Connect with us

កីឡា

ប៉ះអ្នកឌឺ ស៊ូធន់! លន បញ្ញា ប្តូរក្បាច់វ៉ៃទើបអ៊ីរ៉ង់ចុះចាញ់ទឹកទី៤

បានផុស

នៅ

ជើង​ខ្លាំង​គុន​ខ្មែរ លន បញ្ញា បាន​ប្រើ​ពេល​រហូត​ដល់​៤​ទឹក​ទើប​អាច​បញ្ឈប់​​​ដៃ​គូ​មក​ពី​ប្រទេស​អ៉ឺរ៉ង់​ អាម៊ែរហ៊ហ្ស៊ីន ដាមៀរនី ដែល​ពូកែឌឺ និង​ស៊ូធន់ នៅ​កម្មវិធីរាត្រីប្រយុទ្ធប្រដាល់ ជើងឯក គូបូតា» ថ្ងៃសុក្រ ទី១៩ ខែមករា ឆ្នាំ២០២៤។

​ទឹក​ទី១ កីឡាករ​ទាំង​ពីរ​មិន​សូវ​វាយ​សម្រុក​គ្នា​ខ្លាំង​ប៉ុន្មាន​ឡើយ ប៉ុន្តែ​នៅ​ទឹក​ទី​២ ពួក​គេ​បាន​ព្យាយាម​សម្រុក​គ្នា​ទៅ​វិញ​ទៅ​មក​តាម​រយៈ​កណ្តាប់​ដៃ និង​កែង​ដ៏​គ្រោះ​ថ្នាក់។ អាម៊ែរហ៊ហ្ស៊ីន អាច​ប្រើ​កណ្តាប់​ដៃ និង​កែង​​​បាន​ល្អ។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នៅ​ពេល​ត្រូវ​កែង​របស់ លន បញ្ញា រូប​គេ​បាន​យក​ដៃ​ទាំង​ពីរ​ទះមុខ​ខ្លួន​ឯង​ជា​ការ​ឌឺ​ដង​ដែល​មិន​ខ្លាច​កែង​របស់​កីឡាករ​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​រយៈ​ការ​ឌឺ​ដង​នេះ លន បញ្ញា រឹត​តែ​ព្យាយាម​វាយ​កែងផ្ទួន​ៗ ប៉ុន្តែ​ទោះ​ជា​ត្រូវ​យ៉ាង​ណា ក៏​មិន​បាន​ធ្វើ​ឲ្យ​កីឡាករ​អ៉ីរ៉ង់​បាក់​ស្រុត​ឡើយ។ ចូល​ទឹក​ទី​៣​ រូប​គេ​បាន​យក​ដៃដាក់​លើ​ភ្នែក​ដែល​ហាក់​ដូច​ជា​សម្លឹង​ឆ្ពោះ​ទៅ​ទី​ឆ្ងាយ បន្ទាប់​ពី​ត្រូវ​កែង​របស់​អ្នក​លេង​គុន​ខ្មែរ។ ស្រាប់​តែ​ពេល​នោះ កីឡាករ​គុន​ខ្មែរ​ទាត់​ផ្កាប់​ចាន​មួយ​ជើង​ពេញ ប៉ុន្តែ​រូប​គេ​​នៅ​តែ​រក្សា​ជំហររឹង​មាំ។

បន្ទាប់​មក លន បញ្ញា បាន​ប្រើ​យុទ្ធ​សាស្ត្រ​ទាត់​ពោះ និង​​ឡើង​ជង្គង់​ដែល​ជា​ចំណុច​ខ្សោយ​របស់​កីឡាករ​អ៉ីរ៉ង់។ ទី​​បំផុត​ការ​ទាត់​ត្រូវ​ពោះ និង​ចាប់​ឡើង​ជង្គង់​ពេញ​ៗ​បាន​ធ្វើ​ឲ្យ​រូប​គេ​ស៊ូទ្រាំ​លែង​រួច ហើយ​ត្រូវ​បាន​អាជ្ញា​កណ្តាល​រាប់​៨​លើក​ទី១។

ចូល​ទឹក​ទី​៤ លន បញ្ញា បាន​បង្កើត​ការ​ទាត់​ពោះ​ និង​ឡើង​ជង្គង់​ដែល​ធ្វើ​ឲ្យ អាម៊ែរហ៊ហ្ស៊ីន ទ្រាំ​ទ្រា​លែង​បាន ហើយ​បោះ​បង់​ចោល​ការ​ប្រកួត​នៅ​ដើម​ទឹក​ទី​៤។

ឆ្លង​កាត់​ការ​ប្រកួត​នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា អាម៊ែរហ៊ហ្ស៊ីន​ ជា​កីឡាករ​ម្នាក់​ដែល​មាន​ស៊ូធន់​ល្អ ប៉ុន្តែ​អាវុធ​របស់​គេ​នៅ​មាន​កម្រិត។ ប្រសិន​បើ​រូប​គេ​ព្យាយាម​ហ្វឹក​​ហាត់​មួយ​ឬ​ពីរ​ឆ្នាំ​ទៀត​នឹង​ក្លាយ​ជា​កីឡាករ​ដ៏​ល្អ​ម្នាក់៕​

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ក្រសួងការងារ
ព័ត៌មានជាតិ៥ នាទីutes មុន

ថ្នាក់ដឹកនាំក្រសួងការងារ សម្តែងការកោតសរ​សើរ​​ស្មារតីតស៊ូរបស់នាយទាហានកងពល​តូចអន្តរាគមន៍លេខ៧​ ដែលបានការពារបូរណភាពទឹកដីកម្ពុជា

សេដ្ឋកិច្ច៩ នាទីutes មុន

ស្ពានខ្ពស់ជាងគេតម្លៃ $២៥ លាន ចាក់បេតុងតភ្ជាប់នៅថ្ងៃនេះ អ្នកដំណើរអាចឈប់ថតរូបនៅចំកណ្ដាលស្ពាន

ជីវិតកម្សាន្ដ១១ នាទីutes មុន

​​ផ្ទុះរឿង​អាស្រូវ​ផ្លូវច្បាប់ផ្ទួនៗ បវរកញ្ញាវៀតណាម Thuy Tien ប្រឈមដកហូត​​មកុដ​ដ៏​អាម៉ាស់

ជា ដេវីណា
ជីវិតកម្សាន្ដ១១ នាទីutes មុន

អតីតលំដាប់រងទី១ MQC 2023 ជា ដេវីណា ប្រកាសវិលមកដណ្ដើមមកុដ MUC 2025

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

វៀតណាមគ្រោងទិញទំនិញអាមេរិកបន្ថែម និងសុំពន្យារពេលពន្ធ ៤៥ ថ្ងៃ ​

លោក ជួន ណារិន្ទ
សន្តិសុខសង្គម៦ ម៉ោង មុន

លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយក​ដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ

ព័ត៌មានជាតិ៣ ម៉ោង មុន

ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

លោក ត្រាំ ឲ្យ EU ចាយ​លុយ​៣៥០​ពាន់​លាន​ដុល្លារ​ទិញ​ថាមពល​ពី​អាមេរិក ដើម្បី​បន្ធូរបន្ថយ​ពន្ធ

សេចក្ដីជូនដំណឹង២២ ម៉ោង មុន

សេចក្តីជូនដំណឹង ស្តីពី ការងារសាងសង់ផ្លូវភូមិប្រភេទបេតុងអាម៉េ

Sokha Hotels

ព័ត៌មានពេញនិយម