Connect with us

កីឡា

មុនប៉ះបឹងកេតថ្ងៃអាទិត្យនេះ ភ្នំពេញក្រោនមិនទាន់ចាញ់ក្នុងជើងទី២

បានផុស

នៅ

ក្លិបបាល់ទាត់ភ្នំពេញក្រោនជាក្រុមតែមួយគត់នៅលីគកំពូលកម្ពុជា ដែលមិនទាន់ស្គាល់បរាជ័យក្នុង​ជើង​ទី​២ ខណៈ​ឈាន​ចូល​ជុំ​ទី​៣​ ពួក​គេ​បើក​ទ្វារផ្ទះ​​របស់​ខ្លួន​ទទួល​ក្រុម​បឹងកេត នៅ​ថ្ងៃ​អាទិត្យ ទី​២៨ ខែ​មករា ឆ្នាំ​២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកួត​ខេមបូឌានព្រីមៀរលីគបានបញ្ចប់ការប្រកតក្នុងជុំទី២​កាល​ពី​សប្តាហ៍​មុន​ដោយ​មាន​តែ​ភ្នំពេញ​ក្រោន​មួយ​គត់​ក្នុង​ចំណោម​ក្រុម​ទាំង​១០​ដែលមិន​ចាញ់​ក្នុង​ជើង​ទី​២។ ៩លើក ក្នុងជុំទី២ ក្រុមភ្នំពេញក្រោន ស្មើគ្នាជាមួយបឹងកេត ៥-៥, ព្រះខ័នរាងស្វាយរៀង ០-០, ឈ្នះក្រសួងការពារជាតិ ៣-០, ស្មើ​ណាហ្គាវើលដ៍ ១-១, ឈ្នះវិសាខា ៣-១, ឈ្នះអាយអេសអាយ ដង្កោសែនជ័យ ២-០, ឈ្នះអង្គរថាយហ្គឺរ ៣-២, ឈ្នះព្រៃវែង ៣-០ និងប្រកួតចុងក្រោយឈ្នះគិរីវង់សុខសែនជ័យ ៤-១។ ដូច្នេះការប្រកួត៩លើករបស់ភ្នំពេញក្រោនក្នុងជុំទី២គឺឈ្នះ៦ និងស្មើ៣ រកបាន២១ពិន្ទុ។

ទោះ​បី​ជា​យ៉ាង​ណា ក្រុមភ្នំពេញក្រោនឈរ​ចំណាត់​ថ្នាក់​លេខ​២ តាម​ពី​ក្រោយ​ក្រុម​លេខ​១​ ព្រះខ័នរាជស្វាយរៀង តែ២ពិន្ទុ។

ការប្រកួតជុំទី៣​ចាប់ផ្តើម​នា​ចុងសប្ដាហ៍​នេះ ដោយ​​ភ្នំពេញ​ទទួល​ក្រុមបឹងកេតនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤។ កាល​ពី​សប្តាហ៍​មុន​ បឹងកេត ធ្វើ​បាន​ល្អ​ដោយ​ស្មើ​ជា​មួយ​ក្រុម​កំពូល​តារាង ព្រះ​ខ័ន​រាជ​ស្វាយរៀង ៣-៣ នៅ​ទឹក​ដី​ខេត្ត​ស្វាយរៀង។ ដូច្នេះ​បឹងកេត​ជា​ក្រុម​មួយ​បង្ក​គ្រោះ​ថ្នាក់​ដល់​ភ្នំពេញ​ក្រោន​​នា​ចុង​សប្តាហ៍​នេះ។

ភ្នំពេញ​ក្រោ​ន​កំពុងមមាញឹកទាំងក្នុងការប្រកួតក្នុងលីគ ពានរង្វាន់សម្តេចតេជោ​ ហ៊ុន សែន និង​ ជាពិសេសការប្រកួតជម្រុះក្នុងពានរង្វាន់ AFC Cup នៅថ្ងៃទី១៣ ខែកុម្ភៈ ជាមួយក្រុម​អូស្រ្ដាលី Central Coast Mariners ។

បច្ចុប្បន្នខ្សែប្រយុទ្ធ Shintaro Shimizu របស់ភ្នំពេញក្រោនកំពុងឈរនៅលេខ២ ក្នុងតារាងកីឡាករស៊ុតបញ្ចូលទីច្រើនបំផុតនៅលីគកំពូលកម្ពុជា ដោយស៊ុតបញ្ចូលទីបាន១២គ្រាប់៕

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤៣ នាទីutes មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម