កីឡា
ក្រុមខ្លាំង៣មានកីឡាករបរទេសប្រកួតលីគបាល់ទះកំពូលកម្ពុជា
ការប្រកួតលីគបាល់ទះកំពូលកម្ពុជារដូវកាលដំបូងនឹងចាប់ផ្តើមបើកជាផ្លូវការនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិកដោយមានក្រុមអាជីពចំនួន៨ចូលរួមប្រកួតប្រជែង។

អ្វីដែលពិសេសនោះ ការប្រកួតត្រូវបានអនុញ្ញាតឲ្យមានកីឡាករប្រទេសចូលរួម ហើយក្នុងមួយក្រុមៗអាចចុះឈ្មោះបញ្ជីកីឡាករបរទេស៣រូប។ រហូតមកដល់ពេលនេះមានក្រុមចំនួន៣ដែលបាននាំចូលកីឡាករបរទេសចូលរួម។
លោក អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជាបានឲ្យដឹងថា រហូតមកដល់ពេលនេះមានក្រុម៣ដែលបាននាំចូលកីឡាករបរទេសគឺ សមាគមបាល់ទះវិសាខា សមាគមបាល់ទះក្រសួងមហាផ្ទៃ និងបញ្ជាការដ្ឋានអង្គរក្ស។

ក្រុមវិសាខាបាននាំចូលសមាជិកបរទេសច្រើនខែមកហើយគឺកីឡាករគុយបា Sanchez Lester កម្ពស់១.៨៤ម៉ែត្រ, កីឡាករ Herrera Raciel កម្ពស់ ១.៩៨ម៉ែត្រ និងកីឡាករ Pelayobernal Henry កម្ពស់២.១០ម៉ែត្រ។ ពួកគេកំពុងយល់ចិត្តគ្នាជាមួយមិត្តរួមដែលនឹងក្លាយជាក្រុមមួយប្រជែងជើងឯក។
នៅក្លិបបញ្ជាការដ្ឋានអង្គរក្សបាននាំយកកីឡាករឥណ្ឌូណេស៊ី៣មកពង្រឹងក្រុមក្នុងនោះកីឡាករកីឡាករ Dio Zulfikri អាយុ២៧ឆ្នាំ មានបទពិសោធច្រើនទាំងជម្រើសជាតិឥណ្ឌូណេស៊ី និងលីគបាល់ទះកំពូលឥណ្ឌូណេស៊ី។ រូបគេបានជួយក្រុមឥណ្ធូណេស៊ីឈ្នះមេដាយមាសកីឡាស៊ីហ្គេម៣លើកចុងក្រោយជាប់គ្នា និងធ្លាប់ឈ្នះជើងឯកលីគកំពូលឥណ្ឌូណេស៊ី៣លើក។ ពីរនាក់ទៀតជាកីឡាករវ័យក្មេងដែលកំពុងពេញកម្លាំង។

ចំណែកក្រុមបាល់ទះក្រសួងមហាផ្ទៃបាននាំចូលកីឡាករបាល់ទះវៀតណាម៣រូបសម្រាប់ការប្រកួតលីគរដូវកាលដំបូងនេះ។ ក្រុមកីឡាបាល់ទះក្រសួងមហាផ្ទៃ ប្រកាសនាំចូលកីឡាករបរទេសជនជាតិវៀតណាម៣នាក់ ត្រៀមសម្រាប់ពានរង្វាន់ «តេជោលីគ»។ កីឡាករវៀតណាមទាំង៣នាក់គឺ Pham Thoa Khuong, Che Quoc Volit និងកីឡាករ Tran Duc Hanh។ កីឡាករ Che Quoc Volit កម្ពស់១.៩៨ម៉ែត្រ មកពីក្លិប TP. Hồ Chí Minh ដែលធ្លាប់ឈ្នះជើងឯកនៅវៀតណាម៣ដងគឺឆ្នាំ២០១៩ ២០១៨ និង២០១៥ ខណៈ២រូបទៀតមិនមានព័ត៌មានទេ។
ព្រឹត្តិការណ៍លីគបាល់ទះកំពូលកម្ពុជាដែលហៅកាត់ «តេជោលីគ»នឹងចាប់ផ្តើមនៅថ្ងៃទី១២ ខែមករា ដល់ទីថ្ងៃ១៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក។ ក្នុងពិធីបើកលីគបាល់ទះកម្ពុជារដូវកាលដំបូង ក្រុមខ្លាំងវិសាខាដែលឈានមុខគេក្នុងប្រទេសកម្ពុជាត្រូស្វាគមន៍ក្រុមខ្លាំងវៀតណាម Sanest Khanh Hoa ក្នុងជំនួបមិត្តភាពអន្តរជាតិវេលាម៉ោង៦ល្ងាច។ បន្ទាប់មកនៅថ្ងៃទី១៣ ខែមករា ការប្រកួតតេជោលីគចាប់ផ្តើម។
ក្រុមបាល់ទះអាជីពចំនួន៨ចូលរួមប្រកួតរួមមាន ក្រុមបាល់ទះវិសាខា ក្រសួងមហាផ្ទៃ បញ្ជាការដ្ឋានអង្គរក្ស កងពលធំអន្តរាគមន៍លេខ៣ នគរបាលរាជធានីភ្នំពេញ ក្រុមនគរបាលព្រះសីហនុ ក្រុមនគរបាលពោធិ៍សាត់ និងក្រុមនគរបាលខេត្តកណ្តាល។

កម្មវិធីប្រកួតថ្ងៃទី១២ ខែមករា
- វិសាខា vs Sanest Khanh Hoa (ម៉ោង៦ល្ងាច)
កម្មវិធីថ្ងៃទី១៣ ខែមករា
- បញ្ជាការដ្ឋានអង្គរក្ស vs ក្រុមនគរបាលព្រះសីហនុ (ម៉ោង១រសៀល)
- ក្រសួងមហាផ្ទៃ vs ក្រុមនគរបាលពោធិ៍សាត់ (ម៉ោង៣រសៀល)
- វិសាខា vs ក្រុមនគរបាលខេត្តកណ្តាល (៥រសៀល)
- កងពលធំអន្តរាគមន៍លេខ vs នគរបាលរាជធានីភ្នំពេញ (ម៉ោង៧យប់)
អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១៥ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង