Connect with us

កីឡា

ប្រវត្តិក្រាស់ Doni សមាជិកថ្មីរបស់បញ្ជាការដ្ឋានអង្គរក្សធ្លាប់លេងលីគជប៉ុន និងបារ៉ែន

បានផុស

នៅ

កីឡាករ​បាល់ទះ​ជម្រើស​ជាតិ​ឥណ្ឌូណេស៊ី Doni Haryono បាន​ក្លាយ​ជា​សមាជិក​ថ្មី​របស់​ក្លិប​បញ្ជាការដ្ឋាន​អង្គរក្ស​ក្នុង​ព្រឹត្តិការណ៍​បាល់ទះ​តេជោលីគ​រដូវ​កាលដំបូង បន្ទាប់​ពីដំណើរ​ការ​បាន​១សប្តាហ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករកើត​​នៅ​ទី​២១ ខែ​កុម្ភៈ ឆ្នាំ​​១៩៩៩ ក្នុង​តំបន់ Magelang ខេត្ត Jawa Tengah ប្រទេស​ឥណ្ឌូណេស៊ី។ កីឡាករ​​​ដែល​មាន​កម្ពស់​១.៩១​ម៉ែត្រមាន​បទ​ពិសោធ​ច្រើន​ទាំង​ការ​លេង​ឲ្យ​ក្លិប និង​ជម្រើស​ជាតិ​ឥណ្ឌូណេស៊ី។

មុន​ពេល​ក្លាយ​ជា​កីឡាករ​បាល់ទះ​អាជីព Doni Haryono យុវជន​ដ៏​មាន​ទេពកោសល្យ​ម្នាក់​នេះ​ធ្លាប់​​លេង​កីឡា​បាល់ទាត់​​នៅ​សាលាបឋម​សិក្សា​ និង​អនុវិទ្យាល័យ។ រូប​គេ​​ធ្លាប់​ត្រូវ​បាន​កោះ​ហៅ​ចូល​​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ឥណ្ឌូណេស៊ី​​អាយុ​ក្រោម​១៦​ឆ្នាំ​ក្នុង​នាម​ជា​អ្នក​ចាំទី ប៉ុន្តែ​ឪពុក​របស់​ខ្លួន​សម្រេច​ឲ្យ​លេង​បាល់ទះ​វិញ។ រូប​គេ​បាន​ចាប់​ផ្តើម​លេង​បាល់ទះនៅ​ពេល​រៀន​វិទ្យាល័យតាម​បំណង​ប្រាថ្នា​របស់​ឪពុក​​ដោយ​បាន​ចូល​​ហ្វឹក​ហាត់​នៅ​មជ្ឈមណ្ឌលហ្វឹក​ហាត់ និង​អប់រំ​​​របស់​ខេត្ត​ Central Java។

កីឡាករ Doni Haryono (លេខ៩)​ពេលលេងស៊ីហ្គេមនៅកម្ពុជា

បន្ទាប់​មក រូប​គេ​បាន​ចាប់​ផ្តើម​ចូល​រួម​ប្រកួត​ជើង​ឯក​ថ្នាក់​ជាតិ​កម្រិត​យុវជន​។ នៅ​ឆ្នាំ​២០១៥ រូប​គេ​បាន​ចូល​រួម​​ក្រុម​​បាល់ទះ​យុវជន​​ឥណ្ឌូណេស៊ី​ក្នុង​ព្រឹត្តិការណ៍​​កីឡា​សិស្ស​អាស៊ាន ASEAN School Games នៅ​ឆ្នាំ​២០១៥ និង​២០១៦។

ឆ្នាំ​២០១៧ Doni បាន​ចូល​រួម​ជា​មួយ​ក្រុម​បាល់ទះ​ជម្រើស​ជាតិ​ឥណ្ឌូណេស៊ី​ក្រុម​ធំ​​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម នៅ​ប្រទេស​ម៉ាឡេស៊ី ដោយ​បាន​ជួយ​ក្រុម​ទទួល​បាន​មេដាយ​ប្រាក់។ បន្ទាប់​មក​រូប​គេ​បាន​ជួយ​ក្រុម​​បាល់ទះ​ជម្រើស​ជាតិ​ឥណ្ឌូណេស៊ី​ទទួល​បាន​​មេដាយ​មាសកីឡា​ស៊ីហ្គេម៣​លើក​ជាប់​គ្នា​គឺ​ ស៊ីហ្គេម​ឆ្នាំ​២០១៩ នៅ​​ហ្វីលីពីន ស៊ីហ្គេម​ឆ្នាំ​២០២១នៅ​វៀតណាម និង​ស៊ីហ្គេមឆ្នាំ​២០២៣ នៅ​ប្រទេស​កម្ពុជា។

កីឡាករ Doni Haryono (លេខ៩)​ ពេលលេងស៊ីហ្គេមនៅកម្ពុជា

ក្រៅ​ពីនោះ រូប​គេ​ក៏​បាន​ជួយ​ក្រុម​ជម្រើស​ជាតិ​ឥណ្ឌូណេស៊ី​ឈ្នះ​​ជើង​ឯក​​លីគ​បាល់ទះ​អាស៊ាន​ SEA Men’s V.League ​​២​​ដង​ក្នុង​ឆ្នាំ​២០២៣​​ដែល​រៀបចំ​នៅឥណ្ឌូណេស៊ី និង​ហ្វីលីពីន។

រហូត​មក​ដល់​ពេល​នេះ Doni Haryono បាន​លេង​ឲ្យ​ក្លិប​បាល់ទះ​អាជីព​​​ផ្លូវ​ការ​ចំនួន​​៧​ផ្សេង​នៅ​ក្នុង​ប្រទេស​៤​ផ្សេង​គ្នា​រាប់​ទាំង​កម្ពុជា។ ចាប់​ផ្តើម​ដំបូង​ក្នុង​ឆ្នាំ​២០១៦ រូប​គេ​លេង​ឲ្យ​ក្លិប Bekasi BVN នៅ​ក្នុង​លីគ​បាល់ទះ​ឥណ្ឌូណេស៊ី។ ចន្លោះ​ឆ្នាំ​២០១៧-១៨ រូប​គេ​លេង​ឲ្យ​ក្លិបឥណ្ឌូណេស៊ី Jakarta Pertamina Energi។ នៅ​ក្លិប​នេះ​ហើយ​ដែល​រូប​គេ​បាន​​​ឈ្នះ​ជើង​ឯក​លីគ​កំពូល​ឥណ្ឌូណេស៊ី​​ជា​លើក​ដំបូង​​ក្នុង​ឆ្នាំ​២០១៧។

ឆ្នាំ២០១៩ រូប​គេ​បាន​ចូល​រួម​ជា​មួយ​ក្លិប​ Jakarta BNI 46 មុន​ពេល​ផ្លាស់​ទៅ​ក្រៅ​ប្រទេស​ជា​លើក​ដំបូង​​ដោយ​បាន​ចូល​រួម​ជា​មួយ​ក្លិប​ Al Nasser ​ក្នុង​លីគ​បាល់ទះ​​បារ៉ែន​ជា​កន្លែង​ដែល​រូប​គេ​បាន​​ចំណាយ​ពេល​២​រដូវ​កាល​ឆ្នាំ​២០២០ និង​២០២១។ បន្ទាប់​មក រូប​គេ​បាន​វិល​ត្រឡប់​មក​ឥណ្ឌូណេស៊ី​វិញ​ដោយ​ចូល​រួម​​ក្លិប​ Bogor LavAni ក្នុង​ឆ្នាំ​២០២២ ជា​កន្លែង​ដែល​រូប​គេ​បាន​ឈ្នះ​ជើង​ឯក​លីគ​កំពូល​ឥណ្ឌូណេស៊ី​​ជាលើក​ទី​២។

កាល​ពី​ឆ្នាំ​២០២៣​ Doni បាន​ចូល​រួម​ជា​មួយ​ក្លិប VC Nagano Tridents របស់​លីគ​បាល់ទះ​កំពូល​ជប៉ុន​ដែល​បាន​បញ្ចប់​នៅ​ចំណាត់​ថ្នាក់​លេខ​៩​ក្នុង​ចំណោម​១០​ក្លិប បន្ទាប់​ពី​​ឆ្លង​កាត់​៣៦​ប្រកួត​គឺឈ្នះ​​តែ​៥​ប្រកួត​ប៉ុណ្ណោះ​ និង​​បាន​ចាញ់​៣១​ប្រកួត។

តាម​ព័ត៌មាន​ដែល​បាន​ផ្សាយ​ថា ក្រោយ​ចាក​ចេញ​ពី​ប្រទេស​ជប៉ុន កីឡាករ Doni Haryono ​បាន​ចូល​​​ក្លិប​ឥណ្ឌូណេស៊ី STIN Pasundan ប៉ុន្តែ​ពេល​​នេះ​បាន​ធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជា​ដើម្បី​ចូល​រួម​ជា​មួយ​ក្លិប​បញ្ជាការដ្ឋាន​អង្គរក្ស​សម្រាប់​បាល់ទះ​តេជោលីគ។

ប្រវត្តិ​លេង​ឲ្យ​ក្លិប

  • ឆ្នាំ២០១៦ ក្លិប Bekasi BVN  (ឥណ្ឌូណេស៊ី)
  • ឆ្នាំ២០១៧-១៨ ក្លិប Jakarta Pertamina Energi (ឥណ្ឌូណេស៊ី)
  • ឆ្នាំ២០១៩ ក្លិប Jakarta BNI 46  (ឥណ្ឌូណេស៊ី)
  • ឆ្នាំ​២០២០-២១ ក្លិប Al Nasser (បារ៉ែន)
  • ឆ្នាំ​២០២២ ក្លិប Bogor LavAni ((ឥណ្ឌូណេស៊ី)
  • ឆ្នាំ២០២៣ ក្លិប VC Nagano Tridents (ជប៉ុន)
  • ឆ្នាំ២០២៤ ក្លិបបញ្ជាការដ្ឋានអង្គរក្ស (កម្ពុជា)
ក្រុមឥណ្ឌូណេស៊ីឈ្នះមេដាយមាសស៊ីហ្គេម​នៅកម្ពុជា

សមិទ្ធផល

  • មេដាយ​មាស​ស៊ីហ្គេម ៣​លើក សម្រាប់ជម្រើស​ជាតិឥណ្ឌូណេស៊ី​ ឆ្នាំ២០១៩ ២០២១ និង​២០២៣
  • ជើង​ឯក​លីគ​អាស៊ាន SEA V.League ២លើក សម្រាប់​ជម្រើស​ជាតិ ​ឆ្នាំ​២០២៣​
  • ពាន​​រង្វាន់​កីឡាករ​ឆ្នើម​បំផុតប្រចាំព្រឹត្តិការណ៍កីឡា​ស៊ីហ្គេម ឆ្នាំ​២០១៩
  • ពាន​រង្វាន់​កីឡាករ​ឆ្នើម​បំផុត​ប្រចាំលីគឥណ្ឌូណេស៊ី ឆ្នាំ​២០២២
  • ជើងឯក​លីគ​បាល់ទះ​ឥណ្ឌូណេស៊ី ឆ្នាំ​២០១៧​ ជា​មួយក្លិប Jakarta Pertamina Engergi
  • ជើងឯកលីគបាល់ទះ​ឥណ្ឌូណេស៊ី ឆ្នាំ​២០២២ ជាមួយ​ក្លិប Bogor LavAni
  • មេដាយ​ប្រាក់កីឡាសិស្ស​អាស៊ាន ឆ្នាំ២០១៦
  • មេដាយ​ប្រាក់​ស៊ីហ្គេម ឆ្នាំ​២០១៧

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២២ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ជួង ជី
ជីវិតកម្សាន្ដ២២ ម៉ោង មុន

អ្នកសិល្បៈនិងសាធារណជន សម្តែងក្តីបារម្ភ ក្រោយដឹងដំណឹង នាយ កុយ មានបញ្ហាសុខភាពត្រូវវះកាត់ជាបន្ទាន់

ព័ត៌មានជាតិ១៣ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

ព័ត៌មានជាតិ១៦ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម