កីឡា
អតីតកីឡាករប៉ារ៉ាឡាំពិកម្នាក់ត្រូវបានដោះលែងក្រោយជាប់ពន្ធនាគារ១១ឆ្នាំពីបទសម្លាប់មិត្តស្រី
អតីតកីឡាកររត់ប្រណាំងក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក និងប៉ារ៉ាឡាំពិក សញ្ជាតិអាហ្រ្វិកខាងត្បូង លោក Oscar Pistorius ត្រូវបានដោះលែងពីពន្ធនាគារ ឲ្យនៅក្រៅឃុំកាលពីពេលថ្មីៗ បន្ទាប់ពីត្រូវបានកាត់ទោសពីបទឃាតកម្មលើមិត្តស្រីរបស់ខ្លួន ឈ្មោះ Reeva Steenkamp កាលពីជាង ១១ឆ្នាំមុន។

លោក Pistorius ដែលត្រូវបានកាត់ទោសពីបទបាញ់សម្លាប់មិត្តស្រីអ្នកនាង Reeva នៅផ្ទះរបស់ខ្លួន ក្នុងរដ្ឋធានីអាហ្វ្រិកខាងត្បូង ក្នុងឆ្នាំ២០១៣ បានទទួលសេរីភាព បន្ទាប់ពីបានអនុវត្តច្រើនជាងពាក់កណ្តាលនៃទោសជាប់ពន្ធនាគារដែលមានប្រសិទ្ធភាព។ នេះស្ថិតនៅក្រោមប្រព័ន្ធដោះលែងដែលបានបង្កើតឡើងក្នុងក្របខ័ណ្ឌច្បាប់របស់ប្រទេស។
យោងតាមអាជ្ញាធរក្នុងតំបន់ អតីតអត្តពកម្មដែលមានពិការភាពជើងទាំងពីរវ័យ ៣៧ឆ្នាំរូបនេះបានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ប៉ារ៉ាឡាំពិក ទីក្រុងឡុងដ៍ ឆ្នាំ២០១២ ដោយបានឈ្នះមេដាយមាស។ លោកថែមទាំងបានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អូឡាំពិកដែលជាការប្រកួតសម្រាប់អត្តពលិកកាយសម្បទាធម្មតាដែលលោកបានប្រកួតវិញ្ញាសាចម្ងាយ៤០០ម៉ែត្របុរសថែមទៀត។
សម្រាប់ការដោះលែង អាជ្ញាធរមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការទន្ទឹងរង់ចាំពីអ្នកសារព័ត៌មានមួយចំនួនដើម្បីថតរូប និងទទួលបានសេចក្តីថ្លែងការណ៍ ទោះបីជារូបគេត្រូវបានតុលាការហាមឃាត់ក្នុងការនិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយអំឡុងពេលដំណើរការដោះលែងនេះ។ លោកត្រូវបាននាំចេញដោយស្ងប់ស្ងាត់ពីពន្ធនាគារ Atteridgeville នៅជាយក្រុង Pretoria ដោយជៀសវាងហ្វូងអ្នកសារព័ត៌មានដែលប្រមូលផ្តុំនៅខាងក្រៅ។

នាយកដ្ឋានសេវាកម្មកែប្រែបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Pistorius ដែលត្រូវបានគេស្គាល់ទូទាំងពិភពលោកថាជា “Blade Runner” ត្រូវបាននាំទៅក្នុងមជ្ឈមណ្ឌលកែប្រែសហគមន៍។ ឥឡូវនេះលោកកំពុងនៅផ្ទះ។ ដើម្បីមើលថែគាត់ដោយស្មើភាពជាមួយអ្នកដទៃដែលជាប់ពន្ធនាគារ និងទទួលបានផលប្រយោជន៍ពីការបន្ធូរបន្ថយទោស អាជ្ញាធរបានព្រមានសារព័ត៌មានជាតិ និងអន្តរជាតិថា នឹងមិនមានឱកាសថតរូប ឬនិយាយជាមួយគាត់ឡើយ។
គួររម្លឹកថា បុរសសញ្ជាតិអាហ្រ្វិកខាងត្បូងរូបនេះត្រូវបានគេរកឃើញថាមានពិរុទ្ធពីបទសម្លាប់តារាម៉ូដែលវ័យ ២៩ឆ្នាំនៅថ្ងៃបុណ្យនៃក្តីស្រឡាញ់ ក្នុងឆ្នាំ២០១៣ ដោយការបាញ់ចំនួន ៤គ្រាប់តាមទ្វារបន្ទប់ទឹកក្នុងផ្ទះនៅទីក្រុង Pretoria ដែលមានសុវត្ថិភាពបំផុត។
ជាលទ្ធផល បន្ទាប់ពីការកាត់ក្តីដ៏យូរ និងបណ្តឹងឧទ្ធរណ៍ជាច្រើនដង លោកត្រូវបានកាត់ទោសពីបទមនុស្សឃាតក្នុងឆ្នាំ២០១៧ ហើយត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ ១៣ឆ្នាំ។ បន្ទាប់ពីបានអនុវត្តទោសលើសពីពាក់កណ្តាល លោកក៏ត្រូវបានគេដោះលែងឱ្យនៅក្រៅឃុំដូចពលរដ្ឋអាហ្វ្រិកខាងត្បូងដទៃទៀតដែរ ក្នុងកាលៈទេសៈស្រដៀងគ្នានេះ។
អត្តពលិកនឹងទទួលការព្យាបាលដោយកំហឹង និងអំពើហឹង្សាផ្អែកលើយេនឌ័រពេញមួយដំណើរការដោះលែង។ លោកក៏ត្រូវបានហាមឃាត់ពីការសេធគ្រឿងស្រវឹង និងសារធាតុផ្សេងទៀត ត្រូវតែបំពេញការងារសហគមន៍ និងត្រូវគោរពពេលវេលាច្បាស់លាស់នៅផ្ទះ៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ AFP

-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១៩ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?