Connect with us

កីឡា

ឈ្នះការប្រកួតយប់មិញក្រុមបាល់ទាត់ថៃទទួលបានជាង១១ម៉ឺនដុល្លារ

បានផុស

នៅ

ក្រុមបាល់ទាត់ជម្រើសជាតិថៃធ្វើបានយ៉ាង​ល្អ​សម្រាប់ការប្រកួតដំបូង​វគ្គសន្សំពិន្ទុក្នុងពូល AFC Asian Cup ដោយយកឈ្នះក្រុមជម្រើសជាតិកៀហ្ស៊ីស៊ីស្ថាន ក្នុងលទ្ធផល ២-០ កាលពីយប់មិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីរកបានជ័យជម្នះកាលពីយប់ លោកស្រី Nuanphan Lamsam បានប្រកាសផ្ដល់ប្រាក់រង្វាន់ដល់ ក្រុមកីឡាករ និងក្រុមគ្រូបង្វឹក ១លានបាត (ជិត៣ម៉ឺនដុល្លារ) សម្រាប់១ពិន្ទុដែលរកបានវគ្គចែកពូល។ ជាមួយ​គ្នា​នេះ ប្រាក់រង្វាន់ទី២គឺទទួលបាន៣លានបាត (ជាង៨ម៉ឺនដុល្លារ)​បន្ថែមសម្រាប់៣ពិន្ទុយប់មិញ។ សរុបទឹកប្រាក់ ក្រុមថៃទទួលបាន​ជាង១១មុឺនដុល្លារ​អាមេរិក។ ការប្រកួតយប់ក្រុមថៃមិនធ្វើឲ្យ​ថ្នាក់​ដឹក​នាំ និង​អ្នក​គាំទ្រ​របស់​ខ្លួន​ខកចិត្ត​ឡើយ។ កីឡាករថៃ​បាន​បង្ហាញ​ទម្រង់លេងយ៉ាងល្អក្នុង​វគ្គ​ទីពីរ​ដោយ​កីឡាករ Supachai បានស៊ុត​គ្រាប់​ទី២គ្រាប់សម្រាប់ជ័យជម្នះ ២-០។

លោកស្រី​ Pang បាននិយាយថា ៖«ក្នុងពិភពបាល់ទាត់ ខ្ញុំយល់ថា ការប្រកួតដំបូងតែងតែជាការប្រកួតដែលពិបាក។ ព្រោះវាពោរពេញទៅដោយការរំពឹងទុក និងសម្ពាធ ប៉ុន្តែថ្ងៃនេះគ្រប់គ្នាបានបង្ហាញឲ្យឃើញហើយថា អ្វីៗក៏អាចទៅរួចដែរ។ ខ្ញុំសូម​សរសើរគ្រូបង្វឹកលោក Ishii»។

«គាត់​មាន​កលល្បិច​ដ៏​ល្អ ហើយ​កីឡាករ​ក៏​ធ្វើ​​បាន​យ៉ាង​អស្ចារ្យ​។ ទោះបីជាចំណាត់ថ្នាក់ពិភពលោករបស់យើងនៅពីក្រោម​ប្រទេសកៀហ្ស៊ីស៊ីស្ថាន តែ​យើងនៅតែធ្វើបានល្អ។ ៣ពិន្ទុ​នេះ​ពិត​ជាសំខាន់​ដែល​ធ្វើ​ឲ្យ​ប្រជាជន​ថៃ​សប្បាយ​ចិត្ត និង​ជួយ​យើង​ឲ្យ​មាន​ឱកាស​កាន់​តែ​ប្រសើរ​ក្នុង​ការ​ឈាន​ទៅ​វគ្គ​បន្ត»។

បច្ចុប្បន្នក្រុមជម្រើសជាតិថៃកំពុងឈរលេខ១ ក្នុងពូល F បន្ទាប់ពីយកឈ្នះក្រុមជម្រើសជាតិកៀហ្ស៊ីស៊ីស្ថាន កាលពីយប់មិញ ហើយការប្រកួតបន្ទាប់ថៃត្រូវជួបជាមួយអូម៉ង់ នៅថ្ងៃអាទិត្យទី២១ ខែមករា ឆ្នាំ២០២៣៕

ប្រែសម្រួល៖ ផា រតនា
ប្រភព៖ Vietnam.vn

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៤ នាទីutes មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម១ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម៦ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម