Connect with us

កីឡា

លោក Macron ជំរុញពលរដ្ឋលេងកីឡាស្រដៀងនឹងប្រមុខដឹកនាំកម្ពុជាមុនពេលស៊ីហ្គេម

បានផុស

នៅ

ប្រធានាធិបតីបារាំង លោក Emmanuel Macron កាលពីថ្ងៃចន្ទបានអំពាវនាវឱ្យប្រជាជនបារាំងចាប់ផ្តើមធ្វើលំហាត់ប្រាណជារៀងរាល់ថ្ងៃ ខណៈទីក្រុងប៉ារីស នឹងត្រូវរៀបចំធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិក នៅរដូវក្តៅនេះ។

លោក Macron
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ជំរុញប្រជា​ពល​រដ្ឋ​របស់​លោក​ប្រធានាធិបតី​បារាំងមុន​ពេល​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ឈាន​ចូល​មក​ដល់ស្រដៀង​​គ្នា​នឹង​ប្រមុខ​ដឹក​នាំ​កម្ពុជា​ដែល​មាន​សម្តេច​តេជោ ហ៊ុន សែន អតីត​នាយក​រដ្ឋ​មន្ត្រី​បាន​ជំរុញ​ឲ្យ​ប្រជា​ពលរដ្ឋ«​លេង​កីឡា​ហោច​ណាស់មួយ​មុខក្នុង​ជីវិត​» កាល​​មុន​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើ​ម្ចាស់​ផ្ទះជា​លើក​ដំបូង។

ការបង្ហោះវីដេអូឃ្លីបរបស់លោក Macron នៅលើគណនី X ដែលពីមុនហៅថា Twitter ក្នុងរូបភាពអាវយឺតជាមួយស្រោមដៃប្រដាល់​នៅ​លើ​ស្មា និង​មាន​បាវសាក់នៅខាងក្រោយ លោកប្រធានាធិបតីបានជំរុញឱ្យជនរួមជាតិ​ហាត់ប្រាណ​ឱ្យបាន«ហោច​ណាស់៣០នាទីក្នុងមួយថ្ងៃ»។

លោក Macron វ័យ៤៦ឆ្នាំ បាននិយាយ​ថា ការធ្វើលំហាត់ប្រាណមានប្រយោជន៍​ «សម្រាប់សុខភាព​ និង​អ្វីៗជាច្រើនទៀត។ វាក៏ជាវិធីធ្វើឱ្យកីឡាអូឡាំពិកក្លាយទៅជាផ្នែកមួយនៃទម្លាប់ប្រចាំថ្ងៃរបស់យើង»។ 

លោកធ្លាប់បានប្រាប់សារព័ត៌មាន​ AFP ថា នឹងលើកកម្ពស់កីឡា “ដើម្បីជាបុព្វហេតុជាតិដ៏អស្ចារ្យ” នៅឆ្នាំនេះ រួមទាំង​ការជំរុញការអប់រំកាយនៅក្នុងសាលារៀន។ លោកសង្ឃឹម​ប្រទេសបារាំងនឹងឈ្នះ “មេដាយជាច្រើន” នៅក្នុង​កីឡា​អូឡាំពិក​ ហើយសង្ឃឹមអ្នកលេងកីឡាពាក់កណ្ដាលអាជីពកាន់តែច្រើននឹងចាប់យកកីឡាជាអាជីព។

លោក Emmanuel Macron

ប្រភពមួយនៅក្នុងការិយាល័យរបស់លោក Macron បាននិយាយថា រដ្ឋាភិបាលបានសម្រេច​គោលដៅដែលបានកំណត់ក្នុងឆ្នាំ២០១៧ រួចហើយ ដើម្បីទទួលបានមនុស្សចំនួន ៣លាននាក់បន្ថែមទៀត​ចូលរួមធ្វើលំហាត់ប្រាណទៀងទាត់។ ឥឡូវនេះបារាំង​កំពុងមានគោលដៅចំនួន ៣លាននាក់បន្ថែមទៀតនៅឆ្នាំ២០២៧។ 

កីឡា​អូឡាំពិករដូវក្តៅ នៅទីក្រុងប៉ារីស ឆ្នាំ២០២៤ នឹងដំណើរការពីថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី១១ ខែសីហា បន្ទាប់មកកីឡាប៉ារ៉ាឡាំពិក នឹងចាប់ផ្ដើមពីថ្ងៃទី២៨ ខែសីហា ដល់ថ្ងៃទី០៨ ខែកញ្ញា៕

លោក Macron ក្នុង​វីដេអូឃ្លីប

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ Inside The Games

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម