កីឡា
អបអរសាទរ! ក្រុមបាល់បោះរទេះនារីកម្ពុជាបានឈ្នះអូស្ត្រាលី និងបន្តឈ្នះឥណ្ឌា ជម្រុះប៉ារ៉ាឡាំពិកនៅថៃ
ម៉ោង៨កន្លះ ថ្ងៃទី១០ ខែមករានេះ ក្រុមកីឡាបាល់បោះរទេះនារីជម្រើសជាតិកម្ពុជាបានយកឈ្នះក្រុមបាល់បោះនារីឥណ្ឌា ដោយលទ្ធផល ១៤-០ សម្រាប់វិញ្ញាសា៣ទល់៣ ក្នុងការប្រកួតជើងឯកតំបន់អាស៊ី-អូសេអានី IWBF AOZ Championship និងជម្រុះព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិក ឆ្នាំ២០២៤ នៅប្រទេសថៃ។

នេះជាជ័យជម្នះលើកទី២ បន្ទាប់ពីលើកទី១កាលពីរសៀលថ្ងៃ ក្រុមនារីកម្ពុជាបានយកឈ្នះលើក្រុមនារីអូស្ត្រាលីដោយលទ្ធផល ១០-៣។ ការប្រកួតបន្ទាប់ ក្រុមនារីកម្ពុជានឹងត្រូវជួបម្ចាស់ផ្ទះថៃ។
ក្រុមទទួលបានចំណាត់ថ្នាក់លេខ១ (ជើងឯក) នឹងទទួលបានកៅអីទៅព្រឹត្តិការណ៍ប៉ារ៉ាឡាំពិក ឆ្នាំ២០២៤ (Paris 2024 Paralympics Games) នៅទីក្រុងបារីស ប្រទេសបារាំង។

សម្រាប់ក្រុមចំណាត់ថ្នាក់លេខ២ និងលេខ៣ នឹងទទួលបានកៅអីទៅប្រកួតជើងឯក 2024 IWBF Women’s Repechage នៅទីក្រុង Osaka ប្រទេសជប៉ុន។
ការប្រកួតធ្វើនៅទីក្រុងបាំងកក ប្រទេសថៃ ចាប់ពីថ្ងៃទី៩ ដល់ទី២១ ខែមករា ឆ្នាំ២០២៤។
អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២៤ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?