Connect with us

កីឡា

លោក Fernando ដាក់ Ronaldo បម្រុងវគ្គ១៦ក្រុម World Cup ជាល្បិចមួយ

បានផុស

នៅ

អតីតគ្រូបង្វឹកក្រុមជម្រើសជាតិព័រទុយហ្គាល់លោក Fernando Santos បានពន្យល់ពីមូលហេតុដែលដាក់តារា​បាល់ទាត់​ឆ្នើម Cristiano Ronaldo អង្គុយ​កៅអី​បម្រុង​ក្នុង​ពេល​ប្រកួត​វគ្គ​១៦ក្រុម​ចុង​ក្រោយ​ជើង​ឯក​ពិភព​លោក (World Cup) ២០២២ គឺជា​យុទ្ធសាស្ត្រ​ដ៏​ត្រឹម​ត្រូវ​មួយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Ronaldo ស្ថិតនៅកៅអីបម្រុងក្នុងការប្រកួតវគ្គ១៦ក្រុម ចុងក្រោយនៅពេលប៉ះក្រុម​ជម្រើស​ជាតិ​ស្វីស។ ពេល​នោះ​អ្នកគាំទ្រមួយចំនួនមិនសប្បាយចិត្ត ចំពោះការសម្រេច​របស់លោក Santos ពី​ព្រោះ​​​ជា​វគ្គ​ដ៏​សំខាន់​ដែល​ចាញ់​ធ្លាក់ ឈ្នះ​ឡើង ប៉ុន្តែ​តែបែរជាមិនដាក់កីឡាករឆ្នើម។ យ៉ាង​ណា ព័រទុយហ្គាល់បានយកឈ្នះស្វីល ៦-១ ដែល​កីឡាករ Goncalo Ramos រកបាន៣គ្រាប់ ខណៈ Ronaldo ត្រូវប្ដូរចូល​នៅនាទី៧៣នៅ​ពេលព័រទុយហ្គាល់នាំមុខ ៥-១ ទៅហើយ។

លោក Santos ​​បាននិយាយ​ថា​៖ «​វា​ជា​ការ​សម្រេច​ចិត្ត​ខាង​យុទ្ធសាស្ត្រ និង​បច្ចេកទេស។​ វា​គ្មាន​អ្វី​ផ្សេង​ទៀត​ទេ។ ការសម្រេចចិត្តជាយុទ្ធសាស្ត្រ តែងតែជារឿងសំខាន់។ ខ្ញុំត្រូវតែធ្វើការសម្រេចចិត្តបែបនេះ។ ខ្ញុំពិតជាធ្វើបានត្រឹមត្រូវ»។

យោងតាមសម្តីរបស់គ្រូបង្វឹករូបនេះបានបញ្ជាក់ថា ការសម្រេចចិត្តដាក់ Ronaldo នៅកៅអីគឺជាយុទ្ធសាស្រ្តមួយ ដើម្បីឲ្យគូប្រកួតមានការធ្វេសប្រហែស និង​មិនសូវមានការប្រុងប្រយ័ត្នខ្ពស់។ នេះហើយទើបធ្វើឲ្យក្រុមព័រទុយហ្គាល់មានលទ្ធភាពរកគ្រាប់បាល់​រហូត​ដល់​៦គ្រាប់៕

ប្រែសម្រួល៖ ផា រតនា
ប្រភព៖ Goal

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម