Connect with us

កីឡា

ផុល រតនៈ «ការដាក់កីឡាករបរទេសក្នុងលីគបាល់ទះកម្ពុជាជារឿងល្អបំផុត»

បានផុស

នៅ

កីឡាករ ផុល រតនៈ បានមើល​ឃើញពី​ផល​​វិជ្ជមាន​ដែល​អនុញ្ញាត​ឲ្យ​មាន​កីឡាករបរទេស​ចូលរួម​ប្រកកួតប្រជែង​ក្នុង​លីគបាល់ទះកំពូលកម្ពុជា​រដូវ​កាល​ដំបូង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឆ្នាំ២០២៤ សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា​រៀបចំ​បង្កើត​​ពានរង្វាន់​បាល់ទះ​ «តេជោលីគ»ជាលើក​ដំបូង​ដែល​មាន​ក្លិប​​ចំនួន​​៨​ចូល​រួម។ កីឡាករជម្រើស​ជាតិ​កម្ពុជា ផុល រតនៈ របស់ក្លិបបាល់ទះវិសាខា យល់ឃើញថា ការដាក់កីឡាករបរទេសឲ្យចូលរួមគឺមានផលចំណេញ​ច្រើន​ ដោយសារកីឡាករកម្ពុជា​អាច​រៀនសូត្រ​បន្ថែម​ពី​កីឡាករ​បរទេស ការ​ប្រកួត​ប្រជែង​កាន់​តែ​ខ្លាំង ហើយ​គុណភាព​កីឡាករ​កម្ពុជា​កាន់​តែ​ល្អ​ប្រសើរ​ដែល​រួម​ចំណែក​ពង្រឹង​ដល់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​លើ​ឆាក​អន្តរជាតិ។

ផុល រតនៈ បានប្រាប់«កម្ពុជាថ្មី»ថា ៖«យើងគួរបើកចិត្តឲ្យទូលាយ ហើយយើងអនុញ្ញាតឲ្យកីឡាករបរទេសចូលលេងបាន ដើម្បីដកស្រង់បទពិសោធពីពួកគាត់វិញ។ យើងអាចមើលឃើញថា ពួកគាត់ល្អត្រង់ណា ហើយចំណុចពិសេសរបស់​ពួក​គាត់កន្លែងណា។ យើងអាចរៀនសូត្រ​ពីពួកគាត់​បាន​។ យើងអាចផ្លាស់ប្តូរបទពិសោធគ្នាទៅវិញទៅមក។ អីចឹង​យើង​ទើប​អាចអភិវឌ្ឍទៅមុខ។ បើយើងលេងតែយើងខ្មែរសុទ្ធគឺយើងស្គាល់សមត្ថភាពគ្នាអស់ហើយ។ បើមានបរទេសចូលរួមយើងអាចឡើងទៅមួយកម្រិតទៀត»។

ផល រតនៈ (លេខ​១៦)​ ក្នុងក្រុមជម្រើសជាតិកម្ពុជា

ក្នុងរដូវកាលដំបូងនេះក្រុមបាល់ទះខ្លាំងៗ​មួយ​ចំនួន​​បាននាំយកកីឡាករបរទេស​ល្អ​ៗមកពង្រឹងក្រុម​ក្នុង​ពានរង្វាន់បាល់ទះ «តេជោលីគ»។ ក្នុងនោះក្រុមបញ្ជាការដ្ឋាន​អង្គរក្ស​បាន​នាំ​យក​កីឡាករ​ឥណ្ឌូណេស៊ី​៣រូប ​ក្រសួង​មហា​ផ្ទៃ​​បាន​នាំ​ចូល​កីឡាករ​​វៀតណាម​៣​រូប​ វិសាខា​មាន​កីឡាករ​គុយបា៣​រូប និង​ក្រុម​ស្នងការដ្ឋាន​នគរបាល​រាជ​ធានី​ភ្នំពេញ​មាន​កីឡាករ​គុយបា។

កីឡាករ ផុល រតនៈ បាន​បន្ថែមថា៖«ចំពោះកីឡាករ​បរទេសដែលមកលេងនៅកម្ពុជាសុទ្ធតែល្អ​។ ពួកគាត់សុទ្ធតែធ្លាប់លេង​ជាមួយខ្ញុំ។ ខ្ញុំធ្លាប់ជាកីឡាករជម្រើសជាតិ អីចឹង​ពួកយើង​ធ្លាប់ជួបគ្នា។ ក្រុមបញ្ជាការដ្ឋាន​អង្គរក្ស​​មាន​កីឡាករឥណ្ឌូណេស៊ី ក្រសួងមហាផ្ទៃ​មាន​កីឡាករវៀតណាម ខ្ញុំ​សុទ្ធ​តែ​ធ្លាប់​លេង​ប៉ះ​ពួក​គាត់​នៅ​ជម្រើស​ជាតិ»៕

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

អ៊ីស្រាអែលយល់ព្រម​លើ​គម្រោង​ពន្យារពេល​បទ​ឈប់បាញ់ តែ​ហាម៉ាស​បដិសេធ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីថាកម្ពុជាមានទឹកស្ដុកសម្រាប់ខែប្រាំងជិត៤លានម៉ែត្រគូបខណៈស្នើកសិករធ្វើស្រែតែមួយដង

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានជាតិ២ ម៉ោង មុន

អគារសិក្សាថ្ម​ថ្មី ១ ខ្នង ៥ បន្ទប់ ​​ជា​​ក្តីសង្ឃឹមកុមារ​តំបន់ដាច់ស្រយាល ក្នុងស្រុក​អូរគ្រៀង​សែន​ជ័យ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម