កីឡា
ក្រុមបាល់បោះរទេះនារីកម្ពុជាឈ្នះឡាវ ១៤-៤ ឡើងវគ្គ៤ក្រុមជម្រុះប៉ារ៉ាឡាំពិក
ក្រុមបាល់បោះរទេះនារីកម្ពុជាបានយកឈ្នះក្រុមនារីឡាវ ដោយលទ្ធផល ១៤-៤ នៅវគ្គ៨ក្រុម សម្រាប់វិញ្ញាសា៣ទល់៣ ដើម្បីបានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងព្រឹត្តិការណ៍ប្រកួតជើងឯក តំបន់អាស៊ី-អូសេអានី IWBF AOZ Championship និងជម្រុះព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិក ឆ្នាំ២០២៤ នៅប្រទេសថៃ។

ក្រុមនារីកម្ពុជាធ្វើបានល្អឥតខ្ចោះសម្រាប់ការប្រកួតវគ្គសន្សំពិន្ទុក្នុងពូល។ ដោយឆ្លងកាត់៣ប្រកួត ក្រុមនារីកម្ពុជាបានយកឈ្នះទាំងអស់គឺប្រកួតលើកទី១ ឈ្នះក្រុមនារីអូស្ត្រាលី ១៣-៣, ប្រកួតលើកទី២ ឈ្នះក្រុមនារីឥណ្ឌា ១៤-០ និងប្រកួតលើកទី៣ឈ្នះក្រុមនារីម្ចាស់ផ្ទះថៃ ៩-២។
នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រុមនារីកម្ពុជាប៉ះនារីម្ចាស់ផ្ទះថៃ ខណៈក្រុមនារីប៉ះនារីអូស្ត្រាលីយប់នេះ។
ក្រុមដែលទទួលបានឈ្នះជើងឯកតំបន់អាស៊ី-អូសេអានី IWBF AOZ Champions នឹងទទួលបានកៅអីទៅចូលរួមប្រកួតព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិក ឆ្នាំ២០២៤ (Paris 2024 Paralympics Games) នៅទីក្រុងបារីស ប្រទេសបារាំង។ សម្រាប់ក្រុមចំណាត់ថ្នាក់លេខ២ និងលេខ៣ នឹងទទួលបានកៅអីចូលរួមប្រកួតជើងឯក 2024 IWBF Women’s Repechage នៅទីក្រុង Osaka ប្រទេសជប៉ុន។

កម្មវិធីប្រកួតវគ្គបន្តយប់នេះ
- ចិន ១៩-១ ឥណ្ឌា
- អូស្ត្រាលី ឈ្នះ ហ្វីលីពីន (ហ្វីលីពីនបោះបង់ចោលការប្រកួត)
- ថៃ B ៨-៤ ថៃ A
- កម្ពុជា ១៤-៤ ឡាវ
វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ
- ចិន vs អូស្ត្រាលី (ម៉ោង៨:៤០នាទីយប់នេះ)
- កម្ពុជា vs ថៃ (ម៉ោង៩យប់នេះ)
អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម១៩ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៩ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច