Connect with us

កីឡា

Ronaldo ថា​ លីគអារ៉ាប៊ីសាអ៊ូឌីតល្អជាងលីគបារាំង

បានផុស

នៅ

ក្នុងកម្មវិធី Globe Soccer Awards នៅទីក្រុងឌូបៃកាលពីយប់ថ្ងៃស្រុក កីឡាករ Cristiano Ronaldo បានបង្ហាញពីការយល់ឃើញរបស់ខ្លួនថា Saudi Pro League មានកម្រិតប្រកួតប្រជែងខ្លាំងជាង Ligue 1 របស់បារាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Ronaldo បានចូលរួមក្នុងកម្មវិធី Globe Soccer Awards នៅទីក្រុងឌូបៃ ​ដើម្បី​ទទួល​ពានរង្វាន់ចំនួន៣ រួមមានពានរង្វាន់អ្នកលេងនៅមជ្ឈិមបូព៌ាល្អបំផុតឆ្នាំ២០២៣ ពានរង្វាន់កីឡាករដែលមានអ្នកគាំទ្រចូលចិត្តប្រចាំឆ្នាំ២០២៣ និងពានរង្វាន់ម៉ារ៉ាដូណាឆ្នាំ២០២៣។ ចំណែក​កីឡាករ Erling Haaland បានឈ្នះពានរង្វាន់ជាកីឡាករល្អបំផុតផ្នែកបុរស។ មុនពេលពានរង្វាន់សំខាន់ៗត្រូវបានបង្ហាញ Ronaldo បានចូលរួមក្នុងវគ្គឆ្លើយសំណួរ​ពាក់ព័ន្ធកម្រិតលីគបាល់ទាត់នៅអារ៉ាប៊ីសាអ៊ូឌីត​នាពេលបច្ច្បន្ន។

Ronaldo បាននិយាយថា៖«លីគអារ៉ាប៊ីសាអ៊ូឌីត​ស្ថិតនៅក្នុងដំណើរការដែលកំពុងអភិវឌ្ឍហើយត្រូវចំណាយពេលយូរ។ ពីមួយជំហានទៅមួយជំហាន យើងនឹងឈានដល់កម្រិតខ្ពស់បំផុត។ ខ្ញុំជឿថា ពួកគេនឹងស្ថិតក្នុងលំដាប់កំពូល៣ឬ៤នៅលើលោក។ ខ្ញុំគិតថា យើងនឹងឈានទៅដល់ចំណុចនោះ»។

«និយាយឱ្យត្រង់ទៅ ខ្ញុំគិតថា លីគអារ៉ាប៊ីសាអ៊ូឌីត​មិនអន់ជាងលីគរបស់បារាំងទេតាមគំនិតរបស់ខ្ញុំ។ នៅលីគបារាំង ខ្ញុំគិតថា អ្នកមានក្រុម២ឬ​៣ដែលមានកម្រិតលេងល្អ។ នៅ​អារ៉ាប៊ីសាអ៊ូឌីត​ ខ្ញុំ​គិត​ថា​ វា​មាន​ការ​ប្រកួត​ប្រជែង​ជាង។ ពួកគេក៏អាចនិយាយអ្វីដែលពួកគេចង់និយាយ តែនេះគ្រាន់តែជាគំនិតរបស់ខ្ញុំ។ ខ្ញុំបានលេងនៅទីនោះអស់រយៈពេលមួយឆ្នាំ ដូច្នេះខ្ញុំដឹងពីអ្វីដែលខ្ញុំកំពុងនិយាយ ប៉ុន្តែ​ខ្ញុំ​គិត​ថា​ ពេល​នេះ​យើង​ល្អ​ជាង​លីគ​របស់​បារាំង​»។

សម្រាប់ការលើកឡើងខាង​លើ​គ្រាន់​តែ​ជាគំនិត​ផ្ទាល់​ខ្លួន​របស់ Cristiano Ronaldo ប៉ុណ្ណោះ​ បន្ទាប់​ពី​រូបគេចូល​រួម​​ជាមួយក្លិប Al Nassr កាលពីខែមករា ឆ្នាំមុន ហើយក្រោយមក​ប្រទេសអារ៉ាប៊ីសាអ៊ូឌីត​ក៏មាន​កីឡាករឆ្នើមៗ​ជា​ច្រើន​ដូចជា Sadio Mane, Karim Benzema, N’Golo Kante, Fabinho, Allan Saint-Maximin, Edouard Mendy, Neymar និង Kalidou Koulibaly៕

ប្រែសម្រួល៖ ផា រតនា
ប្រភព៖ Fannatio

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥៤ នាទីutes មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម