Connect with us

កីឡា

ក្លិប៣​នៅអឺរ៉ុបកំពុងធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលក្នុងរដូវកាលនេះ

បានផុស

នៅ

ការប្រកួតលីគបាល់ទាត់​​នៅ​តំបន់​អឺរ៉ុបបានបញ្ចប់ជុំទី១ហើយ ក្នុងនោះ​មាន​ក្លិប៣​គឺ​នៅលីគ​អេស្ប៉ាញ អង់គ្លេស និង អាល្លឺម៉ង់ បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងរដូវកាលនេះដោយពួកគេកំពុង​ឈរ​លើ​កំពូល​តារាង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្លិប​បាល់ទាត់ Girona ដែលដឹកនាំដោយលោក Míchel បានធ្វើឲ្យអ្នកគាំទ្រនៅអេស្ប៉ាញ និង​ជុំវិញពិភពលោកមាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ បន្ទាប់​ពី​លោក​បាន​ដឹកនាំក្រុមមួយនេះឲ្យឈរ​លើ​កំពូល​តារាង​ LaLiga។ ឆ្លង​កាត់​២១​ប្រកួត Girona រក​បាន​៥២​ពិន្ទុ​តាម​រយៈ​ជ័យជម្នះ​១៦​លើក​ ស្មើ៤​លើក និងចាញ់​តែ​១​លើក​ប៉ុណ្ណោះ។ ក្នុង​ជើង​ទី​១​រដូវកាល​​នេះ ពួកគេ​បានយកឈ្នះក្រុមខ្លាំងដូចជា Barcelona, Atletico, Madrid​, Valencia និង Sevilla។

លីគ​ LaLiga បានឈានដល់សប្ដាហ៍ទី២១ ខណៈការប្រកួតនឹងបញ្ចប់នៅសប្ដាហ៍ទី៣៨ ដូច្នេះនៅសល់ចំនួន១៧ប្រកួតទៀតដែលក្រុមទាំងអស់ត្រូវ​តែ​ប្រជែង​គ្នា។ ប្រសិន​បើ Girona បន្តធ្វើបានល្អ​ទៀត ពួក​គេ​​អាច​​បង្កើត​ប្រវត្តិ​សាស្ត្រ​ជា​លើក​ដំបូង​ក្នុង​ការ​ឈ្នះ​ជើងឯកលីគកំពូល​អេស្ប៉ាញ។ រដូវកាលមុនពួកគេបញ្ចប់នៅចំណាត់ថ្នាក់ទី១០ក្នុងតារាងពិន្ទុ។

នៅ​លីគ​អង់គ្លេស Premier League ឈានដល់សប្ដាហ៍ទី២១ ក្នុងនោះក្លិប Aston Villa ដែលដឹកនាំដោយលោក Unai Emery កំពុងឈរនៅចំណាត់ថ្នាក់លេខ៤ បណ្ដោះអាសន្ន ដោយប្រកួត២១លើក ឈ្នះ១៣ ស្មើ៤​ ចាញ់៤ មាន៤៣ពិន្ទុ តាមពីក្រោយក្រុមលេខ១ Liverpool តែ៥ពិន្ទុប៉ុណ្ណោះ។ ក្នុងជុំទី១ ក្រុម Aston Villa បានយកឈ្នះក្រុមធំ​ៗ​ដូចជា Arsenal, Spur និង Chelsea។

លីគ​កំពូល​អង់គ្លេស​នឹងបញ្ចប់នៅសប្ដាហ៍ទី៣៨ ដូច្នេះនៅសល់ចំនួន១៧ប្រកួត​ទៀត​ ដើម្បីសម្រេចថា ក្រុម​ណានឹងក្លាយជាម្ចាស់ជើងឯក។ Aston Villa បានធ្វើឲ្យអ្នកគាំទ្រ​ភ្ញាក់ផ្អើលក្នុងរដូវកាលនេះ ដោយមានលទ្ធភាពប្រជែងជើងឯកលីគកំពូលអង់គ្លេស និងកៅអី UEFA Champion League។ រដូវកាលមុនពួកគេបញ្ចប់នៅចំណាត់ថ្នាក់លេខ៧ក្នុងតារាងពិន្ទុ។

ក្រុម Bayern Leverkusen ដែលដឹកនាំដោយលោក Xabi Alonso កំពុងធ្វើឲ្យអ្នកគាំទ្រលើពិភព​លោក​កោតសរសើរមិន​ស្ទើរទេ ក្រោយពួកគេមិនទាន់ស្គាល់បរាជ័យសោះ​ក្នុងរដូវកាលនេះ។ ឆ្លងកាត់ប្រកួត១៨លើក ពួក​គេ​បាន​ឈ្នះ១៥ ស្មើ៣ មាន៤៨ពិន្ទុ កំពុង​នាំមុខក្រុម​ខ្លាំង​លេខ២ Bayern Munich ៧ពិន្ទុ​ដែល​ទើប​ប្រកួតបាន១៧លើក។

លីគកំពូលអាល្លឺម៉ង់​នឹងបញ្ចប់​នៅសប្ដាហ៍ទី៣៤ ដូច្នេះ​នៅ​សល់​១៦​ប្រកួត​ទៀត​ដើម្បី​សម្រេច​ថា ក្រុម​ណា​ជា​ម្ចាស់​ជើង​ឯក Bundesliga ក្នុងរដូវកាលនេះ។ រដូវកាលមុន Bayern Leverkusen បញ្ចប់នៅចំណាត់ថ្នាក់លេខ៦៕

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម