Connect with us

កីឡា

បឹងកេតបានត្រឹមស្មើ ១-១ សៀមរាបអេហ្វស៊ី ពានសម្តេចតេជោថ្នាក់ជាតិ

បានផុស

នៅ

ការ​ប្រកួត​បាល់ទាត់​ពាន​រង្វាន់​សម្តេច​តេជោ ហ៊ុន សែន ថ្នាក់​ជាតិ លើក​ទី​១៧ ជើង​ទី​១​បាន​បញ្ចប់ដោយ​ក្រុម​ក្រសួង​មហាផ្ទៃ​ ក្រសួង​ការពារ​ជាតិ និង​ណាហ្គាវើលដ៍​ទទួល​បាន​ជ័យជម្នះ ខណៈ​ក្រុម​បឹងកេត​បាន​ត្រឹម​ស្មើ​ជា​មួយ​ក្រុម​សៀមរាប​ អេហ្វស៊ី។

ការ​ប្រកួត​ម៉ោង​ដំណាល​គ្នា​នារ​សៀល​​ទាំង​៤​គូ​សម្រាប់​ថ្ងៃ​ទី​១៧ ខែ​មករា​នេះ។ នៅ​ទឹក​ដី​ខេត្ត​សៀមរាប ក្រុម​ភ្ញៀវ​បឹងកេត បាន​ត្រឹម​ស្មើ ១-១ ជាមួយ​ម្ចាស់​​ផ្ទះ សៀមរាប​​ អេហ្វស៊ី។ គ្រាប់​បាល់​រក​បាន​ដោយ​កីឡាករ ហ៊ន សីហា នៅ​នាទី​ទី១៤ សម្រាប់​ម្ចាស់​ផ្ទះ ខណៈ​កីឡាករ ចាន់ វឌ្ឍនាកា នៅ​នាទី​៦​សម្រាប់​ក្រុម​ភ្ញៀវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ទឹក​ដី​ខេត្តកណ្តាល ក្រុម​ខេត្ត​ព្រៃ​វែង​​បានចាញ់​ម្ចាស់​ផ្ទះ​សមាគម​បាល់ទាត់​ក្រសួង​មហា​ផ្ទៃ​ដោយ​លទ្ធផល១-០។ គ្រាប់​បាល់​ជ័យជម្នះ​របស់​ក្រសួង​មហា​ផ្ទៃ​​រក​បាន​ដោយ​កីឡាករ មុំ សុធាវ៉ាន់ នៅ​នាទី​៧២។

នៅ​ទឹក​ដី​ខេត្ត​តាកែវ ម្ចាស់​ផ្ទះ​គិរីវង់សុខសែន​ជ័យ​បាន​ចាញ់​ក្រុម​ភ្ញៀវ​ក្រសួង​ការពារ​ជាតិ​ដោយ​លទ្ធផល ២-៣។ ២គ្រាប់​​របស់​ម្ចាស់​ផ្ទះ​រក​បាន​ដោយ​កីឡាករ ឃាន់ សុប៉ិន នៅ​នាទី​៤៤ និង​កីឡាករ Nobiraki នៅ​នាទី​ទី៨៣ ខណៈ​គ្រាប់​បាល់​របស់​ក្រុម​ភ្ញៀវ​រក​បាន​ដោយ​កីឡាករថៃ Srayut នៅ​នាទី២ កីឡាករ Josemar នៅ​នាទី៦ និង​កីឡាករ Kinoshita នៅ​នាទី​ទី​៨៩។

ចំណែក​ក្រុម​ណាហ្គាវើលដ៍​បាន​យក​ឈ្នះ​លើ​ក្រុម​អង្គរថាយហ្គឺរ​ដោយ​លទ្ធផល ១-៥ នៅ​ទឹក​ដី​ខេត្ត​សៀម​រាប​ដែលបាន​ក្លាយ​ជា​ក្រុម​​រក​បាន​គ្រាប់​ច្រើន​ជាង​គេ​សម្រាប់​ការ​ប្រកួត​ថ្ងៃ​ទី​១៧ ខែ​មករា​។ កីឡាករ Huko Kametani រក​បាន​៣​គ្រាប់​ម្នាក់​ឯង​នៅ​នាទី​៥០ ៥២ និង​៨៧ ហើយ សុះ ស៊ូហាណា នៅ​នាទី​៦ និង ជា ច័ន្ទដារ៉ា នៅ​នាទី​៩០+១០។ ១​គ្រាប់​របស់​អង្គរថាយហ្គឺរ​រក​បាន​ដោយ​លីឡាករ សុវណ្ណ ដូណា នៅ​នាទី៦៤។

លទ្ធផល​ជើង​ទី១ ថ្ងៃទី​១៧​ ខែ​មករា ឆ្នាំ​២០២៤

  • សៀមរាប​ អេហ្វស៊ី ១-១ បឹងកេត
  • សមាគមបាល់ទាត់​ក្រសួង​មហា​ផ្ទៃ ១-០ ខេត្ត​ព្រៃវែង
  • គិរីវង់សុខសែន​ជ័យ ២-៣ ក្រសួង​ការពារ​ជាតិ
  • អង្គរថាយហ្គឺរ ១-៥ ណាហ្គាវើលដ៍

លទ្ធផល​ជើង​ទី១ ថ្ងៃទី​១០ ខែ​មករា ឆ្នាំ​២០២៤

  • ខេត្ត​កំពង់ចាម ១-៣ វិសាខា
  • ខេត្ត​ត្បូងឃ្មុំ ១-២ ភ្នំពេញ​ក្រោន
  • អង្គរស៊ីធី អេហ្វស៊ី ០-៧ ISI ដង្កោសែន​ជ័យ
  • ព្រះ​ខ័ន​រាជ​ស្វាយរៀង ៤-០ ខេត្ត​បន្ទាយ​មាន​ជ័យ

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥៧ នាទីutes មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម