Connect with us

កីឡា

 ​​ឯកឧត្តម ឌី វិជ្ជា សុំការគាំទ្រ បើបង្កើត​ពាន«ស្វាយរៀងស៊ុបភើខាប់»

បានផុស

នៅ

ឯកឧត្តមឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្ដាលសន្តិសុខ​បាន​ទម្លាយ​ឲ្យ​ដឹង​ពីបំណង​ចង់​បង្កើត​ពាន​រង្វាន់«ស្វាយរៀងស៊ុបភើខាប់ (Svay Rieng Super Cup)»​ដើម្បី​ផ្តល់​​ឲ្យ​​យុវជន​នៅ​ខេត្ត​ស្វាយរៀង​ទទួល​បាន​ឱកាស​ប្រកួត​បាល់ទាត់​កាន់​តែ​ច្រើន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០២៤ ឯកឧត្តមឧត្តមសេនីយ៍ឯក ឌី វិជ្ជា បាន​លើក​ជា​សំណួរ​ដល់​បង​ប្អូន​ដែល​ស្រឡាញ់​កីឡា​បាល់ទាត់​នៅ​ខេត្ត​ស្វាយ​រៀង​ថា «ជូន​ដល់​បង​ប្អូន​វិស័យ​បាល់ទាត់​​ខេត្ត​ស្វាយរៀង ខ្ញុំ​ចង់​បង្កើត​ ស្វាយរៀង​ស៊ុបភើខាប់ (Svay Rieng Super Cup)។ តើ​បង​ប្អូន​យល់​យ៉ាង​ណាដែរ?

ខេត្ត​ស្វាយរៀង​អាច​ត្រូវ​បាន​ចាត់​ទុក​ជា​ទី​កន្លែង​ដែល​ឈាន​មុខ​គេ​មុខ​សម្រាប់​សកម្មភាព​បាល់ទាត់ បន្ទាប់​ពី​ថ្នាក់​ដឹក​នាំ​នៅ​ខេត្ត​មួយ​នេះ​បាន​បង្កើត​ពាន​រង្វាន់​ជា​បន្ត​បន្ទាប់​​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​​សម្រាប់​ប្អូន​ៗ​ដែល​ស្រឡាញ់​ចូល​ចិត្ត​លេង​បាល់ទាត់។ ជា​ពិសេសពាន​រង្វាន់ស្វាយរៀង​ខាប់​​ត្រូវ​បាន​បង្កើត​ឈាន​ដល់​រដូវ​កាល​ទី​៧ ស្វាយរៀង​ខាប់​អាយុ​ក្រោម​១៨​ឆ្នាំ និង​ស្វាយរៀង​ខាប់​អាយុ​ក្រោម​១៥​ឆ្នាំ​ជា​ដើម។

ជា​ទូទៅ​ពាន​រង្វាន់ Super Cup ជា​ការ​ប្រកួត​រវាង​ក្រុម​ជើង​ឯក​​ជា​មួយ​នឹង​​ក្រុម​ជើង​ឯក​ដើម្បី​ដណ្តើម​ពាន​រង្វាន់​មួយ។ ជាក់​ស្តែង​ សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​បាន​បង្កើត​ពាន​រង្វាន់ Cambodian League Super Cup ដែល​ក្រុម​ជើង​ឯក​លីគ​កំពូល​កម្ពុជា​ប្រកួត​ជា​មួយ​ក្រុម​ជើង​ឯក​ពាន​សម្តេច​តេជោ​ហ៊ុន​សែន​នៅ​បើក​រដូវ​កាល។ នៅ​​ប្រទេស​អង់គ្លេស និង​សហព័ន្ធ​កីឡា​បាល់ទាត់ពិភព​លោក​ក៏​​មាន​ពាន​រង្វាន់​លក្ខណៈ​បែប​នេះ​ដែរ។

ក្រុម​ជើងឯកស្វាយរៀងខាប់អាយុក្រោម១៨ឆ្នាំ

និយាយ​ដោយឡែក ពាន​រង្វាន់ Svay Rieng Super Cup អាច​ជា​ការ​ប្រកួត​រវាង​ក្រុម​ជើង​ឯក​ស្វាយរៀង​ខាប់ និង​ស្វាយរៀង​ខាប់​អាយុ​ក្រោម​១៨​ឆ្នាំ​ដែល​ទើប​តែ​បញ្ចប់​ទៅ​កាល​ពី​ចុង​ឆ្នាំ​២០២៤៕

ក្រុមជើងឯកស្វាយរៀងខាប់រដូវកាលទី៥

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៩ នាទី មុន

ពលរដ្ឋជិះរថយន្តក្រុង​មិនគិតថ្លៃ​ ឱកាស​បុណ្យជាតិធំៗ កើនឡើង​ពី​ ១០ ទៅ ១៥ ភាគរយ ក្នុងមួយឆ្នាំ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ជីវិតកម្សាន្ដ២ ម៉ោង មុន

Selena ក្លាយជាមហាសេដ្ឋី ខណៈ Justin កំពុងផ្ទុះច្រូងចម្រាសនឹងបុគ្គលបទល្មើសផ្លូវភេទ

ព័ត៌មានជាតិ២ ម៉ោង មុន

មន្រ្តី​ជំនាញ​សាធារណការ​​ឆ្លើយតប​បញ្ជាក់ ផ្លូវខូច​បង្កើត​ចង្ហូរ​រលក​នៅ​​​រង្វង់មូលព្រះថោង​នាងនាគ

ចរាចរណ៍២១ ម៉ោង មុន

រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទ​បើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

វៀតណាម​ខូច​ខាត​​៣,៣​ពាន់​លាន​ដុល្លារ​​ក្នុង​ព្យុះ​ទីហ្វុង​យ៉ាក់​ជី​​​​ (Yagi)

ព័ត៌មានជាតិ២ ម៉ោង មុន

រមណីយដ្ឋានឆ្មាបាត់នៅកោះកុង ត្រៀមខ្លួនរួចស្រេច ទទួលភ្ញៀវទេសចរនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៧ ម៉ោង មុន

សម្ដេចតេជោ ស្នើឱ្យរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា តុលាការ មន្ត្រី កងកម្លាំង ងាកមកបង្កើតក្រុមក្នុង Cool App ដើម្បីសន្តិសុខជាតិ

Sokha Hotels

ព័ត៌មានពេញនិយម