Connect with us

កីឡា

ក្រុមបាល់បោះរទេះនារីកម្ពុជាបន្តឈ្នះម្ចាស់ផ្ទះថៃឈរលេខ១ក្នុងពូល ជម្រុះប៉ារ៉ាឡាំពិក

បានផុស

នៅ

នៅ​យប់​ ថ្ងៃ​ទី​១០ ខែ​មករានេះ ក្រុម​កីឡា​បាល់បោះរទេះ​នារី​ជម្រើស​ជាតិ​កម្ពុជា​បាន​យក​ឈ្នះ​ក្រុម​បាល់បោះនារីម្ចាស់​ផ្ទះ​ថៃ ដោយ​លទ្ធផល ៩-២ ដើម្បី​ឈរ​លេខ១​ក្នុងពូល B សម្រាប់​វិញ្ញាសាសា​៣​ទល់​៣ ក្នុង​ការ​​ប្រកួត​ជើង​ឯក​តំបន់អាស៊ី-អូសេអានី IWBF AOZ Championship និង​ជម្រុះ​ព្រឹត្តិការណ៍​កីឡា​ប៉ារ៉ាឡាំពិក ឆ្នាំ​២០២៤ នៅ​ប្រទេស​ថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឆ្លង​កាត់​ការ​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល​៣​ប្រកួត ក្រុម​នារី​កម្ពុជា​ទទួល​បាន​ជ័យជម្នះ​ទាំង​អស់ ក្នុង​នោះ​ឈ្នះ​អូស្ត្រាលី ឥណ្ឌា និង​ម្ចាស់​ផ្ទះ​ថៃ ដូច្នេះ​មាន​ន័យ​​ថា ក្រុម​នារី​កម្ពុជា​ឈរ​លេខ​១​ក្នុង​ពូល B។

​ការ​​ជម្រុះ​ប៉ារ៉ាឡាំពិកវិញ ក្រុម​​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១ (ជើង​ឯក) ​នឹង​ទទួល​បាន​កៅអី​ទៅ​ព្រឹត្តិការណ៍​ប៉ារ៉ាឡាំពិក ឆ្នាំ​២០២៤ (Paris 2024 Paralympics Games) នៅ​ទី​ក្រុង​បារីស ប្រទេស​បារាំង។

សម្រាប់​ក្រុម​ចំណាត់​ថ្នាក់​លេខ​២ និង​លេខ៣ នឹង​ទទួល​បាន​កៅអី​ទៅ​ប្រកួត​ជើង​ឯក 2024 IWBF Women’s Repechage នៅ​ទី​ក្រុង​ Osaka ប្រទេស​ជប៉ុន។

ការ​ប្រកួត​ធ្វើ​នៅ​ទី​ក្រុង​បាំងកក ប្រទេស​ថៃ ចាប់​ពី​ថ្ងៃ​ទី​៩ ដល់​ទី​២១ ខែ​មករា ឆ្នាំ​២០២៤។

លទ្ធផល​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល B

  • កម្ពុជា ឈ្នះ អូស្ត្រាលី ១០-៣
  • កម្ពុជា ឈ្នះ ឥណ្ឌា ១៤-០
  • កម្ពុជា ឈ្នះ ថៃ ៩-២

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក ផាម មិញឈិញ
ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

មេដឹកនាំវៀតណាម ជំរុញ​ស្ថាប័ន​រដ្ឋាភិបាល​ឱ្យ​ត្រៀមសម្រាប់សង្រ្គាមពាណិជ្ជកម្មពិភពលោក

ព័ត៌មានជាតិ១៧ នាទីutes មុន

រដ្ឋមន្រ្តី​ក្រសួង​ប្រៃសណីយ៍​ប្រាប់​ ហេតុផល​នាំ​ឲ្យ​មាន​ការ​​​ផ្តល់​​សិទ្ធិ​​ផ្តាច់​មុខ ការ​ផ្គត់ផ្គង់​​សេវា​ទូរសព្ទ​នៅ​តាម​បុរី

អត្ថាធិប្បាយ១៨ នាទីutes មុន

បណ្ឌិត ឈត ប៊ុនថង៖ គួរប្រើបញ្ញាសិប្បនិម្មិត (AI)សម្រាប់គោលបំណងវិជ្ជមាន ជាជាងគោលបំណងអវិជ្ជមាន

ព័ត៌មានជាតិ៣០ នាទីutes មុន

គ្រូ និងសិស្ស នៃវិទ្យាល័យបាក់ទូក សប្បាយចិត្តពេលក្រសួងរៀបចំការប្រលងសិស្សពូកែទូទាំងប្រទេសឡើងវិញ

ព័ត៌មានអន្ដរជាតិ៣៣ នាទីutes មុន

ចិន ប្ដឹង​ទៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក រឿង​ដែល ត្រាំ ដាក់​ពន្ធ​លើ​ខ្លួន​១០%

Sokha Hotels

ព័ត៌មានពេញនិយម