កីឡា
Arda Guler ប្រាប់មូលហេតុជ្រើសរើស Real Madrid បដិសេដ Barcelona
កីឡាករ Arda Guler បានសម្រេចចូលរួមជាមួយក្រុមអធិរាជស Real Madrid ជំនួស Barcelona ដោយសារស្ថានភាពហិរញ្ញវត្ថុមិនល្អប្រសើររបស់ក្លិបអ្នកបុណ្យក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។

ដើមឡើយ Barcelona ជាអ្នកនាំមុខក្នុងការចុះហត្ថលេខាយកកីឡាករវ័យក្មេងរូបនេះ។ ពួកគេបានកែប្រែលក្ខខណ្ឌមួយចំនួនក្នុងកិច្ចព្រមព្រៀងជាមួយក្លិប Fenerbahce ដោយបានបន្ថែមបូកបន្ថែមប្រាក់ផ្សេងៗ ហើយភាគីតួកគីបានទទួលយកលក្ខខណ្ឌរបស់ Barca ក្នុងការបញ្ជូនកីឡាករ Guler ក្នុងលក្ខខណ្ឌខ្ចីជើងរដូវកាលក្រោយ។
ទោះបីជាយ៉ាងណា Guler ចង់ចូលរួមជាមួយក្លិបមួយដែលរូបគេអាចចូលលេងភ្លាមៗ។ ទីបំផុតរូបគេបានសម្រេចដកខ្លួនចេញពី Barcelona។ តាមពិតទៅ ក្លិបអ្នកមានបុណ្យ អាចចំណាយត្រឹមតែ ៣.៤លានអឺរ៉ូលើតម្លៃផ្ទេររដូវក្តៅនេះ។ ពួកគេពិបាកក្នុងការចុះឈ្មោះនាំយកកីឡាករណាស់ ស្របតាមការរឹតបន្តឹងប្រាក់ខែរបស់លីគ La Liga ប៉ុន្មានឆ្នាំចុងក្រោយ ដែលជាហេតុធ្វើឲ្យតារាឆ្នើមកីឡាករ Lionel Messi ចាកចេញកាលពីឆ្នាំ២០២១។

ក្លិប Real Madrid បានពិគ្រោះជាមួយអ្នកចាត់ការលោក Carlo Ancelotti បានយល់ព្រមយកកីឡាករ Guler មកចូលរួមជាក្រុម បន្ទាប់ពីបានទំនាក់ទំនងជាមួយកីឡាករផ្ទាល់។ ការនាំយកកីឡាករវ័យក្មេងរូបនេះក្នុងតម្លៃផ្ទេរ ១៧.៥ លានអឺរ៉ូ ប៉ុន្តែ Real Madrid បានយល់ព្រមបង់ថ្លៃដើម២០លានអឺរ៉ូ ជាការបូកបន្ថែមទៀត ស្របតាមការទាមទាររបស់ឪពុក Guler ដែលចង់បានជិត៣០លានអឺរ៉ូ៕
ប្រែសម្រួល៖ ផា រតនា
ប្រភព៖ 90min

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត