កីឡា
Henderson ត្រឡប់ទៅអឺរ៉ុបវិញ ក្រោយមានបញ្ហានៅអារ៉ាប៊ីសាអ៊ូឌីត
Jordan Henderson គ្រោងនឹងធ្វើដំណើរទៅកាន់ទីក្រុង Amsterdam នៅចុងសប្តាហ៍នេះ ដើម្បីដើម្បីចូលរួមជាមួយក្លិប Ajax បន្ទាប់ពីមានការព្រមព្រៀងលើកកិច្ចសន្យាក្នុងការចាកចេញក្លិប Al-Ettifaq នៅអារ៉ាប៊ីសាអ៊ូឌីត។

បច្ចុប្បន្នភាគីទាំង២ កំពុងពិភាក្សាលម្អិតចុងក្រោយនៃកិច្ចសន្យា ហើយខ្សែបម្រើជម្រើសជាតិអង់គ្លេសរូបនេះនឹងចូលរួមជាមួយក្លិបយក្ស Ajax ដែលកំពុងស្ថិតនៅចំណាត់ថ្នាក់លេខ៥ លីគកំពូលហូឡង់។ ស្ថានភាពបច្ចុប្បន្នរបស់ Ajax មិនរំខានដល់ការនាំយកខ្សែបម្រើ Henderson ឡើយ។ កីឡាករវ័យ៣៣ឆ្នាំរូបនេះនឹងធូរស្រាល បន្ទាប់ពីការចាកចេញពីប្រទេសអារ៉ាប៊ីសាអ៊ូឌីត ក្រោយមានភាពចម្រូងចម្រាស និងតាមទស្សនៈផ្ទាល់ខ្លួនពីការមិនពេញច្បាប់ក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដោយកំណត់ថា ការស្រឡាញ់ភេទដូចគ្នាគឺខុសច្បាប់ ហើយត្រូវផ្តន្ទាទោសប្រហារជីវិត។
Henderson ទទួលបានការរិះគន់យ៉ាងខ្លាំងចំពោះការចូលរួមជាមួយ Al-Ettifaq កាលពីខែកក្កដា បន្ទាប់ពីទទួលបានជោគជ័យខ្លាំងក្នុងរយៈពេល១២ឆ្នាំ ជាមួយក្លិប Liverpool នៅអង់គ្លេស។ ការទទួលបានប្រាក់ចំណូលច្រើន ប្រហែលជា ៣៥០,០០០ ផោនក្នុងមួយសប្តាហ៍ ជាកម្លាំងចិត្តដែលជំរុញឲ្យរូបគេផ្លាស់ទៅកាន់លីគអារ៉ាប៊ីសាអ៊ូឌីត។

Henderson មិនទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងឡើយ បន្ទាប់ពីបង្ហាញទម្រង់លេងមិនសូវបានល្អក្នុងអំឡុងពេលធ្វើការជាមួយអតីតប្រធានក្រុម Liverpool លោក Steven Gerrard ដែលជាគ្រូបង្វឹក។ បច្ចុប្បន្នក្លិប Al-Ettifaq កំពុងឈរនៅលេខ៨ ក្នុងនៅ Saudi Pro League។ ដូច្នេះទើបរូបគេបង្ខំចិត្តត្រឡប់ទៅអឺរ៉ុបវិញ ដោយបោះបង់មហិច្ឆតានៅអារ៉ាប៊ីសាអ៊ូឌីតដែលកំពុងលេចធ្លោក្នុងពិភពបាល់ទាត់៕
ប្រែសម្រួល៖ ផា រតនា
ប្រភព៖ Theguardian

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ