Connect with us

កីឡា

IOC ចេញ​គោលការណ៍ចំពោះអត្តពលិកអូឡាំពិកមុនបង្ហោះសារលើបណ្តាញសង្គម

បានផុស

នៅ

គោលការណ៍ណែនាំរបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បាន​អនុញ្ញាតឱ្យអត្តពលិក​មានសិទ្ធិចូលរួម​អូឡាំពិក អាចបង្ហោះការថតសំឡេង និងវីដេអូនៃ​ព្រឹត្តិការណ៍​ប្រកួតកីឡាអូឡាំពិក នៅ​ទីក្រុងប៉ារីស ឆ្នាំ២០២៤ និងការប្រកួតកីឡាអូឡាំពិកយុវជន Gangwon ២០២៤ រយៈ​ពេល​ត្រឹម​តែ​២នាទី​ប៉ុណ្ណោះ​ក្នុងការបង្ហោះនីមួយៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

IOC បានចេញផ្សាយគោលការណ៍ណែនាំប្រព័ន្ធផ្សព្វផ្សាយសង្គម និងឌីជីថលផ្លូវការរបស់ខ្លួន ដើម្បីអនុញ្ញាតឱ្យអត្តពលិកចែករំលែកបទពិសោធ​កីឡាអូឡាំពិករបស់ពួកគេនៅលើគណនីឌីជីថលផ្ទាល់ខ្លួនរបស់​ពួក​គេ ខណៈក៏​ជា​ការ​ការពារសិទ្ធិរបស់ម្ចាស់សិទ្ធិផ្សាយ (MRHs) ផងដែរ។

ទោះ​បី​ជា​យ៉ាង​ណា គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​នឹងមិនអនុញ្ញាតឱ្យប្រើខ្លឹមសារដែលបង្កើតដោយបច្ចេកវិទ្យាសិប្បនិមិត្ត (AI) នោះទេ។ ការបង្ហោះទាំងអស់ត្រូវតែគោរពតម្លៃអូឡាំពិក និងឯកជនភាពរបស់អ្នកដទៃ។ ពួកគេមិនត្រូវ “មានការរើសអើង ឬកាយវិការអាសអាភាស” ឡើយ។

ការអនុញ្ញាតក្នុងការបង្ហោះនេះរួមមាន ពិធីបើក និងបិទ ការប្រារព្ធពិធីនៅ​ឧទ្យាន Champions Park ភូមិអូឡាំពិក កន្លែងហ្វឹកហាត់ និងកន្លែងប្រកួត ស្របតាមច្បាប់ដែលចេញផ្សាយដោយ IOC។ ទោះជាយ៉ាងណា ក្នុងករណីកន្លែងប្រកួត ការបង្ហោះត្រូវបានអនុញ្ញាតត្រឹមតែមួយម៉ោងមុនពេលចាប់ផ្តើមព្រឹត្តិការណ៍ ឬបន្ទាប់ពីអត្តពលិកបានចាកចេញពីតំបន់ចម្រុះ និងតំបន់គ្រប់គ្រងការប្រឆាំងសារធាតុញៀន។

IOC ព្រមានថា ប្រសិនបើអត្តពលិកចង់ចែករំលែករូបថត សំឡេង​ ឬវីដេអូពីភូមិ​កីឡា​អូឡាំពិកជាមួយមនុស្សផ្សេងទៀតនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម នោះពួកគេត្រូវតែទទួលបានការយល់ព្រមពី IOC ជាមុនសិន ខណៈមាន”តំបន់ហាមឃាត់” ដូចជាតំបន់វេជ្ជសាស្រ្តត្រូវបានដកចេញពីការថតណាមួយ។

រូបភាព​អាច​ត្រូវ​បាន​ថត​ដោយ​ទូរស័ព្ទផ្ទាល់ខ្លួនរបស់អត្តពលិកប៉ុណ្ណោះ ហើយគ្មានខ្លឹមសារពាណិជ្ជកម្មអាចរួមបញ្ចូលទេ។ ទោះជាយ៉ាងណា អត្តពលិកអាចបង្ហាញពីការដឹងគុណចំពោះអ្នកឧបត្ថម្ភរបស់ពួកគេដោយមិនមានការរួមបញ្ចូលវីដេអូ ឬការផ្សព្វផ្សាយផលិតផល ឬសេវាកម្មនោះទេ។ ការប្រកួតប្រជែង ពិធីមេដាយ ឬការហ្វឹកហាត់របស់ភាគីទី​៣​មិនត្រូវបានរាប់បញ្ចូលពីការបង្ហោះណាមួយឡើយ៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ Xinhua

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក ផាម មិញឈិញ
ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

មេដឹកនាំវៀតណាម ជំរុញ​ស្ថាប័ន​រដ្ឋាភិបាល​ឱ្យ​ត្រៀមសម្រាប់សង្រ្គាមពាណិជ្ជកម្មពិភពលោក

ព័ត៌មានជាតិ១១ នាទីutes មុន

រដ្ឋមន្រ្តី​ក្រសួង​ប្រៃសណីយ៍​ប្រាប់​ ហេតុផល​នាំ​ឲ្យ​មាន​ការ​​​ផ្តល់​​សិទ្ធិ​​ផ្តាច់​មុខ ការ​ផ្គត់ផ្គង់​​សេវា​ទូរសព្ទ​នៅ​តាម​បុរី

អត្ថាធិប្បាយ១២ នាទីutes មុន

បណ្ឌិត ឈត ប៊ុនថង៖ គួរប្រើបញ្ញាសិប្បនិម្មិត (AI)សម្រាប់គោលបំណងវិជ្ជមាន ជាជាងគោលបំណងអវិជ្ជមាន

ព័ត៌មានជាតិ២៤ នាទីutes មុន

គ្រូ និងសិស្ស នៃវិទ្យាល័យបាក់ទូក សប្បាយចិត្តពេលក្រសួងរៀបចំការប្រលងសិស្សពូកែទូទាំងប្រទេសឡើងវិញ

ព័ត៌មានអន្ដរជាតិ២៧ នាទីutes មុន

ចិន ប្ដឹង​ទៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក រឿង​ដែល ត្រាំ ដាក់​ពន្ធ​លើ​ខ្លួន​១០%

Sokha Hotels

ព័ត៌មានពេញនិយម