កីឡា
ឯកឧត្តម ឌី វិជ្ជា បានសម្រេចបង្កើតពាន«ស្វាយរៀងស៊ុបភើខាប់» និងពាននារីថែមទៀត
ឯកឧត្តមឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្ដាលសន្តិសុខបានបានសម្រេចបង្កើតពានរង្វាន់«ស្វាយរៀងស៊ុបភើខាប់ (Svay Rieng Super Cup)» បន្ទាប់ពីទទួលបានការគាំទ្រច្រើនពីមហាជន។
នៅរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ឌី វិជ្ជា បានឲ្យដឹងថា ៖«បន្ទាប់ពីធ្វើការស្ទង់មតិ កាលពីថ្ងៃម្សិលមិញលើផេកហ្វេសបុគផ្ទាល់ខ្លួនរបស់ខ្ញុំ ចំពោះការរៀបចំការប្រកួតបាល់ទាត់ «ស្វាយរៀងស៊ុបភើខាប់» ខ្ញុំបានកត់សម្គាល់ឃើញថា ការចូលរួមមតិរបស់បងប្អូនខេត្តស្វាយរៀង ភាគច្រើនបានគាំទ្រ ឱ្យមានការរៀបចំការប្រកួតមួយនេះ ដូច្នេះខ្ញុំសម្រេចថា នឹងធ្វើការរៀបចំពានរង្វាន់ “ស្វាយរៀងស៊ុបភើខាប់ (Svay Rieng Super Cup)” នៅក្នុងឆ្នាំ២០២៤ ក្រោយចប់ការប្រកួតពានរង្វាន់ ស្វាយរៀងខាប់ រដូវកាលនេះ»។
មិនត្រឹមតែប៉ុណ្ណោះ ឯកឧត្តមបានបន្ថែមឲ្យមានការរៀបចំពានរង្វាន់សម្រាប់កីឡាការិនីបាល់ទាត់ថែមទៀត បន្ទាប់ពីមានការសំណូមពរច្រើន។ ការប្រកួតពានរង្វាន់នារីគ្រោងធ្វើនៅដើមខែមីនា ឆ្នាំ២០២៤។
ជាមួយគ្នានេះ ក៏មានសំណូមពររបស់មហាជនអំពីការឲ្យមានពានរង្វាន់សម្រាប់កុមារ ឯកឧត្តមសប្បាយចិត្តនឹងទទួលយក និងចាត់ឱ្យក្រុមការងារបច្ចេកទេសពិភាក្សា និងសិក្សាឱ្យបានច្បាស់លាស់បន្ថែមទៀត មុននឹងដាក់ចេញឱ្យមានការប្រកួតពានសម្រាប់កុមារ។
ចុងក្រោយ ឯកឧត្តម ឌី វិជ្ជា មានប្រសាសន៍ថា ៖«ខ្ញុំសូមថ្លែងអំណរគុណ ចំពោះបងប្អូនសាធារណជន ក៏ដូចជាបងប្អូនអ្នកស្វាយរៀង និងអ្នកគាំទ្រស្រលាញ់វិស័យកីឡាបាល់ទាត់ទាំងអស់ ដែលបានចូលរួម និងខមមិនឆ្លើយតបមកវិញគាំទ្រ និងជាមតិនានា ដើម្បីឱ្យខ្ញុំ និងក្រុមការងារ យកទៅរៀបចំការប្រកួតពានរង្វាន់ “ស្វាយរៀងស៊ុបភើខាប់ (Svay Rieng Super Cup)” នេះ។ ក៏សូមអរគុណចំពោះបណ្តាអង្គភាពសារព័ត៌មាននានា ដែលបានចូលរួមចែករំលែកនូវសារដែលខ្ញុំបានបង្ហោះនេះផងដែរ»។
ខេត្តស្វាយរៀងបានបង្កើតពានរង្វាន់ជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយសម្រាប់យុវជនដែលស្រឡាញ់ចូលចិត្តលេងបាល់ទាត់។ ជាពិសេសពានរង្វាន់ស្វាយរៀងខាប់ត្រូវបានបង្កើតឈានដល់រដូវកាលទី៦ ស្វាយរៀងខាប់អាយុក្រោម១៨ឆ្នាំ និងស្វាយរៀងខាប់អាយុក្រោម១៥ឆ្នាំជាដើម៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា