កីឡា
ដើរលេងបង្ករឿងត្រូវសាលាបញ្ឈប់ Takeru មកជោគជ័យប្រដាល់លើសការំពឹងទុក
កីឡាករឃីកបុកស៊ីងជប៉ុន Takeru Segawa ត្រូវបានសាលាវិទ្យាល័យបញ្ឈប់ បន្ទាប់ពីរូបគេរៀនជំនាញថែទាំកុមារបានប្រមាណ៣ខែប៉ុណ្ណោះ ប៉ុន្តែរូបគេងាកមកចាប់អាជីពប្រដាល់រហូតទទួលបានជោគជ័យលើសពីការរំពឹងទុក។

Takeru មិនដឹងថា ខ្លួនឯងអាចឈានដល់កម្រិតណាទេសម្រាប់អាជីពប្រដាល់មួយនេះ។ ដូច្នេះហើយទើបបានជារូបគេផ្តើមគិតលើការងារច្បាស់លាស់មួយនាថ្ងៃអនាគត។ រូបគេក៏សម្រេចចិត្តចុះឈ្មោះចូលរៀននៅវិទ្យាល័យមួយកន្លែងលើជំនាញមើលថែទាំកុមារ។ រូបគេរំពឹងថា នឹងមានការងារមួយច្បាស់លាស់ដើម្បីមានប្រាក់ចំណូលចិញ្ចឹមជីវិត ប៉ុន្តែនៅពេលចូលរៀនបានប្រហែល៣ខែ រូបគេបង្កើតបញ្ហារហូតត្រូវបានបណ្ដេញចេញពីសាលារៀន។
កីឡាករ Takeru បាននិយាយថា ៖«ខ្ញុំតែងតែចង់ក្លាយជាអ្នកប្រយុទ្ធ ប៉ុន្តែខ្ញុំគិតថា ខ្ញុំមិនអាចរស់នៅដោយពឹងផ្អែកលើប្រាក់ចំណូលពីប្រដាល់នោះទេ។ ខ្ញុំក៏បានគិតរឿងមួយ។ ខ្ញុំចង់ធ្វើការងារមួយច្បាស់លាស់។ ខ្ញុំគិតថា ខ្ញុំអាចជាបុគ្គលិកថែទាំកុមារ ដូច្នេះខ្ញុំបានទៅរៀននៅវិទ្យាល័យមួយ។ ពេលរៀននៅវិទ្យាល័យនោះ ខ្ញុំចូលចិត្តដើរលេងជាមួយមិត្តភក្តិ។ ខ្ញុំបានធ្វើរឿងមិនល្អជាមួយមិត្តភ័ក្តិ ហើយសាលាក៏បានបញ្ឈប់ខ្ញុំ»។

កីឡាករ Takeru បន្ថែមថា៖«ខ្ញុំត្រូវបានគេបណ្ដេញចេញពីសាលា ហើយគ្មានអ្វីសល់ទេ។ នៅពេលនោះ ខ្ញុំមិនបានហាត់ប្រដាល់ទេ។ ខ្ញុំកំពុងគិតមិនយល់អ្វីទាំងអស់ ព្រោះខ្ញុំមិនអាចបន្តរៀននៅវិទ្យាល័យបាន។ ខ្ញុំគ្មានជម្រើសអ្វីក្រៅពីប្រដាល់ ដូច្នេះខ្ញុំសម្រេចចិត្តធ្វើវា»។
«ខ្ញុំបានស្គាល់កន្លែងហាត់ប្រដាល់មួយ ហើយបានចូលហាត់នៅទីនោះជាលើកដំបូង។ ខ្ញុំក៏ចាប់ផ្តើមមានអារម្មណ៍ថា ខ្ញុំចូលចិត្ត។ ចាំថា ខ្ញុំមានអារម្មណ៍សប្បាយរីករាយខ្លាំង។ ខ្ញុំបានដើរលេងជាមួយមិត្តភ័ក្តិជារៀងរាល់យប់ ប៉ុន្តែបន្ទាប់មកខ្ញុំបានឈប់ដើរលេង ពីព្រោះគិតថា វាប៉ះពាល់ដល់ការហាត់។ ដើរលេងសប្បាយមែន តែខ្ញុំរឹតតែសប្បាយពេលបានហ្វឹកហាត់ប្រដាល់។ ប្រដាល់បានក្លាយជាឱសថទឹបសម្រាប់ខ្ញុំ»។

ក្រោយពីដាក់ចិត្តក្នុងការហ្វឹកហាត់ប្រដាល់ Takeru បានឡើងប្រកួតទទួលបានជោគជ័យលើសពីការរំពឹងទុករបស់ខ្លួនរហូតដល់បច្ចុប្បន្ន។
ឆ្នាំ២០១៣ ឈ្នះខ្សែក្រវាត់១គ្រឿង
- Krush Featherweight
ឆ្នាំ២០១៥ ឈ្នះខ្សែក្រវាត់២គ្រឿង
- K-1 World GP Super Batamweight
- K-1 Super Batamweight
ឆ្នាំ២០១៦ ឈ្នះខ្សែក្រវាត់២គ្រឿង
- K-1 World GP Featherweight
- K-1 Featherweight
ឆ្នាំ២០១៨ ឈ្នះខ្សែក្រវាត់២គ្រឿង
- K-1 World GP Super Featherweight
- K-1 Super Featherweight
ឆ្នាំ២០២៣ ឈ្នះខ្សែក្រវាត់២គ្រឿង
- ISKA K-1 World Lightweight
- KGP K-1 World Lightwieht
រូបគេបានក្លាយជាកីឡាករតែម្នាក់គត់ដែលបានឈ្នះជើងឯក៣ប្រភេទទម្ងន់ផ្សេងគ្នានៅក្នុងប្រវត្តិសាស្ត្រស្ថាប័នប្រដាល់ឃីកបុកស៊ីងពិភពលោក K-1៕
ប្រែសម្រួល៖ ផា រតនា
ប្រភព៖ Onefc

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ