Connect with us

កីឡា

មកដឹង៣សំឡេងពីកម្ពុជា ស្របពេល Messi ឈ្នះពានកីឡាករឆ្នើមប្រចាំឆ្នាំ២០២៣

បានផុស

នៅ

ប្រធាន​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា គួច សុកុម្ភៈ និង​លោក Félix គ្រូ​បង្វឹក​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​បាន​បោះ​ឆ្នោត​ឲ្យ Lionel Messi ស្ថិត​នៅ​លំដាប់​លេខ​១​សម្រាប់​ពាន​រង្វាន់​កីឡាករ​បាល់ទាត់​ឆ្នើម​ប្រចាំ​ឆ្នាំ​២០២៣ ខណៈ​លោក  អ៉ឹង​ ចំរើន តំណាង​អ្នក​សារព័ត៌មាន​កម្ពុជា​បាន​បោះ​ឆ្នោត​ឲ្យ​កីឡាករ Erling Haaland ស្ថិត​នៅ​លំដាប់​លេខ​១​សម្រាប់​ពាន​រង្វាន់​បាល់ទាត់​ឆ្នើម​ប្រចាំ​ឆ្នាំ​២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជា​លទ្ធផល ប្រធាន​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន Lionel Messi បានឈ្នះ​ពាន​រង្វាន់​កីឡាករ​បាល់ទាត់​ឆ្នើម​ប្រចាំ​ឆ្នាំ​២០២៣ (The FIFA Men’s Player 2023) បន្ទាប់​ពី​​ទទួល​សំឡេង​បោះ​ឆ្នោត​ចំនួន​៤៨​ពិន្ទុ​ស្មើ​នឹង​តារា​ឆ្នើម​ Erling Haaland ដែល​ទទួល​បាន​៤៨​សំឡេង​ដែរ ប៉ុន្តែ​រូប​គេ​ជា​អ្នក​ឈ្នះ​ដោយ​ផ្អែក​លើ​ការ​បោះ​ឆ្នោត​ពី​ប្រធាន​ក្រុម​ជម្រើស​ជាតិ​ទាំង​អស់​ច្រើន​ជាង។

ពាន​រង្វាន់​កីឡាករ​បាល់ទាត់​ឆ្នើម​ប្រចាំ​ឆ្នាំ​២០២៣​ កីឡាករ​ គួច សុកុម្ភៈ ក្នុង​នាម​ជា​ប្រធាន​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​បានបោះ​ឆ្នោត​​លេខ១​ឲ្យ Lioneel Messi, លេខ​២​ឲ្យ​ Erling Haaland  និងលេខ៣​ឲ្យ Kevin De Bruyne។

ចំណែក លោក Félix Agustin Gonzalez Dalmás គ្រូ​បង្វឹក​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា បាន​​​បោះ​ឆ្នោត​​លេខ​១​ឲ្យ Lionel Messi, លេខ​២​ឲ្យ Erling Haaland និងលេខ៣​ឲ្យ​ Julian Alvarez។

ដោយ​ឡែក លោក អ៉ឹង​ ចំរើន តំណាង​ឲ្យ​អ្នក​សារព័ត៌មាន​កីឡា​កម្ពុជា​​បោះ​ឆ្នោត​​លេខ​១​ឲ្យ Erling Haaland, លេខ​២​ឲ្យ Lionel Messi និងលេខ​៣​ឲ្យ​ Khicha Kvaratskelia។

សម្រាប់​ចំណាត់​ថ្នាក់​កំពូល​៣​រូប​គឺ​កីឡាករ Lionel Messi (៤៨​ពិន្ទុ) របស់​​ជម្រើស​ជាតិ​អាហ្សង់ទីន កីឡាករ Erling Haaland (៤៨​ពិន្ទុ) របស់​ជម្រើស​ជាតិ​ន័រវេស និង​កីឡាករ Kylian Mbappe (៣៥ពិន្ទុ) របស់​ជម្រើស​ជាតិ​បារាំង៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៩ នាទីutes មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ៣ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ៤ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ៥ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម