Connect with us

កីឡា

ពិន្ទុស្មើ Haaland ហេតុអ្វី Messi ជាអ្នកឈ្នះពានកីឡាករល្អបំផុតប្រចាំឆ្នាំ២០២៣?

បានផុស

នៅ

ប្រធានក្រុម​បាល់ទាត់​ជម្រើស​ជាតិអាហ្សង់ទីន Lionel Messi បាន​ឈ្នះ​ពាន​រង្វាន់​កីឡាករ​បាល់ទាត់​ឆ្នើម​ប្រចាំ​ឆ្នាំ​២០២៣ (The FIFA Men’s Player 2023) ប៉ុន្តែ​រូប​គេ​មាន​ពិន្ទុ​ស្មើ​គ្នា​នឹង​កីឡាករ​ន័រវេស Erling Haaland។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លទ្ធផល​នៃ​ការ​បោះ​ឆ្នោត Lionel Messi និង​​ Erling Haaland ​ទទួល​បាន​៤៨​សំឡេង​ស្មើ​គ្នា​ដែល​ជា​ការ​បោះ​ឆ្នោត​ពី​គ្រូ​បង្វឹក​បាល់ទាត់​ជម្រើស​ជាតិ​ ប្រធាន​ក្រុម​ជម្រើស​ជាតិ​ ​អ្នក​សារព័ត៌មាន​កីឡា​តំណាង​ប្រទេស​ និង​អ្នក​គាំទ្រ​ទូទាំង​ពិភព​លោក។

អ្នក​បោះ​ឆ្នោត​ម្នាក់​ៗ​តម្រូវ​ឲ្យ​ជ្រើស​រើស​កីឡាករ​៣​នាក់គឺ​កីឡាករ​ជម្រើស​ទី១​ទទួល​បាន​៥​ពិន្ទុ កីឡាករ​ជម្រើស​ទី​២​ទទួល​បាន៣​ពិន្ទុ និង​កីឡាករ​ជម្រើស​ទី​៣​ទទួល​បាន​១​ពិន្ទុពី​អ្នក​បោះ​ឆ្នោត​ម្នាក់។​

Lionel Mess ទទួល​បានសំឡេង​ពី​គ្រូ​បង្វឹក​ចំនួន៤៧៦​ពិន្ទុ ពី​ប្រធាន​ក្រុម​ចំនួន​៦៧៧​ពិន្ទុ ពី​អ្នក​សារព័ត៌មាន​​៣១៥​ពិន្ទុ និង​ពី​អ្នក​គាំទ្រ​ ៦១៣ ២៩៣​ពិន្ទុ។ ពេល​គណនា​ទៅ រូប​គេ​ទទួល​បាន​៤៨​សំឡេង។

Erling Haaland ទទួល​បានសំឡេង​ពី​គ្រូ​បង្វឹក​ចំនួន៥៤១​ពិន្ទុ ពី​ប្រធាន​ក្រុម​ចំនួន​៥៥៧​​ពិន្ទុ ពី​អ្នក​សារព័ត៌មាន​​​៧២៩​ពិន្ទុ និង​ពី​អ្នក​គាំទ្រ​ ៣៦៥ ៨៩៣​​ពិន្ទុ។ ពេល​គណនា​ទៅ រូប​គេ​ទទួល​បាន​៤៨​សំឡេង។

គណៈកម្មការ​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​អន្តរជាតិ​បាន​គិត​លើ​សំឡេង​បោះ​ឆ្នោត​របស់​ប្រធាន​ក្រុម​បាល់ទាត់​ជម្រើស​ជាតិទូទាំង​ពិភព​លោក​ដែល​ Messi ទទួល​បាន​ច្រើន​ជាង​​ទើប​ត្រូវ​បាន​ផ្តល់​ឲ្យ​ឈ្នះ។ កីឡាករ​អាហ្សង់ទីន​ឈ្នះ​ពិន្ទុ​ពី​​​ប្រធាន​ក្រុម​ជម្រើស​ជាតិ និង​អ្នក​គាំទ្រ ខណៈ Haaland បាន​ឈ្នះ​ពិន្ទុ​ពី​​គ្រូ​បង្វឹក និង​អ្នក​សារព័ត៌មាន។

និយាយ​ពី​៣​សំឡេង​ចេញ​ពី​ប្រទេស​កម្ពុជា​គឺកីឡាករ​ គួច សុកុម្ភៈ ក្នុង​នាម​ជា​ប្រធាន​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​បាន បោះ​ឆ្នោត​​លេខ១​ឲ្យ Lioneel Messi, លេខ​២​ឲ្យ​ Erling Haaland  និងលេខ៣​ឲ្យ Kevin De Bruyne។

លោក Félix Agustin Gonzalez Dalmás គ្រូ​បង្វឹក​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា បាន​​​បោះ​ឆ្នោត​​លេខ​១​ឲ្យ Lionel Messi, លេខ​២​ឲ្យ Erling Haaland និងលេខ៣​ឲ្យ​ Julian Alvarez។

ដោយ​ឡែក លោក អ៊ុង ចំរើន តំណាង​ឲ្យ​អ្នក​សារព័ត៌មាន​កីឡា​កម្ពុជា​​បោះ​ឆ្នោត​​លេខ​១​ឲ្យ Erling Haaland, លេខ​២​ឲ្យ Lionel Messi និងលេខ​៣​ឲ្យ​ Khicha Kvaratskelia៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម