កីឡា
មុនចូលក្លិបកម្ពុជា Dio ធ្លាប់ឈ្នះជើងឯកលីគបាល់ទះឥណ្ឌូណេស៊ី៣ដង មេដាយមាសស៊ីហ្គេម៣ដង
ក្លិបបាល់ទះបញ្ជាការដ្ឋានអង្គរក្សទើបតែនាំចូលកីឡាករបរទេស៣រូបជាសញ្ជាតិឥណ្ឌូណេស៊ីដើម្បីត្រៀមប្រកួតលីគបាល់ទះកំពូលកម្ពុជារដូវកាលដំបូងនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

ក្នុងចំណោមកីឡាករឥណ្ឌូណេស៊ីទាំង៣នាក់ មានម្នាក់ឈ្មោះ Dio Zulfikri ជាកីឡាករដែលមានបទពិសោធច្រើននៅលីគបាល់ទះកំពូលឥណ្ឌូណេស៊ី Indonesia Proliga និងជាសមាជិកក្រុមបាល់ទះជម្រើសជាតិឥណ្ឌូណេស៊ី។
កីឡាករ Dio Zulfikri កើតនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៩៦ នៅតំបន់ Padang ខេត្ត West Sumatra ប្រទេសឥណ្ឌូណេស៊ី ដែលកាន់សាសនាឥស្លាម។ រូបគេបានចាប់ផ្តើមលេងបាល់ទះអាជីពក្នុងលីគកំពូលឥណ្ឌូណេស៊ីនៅឆ្នាំ២០១៤។

នៅលីគឥណ្ឌូណេស៊ីដំបូងនោះ រូបគេបានចូលរួមជាមួយក្លិប Jakarta BNI ប៉ុន្តែនៅឆ្នាំ២០១៥បានចូលរួមជាមួយ Jakarta Pertamina Pertamax។ រដូវកាល២០១៦ Dio បានផ្លាស់ទៅចូលរួមក្រុម Palembang, Bank Sumsel Babel ប៉ុន្តែមិនទាន់ទទួលបានលទ្ធផលល្អប្រសើរទេ។

មួយឆ្នាំក្រោយមកពោលគឺឆ្នាំ២០១៧ រូបគេបានចូលរួមជាមួយក្រុម Jakarta Pertamina Pertamax ម្តងទៀត។ នៅរដូវកាលនេះហើយដែលរូបគេបានឈ្នះជើងឯកលីគបាល់ទះឥណ្ឌូណេស៊ីជាលើកដំបូង ហើយរូបគេបានឈ្នះពានឯកត្តជនជាអ្នកប៉ះសេ (Setter) ឆ្នើមប្រចាំរដូវកាល។ រូបគេបាននៅជាមួយក្លិបរហូតដល់ឆ្នាំ២០១៨។

ចូលរដូវកាល២០១៩ Dio Zulfikri បានផ្លាស់ទៅចូលរួមជាមួយក្លិប Jakarta BNI ដែលត្រូវបានគ្រូបង្វឹកផ្តល់ទំនុកចិត្តជាប្រធានក្រុម។ ឆ្នាំ២០២២ រូបគេបានជួយក្រុមឲ្យឈ្នះជើងឯកលីគកំពូលឥណ្ឌូណេស៊ី ដែលជាការឈ្នះជើងឯកលីគលើកទី២របស់ក្លិប និងជាការឈ្នះជើងឯកលីគលើកទី២របស់ខ្លួន។ រដូវកាល២០២៣ រូបគេបានជួយក្លិបឲ្យឈ្នះជើងឯកលីគកំពូលឥណ្ឌូណេស៊ីជាលើកទី៣ ហើយរូបគេបានឈ្នះពានឯកត្តជន អ្នកប៉ះសេ ជាលើកទី២។
និយាយពីក្រុមបាល់ទះជម្រើសជាតិឥណ្ឌូណេស៊ីវិញ Dio Zulfikri បានជួយឲ្យឈ្នះមេដាយមាសស៊ីហ្គេម៣លើកជាប់គ្នាគឺស៊ីហ្គេម លើកទី៣០ ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន, ស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ នៅប្រទេសវៀតណាម និងស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា។

នៅខែមករា ឆ្នាំ២០២៤ Dio Zulfikri បានចាកចេញពីក្លិប Jakarta BNI មកចូលរួមជាក្លិបបញ្ជាការដ្ឋានអង្គរក្សនៅដើមខែមករា ឆ្នាំ២០២៤ ដែលនឹងចូលរួមប្រកួតលីគបាល់ទះកំពូលកម្ពុជារដូវកាលដំបូងនៅថ្ងៃទី១២ ខែមករា៕
ប្រវត្តិសង្ខេប
- ឈ្មោះ ៖ Dio Zulfikri
- ថ្ងៃខែឆ្នាំកំណើត៖ ទី១៥ ខែធ្នូ ឆ្នាំ១៩៩៦
- កម្ពស់ ១.៨៧ម៉ែត្រ ទម្ងន់៧៨គីឡូក្រាម
- សមាជិក៖ ជម្រើសជាតិឥណ្ឌូណេស៊ី
- សមិទ្ធផល៖ ឈ្នះជើងឯកលីគបាល់ទះកំពូលឥណ្ឌូណេស៊ី៣ដង ឈ្នះមេដាយមាសស៊ីហ្គេម៣ដង
- ក្លិបបច្ចុប្បន្ន៖ បញ្ជាការដ្ឋានអង្គរក្ស (កម្ពុជា)



អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?