កីឡា
ក្រុមបាល់បោះរទេះនារីកម្ពុជាឈ្នះឥណ្ឌា ៦៦-៣៣ ឡើងឈរលេខ១ពូល B
ក្រុមបាល់បោះរទេះនារីពិការកម្ពុជាបានយកឈ្នះក្រុមនារីឥណ្ឌាដោយលទ្ធផល ៦៦-៣៣ សម្រាប់វិញ្ញាសា៥ទល់៥ ក្នុងព្រឹត្តិការណ៍ប្រកួតជើងឯកអាស៊ី-អូសេអានី និងជម្រុះប៉ារ៉ាឡាំពិក នៅប្រទេសថៃ។

នេះជាការបង្កើតកំណត់ត្រាថ្មីរបស់ក្រុមនារីកម្ពុជាដែលបានឈ្នះ៣ប្រកួតជាប់គ្នានៅវគ្គសន្សំពិន្ទុក្នុងពូល បន្ទាប់ពីឈ្នះក្រុមនារីហ្វីលីពីនដោយលទ្ធផល ៣៩-១២ កាលពីថ្ងៃសៅរ៍ ទី១៣ ខែមករា និងបានឈ្នះក្រុមនារីអាស៊ី-អូសេអានី ដោយលទ្ធផល ៧៩-២៩ កាលពីថ្ងៃអាទិត្យ ទី១៥ ខែមករា។ គិតត្រឹមការប្រកួតទី៣នេះ ក្រុមកម្ពុជាបានឡើងឈរលើកំពូលតារាងពូល B។
ការប្រកួតជើងឯកតំបន់អាស៊ី-អូសេអានី IWBF AOZ និងជម្រុះព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិកនេះមានក្រុមជម្រើសជាតិនារីចំនួន៩ចូលរួមប្រកួតដែលត្រូវបានបែងចែកជា២ពូលសម្រាប់វិញ្ញាសា៥ទល់៥។ ពូល A មានក្រុមខ្លាំងៗ អូស្ត្រាលី ចិន និង ជប៉ុន ខណៈពូល B មាន កម្ពុជា ឥណ្ឌា ឡាវ ហ្វីលីពីន ថៃ និងក្រុមតំណាងអាស៊ី-អូសេអានី។
ការប្រកួតនៅពូល A វិលជុំសន្សំពិន្ទុក្នុងពូលប៉ះគ្នាពីរដង ខណៈនៅពូល B ប្រកួតវិលជុំសន្សំពិន្ទុប៉ះគ្នាតែម្តងប៉ុណ្ណោះ។ ក្រោយចប់ការប្រកួតសន្សំពិន្ទុ ក្រុមចំណាត់ថ្នាក់លេខ១ក្នុងពូល B ត្រូវចូលទៅចំណាត់ថ្នាក់លេខ៤ក្នុងពូល A ដោយសារពូល A មានតែ៣ក្រុមដោយទទូលបានកៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រសម្រាប់ប្រជែងជើងឯក IWBF AOZ Championship។

ក្រុមដែលបានទទួលបានចំណាត់ថ្នាក់លេខ១ (មេដាយមាស) ក្នុងព្រឹត្តិការណ៍អាស៊ី-អូសេអានី IWBF AOZ ទទួលបានកៅអីទៅចូលរួមប្រកួតព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិក ឆ្នាំ២០២៤ (Paris 2024 Paralympics Games) នៅទីក្រុងបារីស ប្រទេសបារាំង។
សម្រាប់វិញ្ញាសា៣ទល់៣បានបញ្ចប់ការប្រកួតហើយគឺក្រុមនារីចិនបានកក់កៅអីទៅព្រឹត្តិការណ៍ប៉ារ៉ាឡាំពិក នៅប្រទេសបារាំង បន្ទាប់ពីបានយកឈ្នះក្រុមនារីកម្ពុជាដែលទទួលបានចំណាត់ថ្នាក់លេខ២ (មេដាយប្រាក់) ជាកំណត់ត្រាថ្មីលើកដំបូងរបស់កម្ពុជា៕
អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច