Connect with us

កីឡា

ថៃជាក្រុមអាស៊ានមួយគត់រកបាន៣ពិន្ទុពីការប្រកួតបើកឆាក AFC Asian Cup

បានផុស

នៅ

ក្រោយជ័យជម្នះកាលពីយប់មិញ ក្រុមបាល់ទាត់ថៃបានក្លាយជាក្រុមតែមួយគត់ដែល​ទទួល​បាន​ជ័យជម្នះ​សម្រាប់​ការ​ប្រកូត​បើកឆាក​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល​ ពានរង្វាន់ AFC Asian Cup នៅប្រទេសកាតារ ខណៈក្រុមក្នុងតំបន់អាស៊ាន៣ ទៀតសុទ្ធតែចាញ់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកូត AFC Asian Cup ឆ្នាំ២០២៣ មានក្រុមក្នុងតំបន់អាស៊ានតែ៤ចូលរួមប្រកួតប្រជែង​ដោយ​ជួបសុទ្ធតែក្រុមខ្លាំង ប៉ុន្តែមានតែក្រុមថៃមួយគត់ ដែលរកបាន៣ពិន្ទុ។ ចំណែក​​វៀតណាម​បាន​ចាញ់ក្រុមជប៉ុន ៤-២ ហើយឥណ្ឌូណេស៊ីចាញ់អុីរ៉ាក់ ៣-១ និងក្រុមម៉ាឡេស៊ីចាញ់ហ្ស៊កដានី ៤-០។

ការប្រកួតទី២ ក្រុមវៀតណាម ត្រូវជួបជាមួយក្រុមជាមួយឥណ្ឌូណេស៊ី ដែលជាក្រុមក្នុងតំបន់អាស៊ានដូចគ្នា នៅថ្ងៃសុក្រ ទី១៩ ខែមករា ឆ្នាំ២០២៤ ។ ម៉ាឡេស៊ី ត្រូវជួបជាមួយក្រុមបារ៉ែន នៅថ្ងៃសៅរ៍ ទី២០ ខែមករា និងថៃប៉ះ​អូម៉ង់ នៅថ្ងៃអាទិត្យ ទី២១ ខែមករា។

ការប្រកួតក្នុងវគ្គ១៦ក្រុម ចុងក្រោយនឹងធ្វើឡើងនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ ហើយក្រុមលេខ១ និងលេខ២ ក្នុងពូលនឹងត្រូវឡើងទៅដោយស្វ័យប្រវត្តិ ខណៈក្រុមលេខ៣ ក្នុងពូលទាំង៦ មាន៤ក្រុមបានឡើងទៅវគ្គបន្តក្នុងនាមជាក្រុមលេខ៣ល្អបំផុតក្នុងពូល៕

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទីutes មុន

អភិបាលខេត្តបាត់ដំបង ចុះពិនិត្យស្ថានភាព​បង្កបង្កើន​ស្រូវ​កសិករនៅ​ស្រុក​ចំនួន ៣ ក្នុង​ខេត្ត​បាត់ដំបង

សន្តិសុខសង្គម១៩ នាទីutes មុន

ខេត្តក្រចេះ ត្រៀមកម្លាំងប្រមាណ ៤០០ នាក់ ការពារសន្តិសុខសណ្ដាប់ធ្នាប់ អំឡុងពិធីបុណ្យចូលឆ្នាំចិន

ព័ត៌មានជាតិ១១ ម៉ោង មុន

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ៖ ការ​សម្អាតចក ឬ​យក​ចក​ចេញពី​បឹង​គឺផ្តើមចេញពីការចូលរួមរបស់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ និងApp NoDrugគី​ជាមធ្យោបាយរាយការណ៍ប្រសិទ្ធភាព

សន្តិសុខសង្គម១១ ម៉ោង មុន

ស្ត្រីវ័យ៥៩ឆ្នាំ​ ​សម្លាប់​ខ្លួន​ដោយសារ​តែ​ជំងឺ​ប្រចាំកាយ

ព័ត៌មានជាតិ១១ ម៉ោង មុន

កិច្ចប្រជុំលើកទី១ នៃគណៈប្រឹក្សាភិបាល កម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)

Sokha Hotels

ព័ត៌មានពេញនិយម