Connect with us

កីឡា

ការប្រកួតពាន​សម្តេចតេជោថ្នាក់ជាតិ សប្ដាហ៍ទី២ ចាប់ផ្តើមនៅរសៀលនេះ

បានផុស

នៅ

ការប្រកួតនពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៧ ឆ្នាំ២០២៣-២០២៤ ថ្នាក់ជាតិ សប្ដាហ៍ទី២ មានចំនួន៤គូ ចូលរួមធ្វើការប្រកួតប្រជែងហើយក៏មានការផ្សាយផ្ទាល់តាម BTV Cambodia ។

សម្រាប់ជំនួបដ៏ជក់ចិត្តមាន២គូសម្រាប់ថ្ងៃនេះគឺក្រុមអង្គរថាយហ្គឺរ បើកទ្វារកីឡដ្ឋាន ហនុមាន ទទួលក្រុមភ្ញៀវ ណាហ្គាវើល៍ នាវេលាម៉ោង៣ៈ៣០នាទី។ ខណៈ១គូទៀតគឺក្រុមម្ចាស់ផ្ទះគិរីវង់សុខសែនជ័យ បើកទ្វារកីឡដ្ឋានទទួលក្រុមភ្ញៀវ កងយោធពលខេមរភូមិ នាវេលាម៉ោង៣ៈ៣០នាទី។ ចំពោះ២គូនេះសុទ្ធតែជាក្រុមលេងនៅលីគកំពូលកម្ពុជាដូចគ្នា ហើយមានកម្រិតសមត្ថភាពប្រហាក់ប្រហែលគ្នា ហើយក្រុមនីមួយៗអាចប្រើប្រាស់កីឡាករបរទេសក្នុងវគ្គនេះ ដូច្នេះទើបធ្វើឲ្យការប្រកួតកាន់តែល្អជក់ចិត្តសម្រាប់អ្នកគាំទ្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះ២គូផ្សេងទៀតរួមមាន ក្រុមសៀមរាប អេហ្វសុី ជួប ក្រុមបឹងកេត ខណៈ​សមាគមកីឡាបាល់ទាត់ ក្រសួងមហាផ្ទៃ ប៉ះ​ ក្រុមព្រៃវែង ។ ការប្រកួតចំនួន៤គូថ្ងៃសុទ្ធតែលេងនៅម៉ោង៣ៈ៣០នាទី​រសៀល​នេះ​ទាំងអស់ និង​ធ្វើការផ្សាយផ្ទាល់តាមរយៈ BTV Cambodia៕

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥៩ នាទីutes មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម