កីឡា
ព្រឹកនេះ ក្រុមបាល់បោះរទេះនារីកម្ពុជាប៉ះចិនដណ្តើមមេដាយមាសAOZ-ជម្រុះប៉ារ៉ាឡាំពិក
ក្រុមបាល់បោះរទេះនារីកម្ពុជាបានកំណត់ត្រាថ្មីក្នុងការទទួលបានជ័យជម្នះ៥ប្រកួតជាប់គ្នាក្នុងព្រឹត្តិការណ៍ជើងឯកអាស៊ី-អូសេអានី IWBF AOZ និងជម្រុះកីឡាប៉ារ៉ាឡាំពិក ឆ្នាំ២០២៤ នៅប្រទេសថៃ។

នៅវគ្គសន្សំពិន្ទុក្នុងពូល ក្រុមនារីកម្ពុជាបានឈ្នះអូស្ត្រាលី ១០-៣, ឈ្នះឥណ្ឌា ១៤-០ និងថៃ (A) ៩-២។ នៅវគ្គខ្វែង៨ក្រុមចុងក្រោយ ក្រុមនារីកម្ពុជាបានឈ្នះឡាវ ១៤-៤ និងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របានយកឈ្នះម្ចាស់ផ្ទះថៃ (B) ៧-៤ ដើម្បីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ។
នៅវគ្គផ្តាច់ព្រ័ត្រដណ្តើមមេដាយមាស ក្រុមបាល់បោះនារីកម្ពុជាត្រូវប៉ះក្រុមខ្លាំងចិន វេលាម៉ោង១០ព្រឹក ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤។

នារីចិនក៏ជាក្រុមខ្លាំងមួយដែលមិនទាន់បរាជ័យដូចកម្ពុជា។ វគ្គសន្សំពិន្ទុក្នុងពូល នារីចិនបានឈ្នះហ្វីលីពីន ១៦-១, ឈ្នះឡាវ ១៧-១ និងឈ្នះថៃ (B) ១៦-៤។ នៅវគ្គខ្វែង៨ក្រុមចុងក្រោយ ចិនបានឈ្នះឥណ្ឌូណេស៊ី ១៩-១ និងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របានឈ្នះអូស្ត្រាលី ៨-១។
ក្រុមដែលទទួលបានឈ្នះជើងឯកតំបន់អាស៊ី-អូសេអានី IWBF AOZ Champions នឹងទទួលបានកៅអីទៅចូលរួមប្រកួតព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិក ឆ្នាំ២០២៤ (Paris 2024 Paralympics Games) នៅទីក្រុងបារីស ប្រទេសបារាំង។

សម្រាប់ក្រុមចំណាត់ថ្នាក់លេខ២ និងលេខ៣ នឹងទទួលបានកៅអីចូលរួមប្រកួតជើងឯក 2024 IWBF Women’s Repechage នៅទីក្រុង Osaka ប្រទេសជប៉ុន។
វគ្គសន្សំពិន្ទុក្នុងពូល
- កម្ពុជា ១០-៣ អូស្ត្រាលី
- កម្ពុជា ១៤-០ ឥណ្ឌា ១៤-០
- កម្ពុជា ៩-២ ថៃ (A)
វគ្គ៨ក្រុមចុងក្រោយ
- កម្ពុជា ១៤-៤ ឡាវ
វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ
- កម្ពុជា ៧-៤ ថៃ
អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត