កីឡា
តារាបាល់ទះឆ្នើមវ័យក្មេង Luvi ធ្លាប់លេងនៅអារ៉ាប់រួមមុនមកកម្ពុជា
កីឡាករឥណ្ឌូណេស៊ីវ័យក្មេង Luvi Febrian Nugraha កំពុងត្រូវបានអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំងចំពោះសមត្ថភាពដ៏អស្ចារ្យនៅក្លិបបញ្ជាការដ្ឋានអង្គរក្សនៃពានរង្វាន់បាល់ទះតេជោលីគរដូវកាលទី១។
Luvi FN ដែលកើតនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០០៤ នៅតំបន់ Garut ខេត្ត West Java ប្រទេសឥណ្ឌូណេស៊ីធ្លាប់លេងឲ្យក្លិបជាច្រើនមុនពេលចូលមកប្រទេសកម្ពុជា។

ក្រៅពីលេងឲ្យក្រុមនៅស្រុកកំណើត Luvi ទទួលបានឱកាសចូលរួមជាមួយក្លិប TNI Headquarters នៅឆ្នាំ២០១៩ សម្រាប់ការប្រកួតលីគបាល់ទះឥណ្ឌូណេស៊ីលំដាប់ទី២ និងទទួលបានចំណាត់ថ្នាក់លេខ២។ នៅឆ្នាំ២០២២ រូបគេបានចូលរួមជាមួយក្លិប Jarkata Pertamina Pertamax នៃក្របខណ្ឌលីគបាល់ទះកំពូលឥណ្ឌូណេស៊ី នៅឆ្នាំ២០២២ នៅពេលរូបគេទើបអាយុ១៨ឆ្នាំ។
បន្ទាប់មករូបគេបានចូលរួមជាមួយក្លិប Bandung Tectona នៅឆ្នាំ២០២៣។ អ្វីដែលគួរឲ្យចាប់អារម្មណ៍គឺការលេងជម្រើសខេត្ត West Kalimantan ក្នុងពានរង្វាន់ថ្នាក់ជាតិឥណ្ឌូណេស៊ី 2023 National Police Chief Cup ដែលត្រូវបានគេស្គាល់រូបគេជាម៉ាស៊ីនរកគ្រាប់បាល់ម្នាក់។
មែនទែនទៅ រូបគេជាយុវជនវ័យក្មេងម្នាក់ ប៉ុន្តែបានលេងជាមួយកីឡាកររៀមច្បងល្អៗដូចជា Nizar Julfikar, Mahfud Nurcahyadi និង Samsul Kohar ក្នុងពានរង្វាន់ National Police Chief Cup ហើយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។ នៅឆ្នាំ២០២៣ដដែល រូបគេជាមួយក្រុមខេត្ត West Kalimantan បានលេងជើងឯក Kapolri Cup មួយទៀត មុនពេលផ្លាស់ទៅលេងនៅក្រៅប្រទេស។

ឆ្នាំ២០២៣ Luvi ចាប់ផ្តើមបោះជំហានទៅក្រៅប្រទេសដោយបានចូលរួមជាមួយក្លិប Hatta Club Dubai នៅក្នុងក្របខណ្ឌលីគកំពូលប្រទេសអារ៉ាប់រួម។ ដើមឆ្នាំ២០២៤ រូបគេបានមកចូលរួមជាមួយក្លិបបញ្ជាការដ្ឋានអង្គរក្សសម្រាប់ការលេងក្នុងលីគបាល់ទះកំពូលកម្ពុជា។
តាមពិតទៅរូបគេមិនទាន់ធ្លាប់បានជាប់ក្នុងជម្រើសជាតិឥណ្ឌូណេស៊ីក្រុមធំទេ ប៉ុន្តែរូបគេមានឱកាសបានចេញលេងនៅក្រៅប្រទេសទាំងវ័យក្មេង។ ក្នុងចំណោមកីឡាករឥណ្ឌូណេស៊ី៣នាក់នៅក្លិបបញ្ជាការដ្ឋានអង្គរក្ស Luvi ត្រូវបានអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំងក្នុងនាមជាអ្នកវ៉ៃផ្តាច់ដើម្បីទទួលបានពិន្ទុ ស្របពេលរូបគេលេងជាមួយមិត្តរួមជាតិ Dio និង Dony។
រហូតដល់ពេលនេះ បញ្ជាការដ្ឋានអង្គរក្សមិនទាន់ចាញ់ឡើយក្នុងចំណោម៥ប្រកួត ប៉ុន្តែការប្រកួតខ្លះបានចាញ់១សិត ឬ២សិតដែលធ្វើឲ្យពួកគេមាន១៣ពិន្ទុ ឈរចំណាត់ថ្នាក់លេខ២នៅពីក្រោមវិសាខាដែលមាន១៥ពិន្ទុពីការឈ្នះទាំង៥លើកក្នុងនោះវិសាខាមិនទាន់ចាញ់សូម្បី១សិត៕


អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម១ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម