កីឡា
នេះព័ត៌មានលំអិតពីពាន«ស្វាយរៀងស៊ុបភើខាប់»ប្រចាំខេត្តស្វាយរៀង
កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ឯកឧត្តមឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្ដាលសន្តិសុខបានបានសម្រេចបង្កើតពានរង្វាន់«ស្វាយរៀងស៊ុបភើខាប់ (Svay Rieng Super Cup)» បន្ទាប់ពីទទួលបានការគាំទ្រច្រើនពីមហាជន។

នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ ឯកឧត្តមបានបង្ហាញព័ត៌មានលំអិតអំពីកម្មវិធីប្រកួតស្វាយរៀងស៊ុបភើខាប់។ លក្ខខណ្ឌនៃការចូលរួមគឺក្រុមដែលបានឡើងដល់វគ្គ១៦ក្រុមចុងក្រោយនៃពានរង្វាន់ស្វាយរៀងខាប់រដូវកាលទី៦ ឆ្នាំ២០២៣-២៤ ចូលរួមទាំងអស់ ខណៈពានរង្វាន់ស្វាយរៀងខាប់រដូវកាលទី៦កំពុងប្រកួតសន្សំពិន្ទុក្នុងពូល ឈានដល់សប្តាហ៍ទី៣។

រូបមន្តនៃការប្រកួត ក្រុមទាំង១៦ត្រូវបានចាប់ឆ្នោតរកដៃគូដើម្បីប្រកួតវគ្គខ្វែងដែលមានន័យថា ក្រុមឈ្នះឡើងវគ្គ៨ក្រុមចុងក្រោយ ហើយក្រុមចាញ់អស់ឱកាស។ ក្រុមឈ្នះនៅវគ្គ៨ក្រុម បន្តវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ។

កាលបរិច្ឆេទនៃ ការប្រកួតនឹងចាប់ផ្តើម បន្ទាប់ពីពានរង្វាន់ស្វាយរៀងខាប់រដូវកាលទី៦បានបញ្ចប់។
ការប្រកួតគ្រោងចំណាយពេលចន្លោះ១ទៅ២ខែដែលធ្វើឡើងរាល់ថ្ងៃសៅរ៍ និងអាទិត្យ។ ពានរង្វាន់ស្វាយរៀងស៊ុបភើខាប់នេះមានតែជយលាភីលេខ១ប៉ុណ្ណោះ ពោលគឺគ្មានពានរង្វាន់សម្រាប់ក្រុមលេខ២ ឬលេខ៣ឡើយ។

ស្វាយរៀងស៊ុបភើខាប់ បានក្លាយជាពានរង្វាន់ថ្មីមួយទៀតសម្រាប់យុវជននៅខេត្តស្វាយរៀងទទួលបានឱកាសចូលរួមប្រកួតដើម្បីជំរុញឲ្យវិស័យកីឡាបាល់ទាត់នៅខេត្តមួយនេះកាន់តែរីកចម្រើន។ កន្លងមកថ្នាក់ដឹកនាំខេត្តស្វាយរៀងដែលមានឯកឧត្តម ឌី វិជ្ជា បានបង្កើតពានរង្វាន់ជាច្រើនគឺ ពានរង្វាន់ស្វាយរៀងខាប់ ពានរង្វាន់ស្វាយរៀងខាប់អាយុ១៨ឆ្នាំ ពានរង្វាន់ស្វាយរៀងខាប់អាយុ១៥ឆ្នាំ៕

អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត