកីឡាករបាល់ទាត់អាជីពចំនួន៥០០០នាក់នៅឆ្នាំ២០៣០។

កីឡាកររបស់ Dortmund បានមើលការហ្វឹកហាត់របស់ក្មេងៗនៅកីឡដ្ឋាន Olubadan និងការប្រកួតបាល់ទាត់តាមដងផ្លូវក្នុងទីក្រុង Odo Osun ខណៈពេលរូបគេក៏បានចូលរួមសកម្មភាពក្នុងសហគមន៍ផងដែរ។ មូលនិធិបានបញ្ចប់ការរៀបចំផែនការ ការផ្តល់ហិរញ្ញប្បទាន ការសាងសង់ និងការដាក់ឱ្យដំណើរការរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតសម្រាប់មនុស្ស ២០ ០០០នាក់នៅក្នុងសហគមន៍ Odo Osun។
កីឡាករវ័យ២១ឆ្នាំរូបនេះបានធ្វើទស្សនកិច្ចទៅកាន់ Ibadan ដោយបានជួបព្រះមហាក្សត្រនៃ Ibadanland។ Adeyemi កើតនៅទីក្រុង Munich ដែលមានឪពុកជនជាតិនីហ្សេរីយ៉ា និងម្តាយជនជាតិរ៉ូម៉ានី។
ការបង្ហោះលើ Instagram កីឡាករ Karim Adeyemi បានសរសេរថា ៖«នៅអាយុ១០ឆ្នាំ ខ្ញុំបានទៅលេងស្រុកកំណើតរបស់ឪពុកខ្ញុំគឺ Ibadan ប្រទេសនីហ្សេរីយ៉ាជាលើកដំបូង។ ការតភ្ជាប់រវាងប្រទេស និងវប្បធម៌រស់រវើក ហើយការចងចាំដ៏ពេញចិត្តបំផុតមួយរបស់ខ្ញុំគឺការចំណាយពេលជាមួយក្រុមគ្រួសារដោយរីករាយ។ ខ្ញុំបានសន្យាជាមួយឪពុកថា ខ្ញុំចង់រួមចំណែកជួយប្រជាជននីហ្សេរីយ៉ា»។
Adeyemi ក៏បានទៅលេងរដ្ឋ Lagos និងកីឡដ្ឋាន Maracana ក្នុងទីក្រុង Ajegunle ជាកន្លែងដែលរូបគេ និងកីឡាករអន្តរជាតិនីហ្សេរីយ៉ា Wilfred Ndidi បានបរិច្ចាគអគារលំនៅដ្ឋានដល់កីឡដ្ឋានដើម្បីកែលម្អ៕
ប្រែសម្រួល៖ ផា រតនា
ប្រភព៖ Bundesliga

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ