Connect with us

កីឡា

ក្រុមបាល់បោះរទេះនារីកម្ពុជាបានឈ្នះឡាវ៥១-២៧ ជើងឯកអាស៊ី-អូសេអានី

បានផុស

នៅ

ក្នុងការប្រកួតល្ងាចនេះក្នុងព្រឹត្តិការណ៍​ប្រកួត​ជើងឯក​អាស៊ី-អូសេអានី និង​ជម្រុះ​ប៉ារ៉ាឡាំពិក នៅ​ប្រទេស​ថៃ ក្រុមបាល់បោះរទេះនារី​កម្ពុជា​កម្ពុជាបានយកឈ្នះក្រុមបាល់បោះរទះឡាវក្នុងលទ្ធផល ៥១-២៧ ដើម្បី​បង្កើត​កំណត់​ត្រា​ថ្មី​ដោយ​ទទួល​បាន​ជ័យជម្នះ​៤​លើក​ជាប់​គ្នា​​នៅ​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល​សម្រាប់​វិញ្ញាសា​៥​ទល់​៥​កាល​ពី​យប់​មិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមបាល់បោះរទេះកម្ពុជាបានបន្តកំណត់ឈ្នះ៤ប្រកួតជាប់គ្នា កំពុង​ឈរ​លេខ​២​ក្នុង​​ពូល B នៅ​ពី​ក្រោម​លេខ​១​ម្ចាស់​ផ្ទះ​ថៃ​ដែល​ឈ្នះ​៤​ប្រកួត​ជាប់​គ្នា​ដូច​កម្ពុជា។ នៅ​ពូល​នេះ​មាន​ កម្ពុជា ឥណ្ឌា ឡាវ ហ្វីលីពីន ថៃ និង​ក្រុម​តំណាង​អាស៊ី-អូសេអានី។ ក្រុមបាល់បោះរទេះកម្ពុជាបានយកឈ្នះការប្រកួត៤លើកជាប់​គ្នា​​នៅ​​វគ្គ​សន្សំ​​ពិន្ទុ​ក្នុង​ពូល បន្ទាប់​ពី​​​ឈ្នះ​ក្រុម​នារី​ហ្វីលីពីន​ដោយ​លទ្ធផល ៣៩-១២ កាល​ពី​ថ្ងៃ​សៅរ៍​ ទី​១៣ ខែ​មករា និង​បាន​ឈ្នះ​ក្រុម​នារីអាស៊ី-អូសេអានី ដោយ​លទ្ធផល ៧៩-២៩ កាល​ពី​ថ្ងៃ​អាទិត្យ ទី​១៥ ខែ​មករា និងយកឈ្នះឥណ្ឌា ៦៦-៣៣។

ការ​ប្រកួត​ជើង​ឯក​តំបន់អាស៊ី-អូសេអានី IWBF AOZ និង​ជម្រុះ​ព្រឹត្តិការណ៍​កីឡា​ប៉ារ៉ាឡាំពិក​នេះ​​មាន​ក្រុម​ជម្រើស​ជាតិ​នារី​ចំនួន​៩​ចូល​រួម​ប្រកួត​​ដែល​ត្រូវ​បាន​បែង​ចែក​ជា​២​ពូល​សម្រាប់​វិញ្ញាសា​៥ទល់​៥។ ពូល A មានក្រុម​ខ្លាំងៗ អូស្ត្រាលី ចិន និង ជប៉ុន ខណៈ​ពូល B មាន​ កម្ពុជា ឥណ្ឌា ឡាវ ហ្វីលីពីន ថៃ និង​ក្រុម​តំណាង​អាស៊ី-អូសេអានី។

​ការ​ប្រកួត​នៅ​ពូល​ A ​វិល​ជុំ​សន្សំ​ពិន្ទុ​ក្នុង​ពូល​ប៉ះគ្នា​ពីរ​ដង ខណៈ​នៅ​ពូល B ប្រកួត​វិល​ជុំ​សន្សំ​ពិន្ទុ​​ប៉ះគ្នាតែម្តង​ប៉ុណ្ណោះ។ ក្រោយ​ចប់​ការ​ប្រកួត​សន្សំ​ពិន្ទុ ក្រុម​ចំណាត់​ថ្នាក់​លេខ​១​ក្នុង​ពូល B ត្រូវចូល​ទៅ​ចំណាត់​ថ្នាក់​លេខ​៤​ក្នុង​ពូល A ដោយសារ​ពូល A មាន​តែ​៣​ក្រុម​ដោយ​​ទទូល​បាន​កៅអីវគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​សម្រាប់​ប្រជែង​ជើង​ឯក​ IWBF AOZ Championship។

វេលា​ម៉ោង​៥​ល្ងាច​នេះ ក្រុម​បាល់បោះ​នារី​កម្ពុជា​ត្រូវ​ប្រកួត​ជា​មួយ​ក្រុម​ម្ចាស់​ផ្ទះ​ថៃ​ដើម្បី​ប្រជែង​លើ​កំពូល​តារាង​៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Cambodian Women League
កីឡា២៤ នាទីutes មុន

ជ័យលាភីឯកត្តជន ក្រុម​ ​ក្នុង​លីគ​នារី​កម្ពុជា​២០២៤-២៥

Guo Jiakun
នយោបាយ៤២ នាទីutes មុន

ប្រទេសចិនមិនអនុញ្ញាតឱ្យមានការប្រមាថណាមួយប៉ះពាល់ដល់មិត្តភាពជាមួយកម្ពុជា

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកនាំពាក្យ និងមន្រ្តីផ្នែកព័ត៌មានជាង៣ពាន់នាក់ក្នុងខេត្តចំនួន៩ ទទួលបានការបណ្តុះបណ្តាលក្នុងឆ្នាំ២០២៤

ព័ត៌មានជាតិ១១ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ១២ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

Sokha Hotels

ព័ត៌មានពេញនិយម