Connect with us

កីឡា

អបអរសាទរ! ក្រុមបាល់បោះរទេះនារីកម្ពុជាឈ្នះមេដាយប្រាក់អាស៊ីអូសេអានី-ជម្រុះប៉ារ៉ាឡាំពិក

បានផុស

នៅ

ក្រុមបាល់បោះ​រទេះនារីកម្ពុជា​​​ទទួល​បាន​មេដាយ​ប្រាក់ បន្ទាប់​ពី​ចាញ់​ក្រុម​ខ្លាំង​នារី​ចិន នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ដោយ​លទ្ធផល ៩-៣ វិញ្ញាសា​៣​ទល់​៣​ក្នុង​ព្រឹត្តិការណ៍ជើង​ឯកអាស៊ី-អូសេអានី IWBF AOZ និង​ជម្រុះ​ព្រឹត្តិការណ៍​កីឡា​ប៉ារ៉ាឡាំពិក ឆ្នាំ​២០២៤ នៅ​ប្រទេស​ថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅវគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល ក្រុម​នារី​កម្ពុជា​បាន​ឈ្នះ​អូស្ត្រាលី ១០-៣, ឈ្នះ​ឥណ្ឌា ១៤-០ និង​ថៃ (A) ៩-២។ នៅ​វគ្គ​​ខ្វែង​៨​ក្រុម​ចុង​ក្រោយ ក្រុម​នារី​កម្ពុជា​បានឈ្នះ​ឡាវ ១៤-៤ និង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​បាន​យក​ឈ្នះ​ម្ចាស់​ផ្ទះ​ថៃ (B) ៧-៤ ដើម្បី​ឡើង​ទៅ​កាន់​វគ្គ​ផ្តាច់​ព្រ័ត្រដោយ​ចាញ់​ចិន ៩-១។

វា​ជា​កំណត់​ត្រា​ថ្មី​ប្រវត្តិ​សាស្ត្រ​គួរ​ជា​ទី​មោទនៈ​សម្រាប់​ក្រុម​កីឡាការិនី​ដែល​មាន​ពិការភាព​កម្ពុជា​សម្រេច​បាន​ក្នុង​កម្រិត​អាស៊ី និង​ជម្រុះ​លំដាប់​ពិភព​លោក។

ក្រុមនារីចិន​ទទួល​បាន​មេដាយ​មាស ព្រឹត្តិការណ៍​​អាស៊ី-អូសេអានី IWBF AOZ និង​ទទួល​បាន​កៅអី​ទៅ​ចូល​រួម​ប្រកួត​​ព្រឹត្តិការណ៍​កីឡា​ប៉ារ៉ាឡាំពិក ឆ្នាំ​២០២៤ (Paris 2024 Paralympics Games) នៅ​ទី​ក្រុង​បារីស ប្រទេស​បារាំង។

សម្រាប់​ក្រុម​នារី​កម្ពុជា​ទទួល​បាន​មេដាយ​ប្រាក់ (លេខ​២) និង​លេខ៣អូស្ត្រាលី​ ​ទទួល​បាន​កៅអី​​ចូល​រួម​​ប្រកួត​ជើង​ឯក 2024 IWBF Women’s Repechage នៅ​ទី​ក្រុង​ Osaka ប្រទេស​ជប៉ុន។

ការ​ប្រកួត​ជម្រុះ​នេះ​នៅ​ប្រទេស​ថៃ ក្រុម​ទាំង​អស់​ត្រូវ​បន្ត​ប្រកួត​វិញ្ញាសា​៥​ទល់​៥​ទៀត។

ចំណាត់​ថ្នាក់​

  • លេខ១៖ ចិន
  • លេខ២៖ កម្ពុជា
  • លេខ៣៖ អូស្ត្រាលី
  • លេខ៤៖ ថៃ (A)
  • លេខ៥៖ ថៃ (B)
  • លេខ៦៖ ឥណ្ឌា
  • លេខ៧៖ ហ្វីលីពីន
  • លេខ៨៖ ឡាវ

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម២ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម