Connect with us

កីឡា

អបអរ! ក្រុមបាល់បោះ​រទេះនារីកម្ពុជាឡើងវគ្គផ្តាច់ព្រ័ត្រ ក្រោយឈ្នះថៃ ៧-៤ ជម្រុះប៉ារ៉ាឡាំពិក

បានផុស

នៅ

ក្រុមបាល់បោះ​រទេះនារីកម្ពុជា​បាន​យក​ឈ្នះ​ក្រុម​ថៃ ដោយ​លទ្ធផល ៧-៤ នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ សម្រាប់​វិញ្ញាសា​៣​ទល់​៣​ និង​​បាន​ឡើង​ទៅ​កាន់​វគ្គផ្តាច់​ព្រ័ត្រ ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ជើងឯក ​តំបន់អាស៊ី-អូសេអានី IWBF AOZ Championship និង​ជម្រុះ​ព្រឹត្តិការណ៍​កីឡា​ប៉ារ៉ាឡាំពិក ឆ្នាំ​២០២៤ នៅ​ប្រទេស​ថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ រវាង​កម្ពុជា និង ចិន ធ្វើ​នៅ​វេលា​ម៉ោង​១០ព្រឹក​ថ្ងៃ​សុក្រ ទី​១២ ខែ​មករា ឆ្នាំ​២០២៤។

ក្រុម​ដែល​ទទួល​បាន​ឈ្នះ​ជើង​ឯក​តំបន់​អាស៊ី-អូសេអានី IWBF AOZ Champions​ នឹង​ទទួល​បាន​កៅអី​ទៅ​ចូល​រួម​ប្រកួត​​ព្រឹត្តិការណ៍​កីឡា​ប៉ារ៉ាឡាំពិក ឆ្នាំ​២០២៤ (Paris 2024 Paralympics Games) នៅ​ទី​ក្រុង​បារីស ប្រទេស​បារាំង។ សម្រាប់​​ក្រុម​ចំណាត់​ថ្នាក់​លេខ​២ និង​លេខ៣ នឹង​ទទួល​បាន​កៅអី​​ចូល​រួម​​ប្រកួត​ជើង​ឯក 2024 IWBF Women’s Repechage នៅ​ទី​ក្រុង​ Osaka ប្រទេស​ជប៉ុន។

វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

  • ចិន ៨-១ អូស្ត្រាលី
  • កម្ពុជា ៧-៤ ថៃ

វគ្គ​ផ្តាច់​ព្រ័ត្រ

  • កម្ពុជា vs ចិន វេលា​ម៉ោង​១០​ព្រឹក

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៧ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៨ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម