កីឡា
យុវជនសម្បត្តិមានជ័យប៉ះពពែតអេហ្វស៊ីប្រជែងកំពូលតារាងពូល ខ ស្វាយរៀងខាប់
ក្រុមបាល់ទាត់យុវជនសម្បត្តិមានជ័យប្រជែងមួយក្រុមពពែតអេហ្វស៊ីដើម្បីឈរលើកំពូលតារាងពូល ខ ក្នុងសប្តាហ៍ទី៤ ពានរង្វាន់ស្វាយរៀងខាប់ លើកទី៦ នាថ្ងៃសៅរ៍ ទី២០ ខែមករា ឆ្នាំ២០២៤ នៅវិទ្យាល័យស្វាយរំពារ។

នេះជាការប្រកួតលើកទី២សម្រាប់ក្រុមទាំងពីរ បន្ទាប់ពីលើកទី១មិនទាន់ស្គាល់បរាជ័យដូចគ្នា។ យុវជនសម្បត្តិមានជ័យរកបាន៣ពិន្ទុពេញពីការប្រកួតលើកទី១ដែលបានយកឈ្នះលើក្រុម យុវជនច្រកលាវ ដោយលទ្ធផល ២-០ ដើម្បីឈរលើកំពូលតារាងពូល ខ។ ចំណែកក្រុមពពែត អេហ្វស៊ី រកបានតែ១ពិន្ទុប៉ុណ្ណោះសម្រាប់ការប្រកួតសន្សំពិន្ទុលើកទី១ បន្ទាប់ពីស្មើគ្នាជាមួយក្រុម យុវជនភូមិព្រៃធ្លក ដោយលទ្ធផល ២-២។ យ៉ាងណា ក្រុមនេះឈរចំណាត់ថ្នាក់លេខ២ក្នុងពូល។

ការប្រកួតលើកទី២ដែលត្រូវនឹងការប្រកួតសប្តាហ៍ទី៤ វគ្គសន្សំពិន្ទុក្នុងពូលនេះ ក្រុមយុវជនសម្បត្តិមានជ័យ ត្រូវស្វែងរកពិន្ទុឲ្យខាងតែបានដើម្បីបន្តឈរលើកំពូលតារាង ប៉ុន្តែប្រសិនបើភ្លាត់ចាញ់ នោះតំណែងកំពូលតារាងនឹងធ្លាក់ពីលេខ១ ហើយក្រុមពពែតអេហ្វស៊ីនឹងឡើងទៅឈរលើកំពូលតារាង។
ក្រៅពីការប្រកួតគូខាងលើ ក៏មាន៥គូផ្សេងទៀតដែលត្រូវប្រកួតក្នុងសប្តាហ៍ទី៤នៅលើទីលានវិទ្យាល័យស្វាយរំពារនៅថ្ងៃសៅរ៍ ទី២០ ខែមករា និងថ្ងៃអាទិត្យ ទី២១ ខែមករា។

កម្មវិធីប្រកួតថ្ងៃសសៅរ៍ ទី២០ ខែមករា
- យុវជនភូមិព្រៃធ្លក vs United SEZ (ម៉ោង៨:០០នាទីព្រឹក)
- យុវជនឃុំសម្បត្តិមានជ័យ vs ពពែត អេហ្វស៊ី (ម៉ោង១:៣០នាទីរសៀល)
- សេះស អេហ្វស៊ី vs សៀងហៃរីហ្សត អេហ្វស៊ី (ម៉ោង៣:៣០នាទីរសៀល)
កម្មវិធីប្រកួតថ្ងៃអាទិត្យ ទី២១ ខែមករា
- ភូមិហ៊ីង vs សសយក ឃុំត្នោត (៨:០០នាទីព្រឹក)
- យុវជនគគីសោម vs យុវជនសាមគ្គី (ម៉ោង១:៣០នាទីរសៀល)
- រាជហ៍ ស្វាយរំពារ vs ហង្ស សំណាង (ម៉ោង៣:៣០នាទីរសៀល)


អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច