កីឡា
Pochettino មិនសូវរីករាយ ក្រោយជួយ Chelsea ឡើងវគ្គផ្ដាច់ព្រ័ត្រ League Cup
លោក Mauricio Pochettino គ្រូបង្វឹករបស់ក្រុមតោខៀវ Chelsea នៅតែមិនសូវសប្បាយចិត្តទោះបីបានជួយក្រុមឡើងដល់វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ League Cup ក្រោយយកឈ្នះក្រុម Middlesbrough ក្នុងលទ្ធផល ៦-២ សរុបទាំង២ជើង។

ក្នុងការប្រកួតជើងទី២វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ League Cup ក្រុម Chelsea បានវាយបកយកឈ្នះក្រុម Middlesbrough វិញក្នុងលទ្ធផល ៦-១ បន្ទាប់ពីជើងទី១ ចាញ់ Middlesbrough ដោយលទ្ធផល ១-០។ លោក Pochettino ហាក់មិនសូវរីករាយនឹងការឡើងទៅដល់វគ្គផ្ដាច់ព្រ័ត្រនេះទេ ដោយសារពានរង្វាន់នេះមិនមែនជាគោលដៅដែលក្លិបនិងលោចង់បានឡើយ។
លោក Pochettino បាននិយាយថា៖«ការងារត្រូវបានបញ្ចប់ ឥឡូវត្រូវគិតអំពីការឈ្នះវគ្គផ្តាច់ព្រ័ត្រ។ បើមើលមួយជ្រុងទៀត ការឈ្នះពាននេះវាមិនសូវសំខាន់ដូចការឈ្នះពាន Champions League ឬ Premier League ទេ។ យើងត្រូវចាប់ឈ្វែងយល់ និងផ្តល់កិត្តិយសដល់ក្រុម។ វារឿងសំខាន់សម្រាប់ក្លិបក្នុងដំណើរការដើម្បីកសាងក្រុមថ្មី»។

លោក Pochettino បានបន្ថែមថា ការឈានដល់វគ្គផ្តាច់ព្រ័ត្រជានេះជាលើកទឹកចិត្តមួយដល់កីឡាករវ័យក្មេងដែលភាគច្រើនមិនទាន់មានបទពិសោធលេងនៅវគ្គផ្តាច់ព្រ័ត្រក្នុងការប្រកួតសំខាន់ៗ។
បច្ចុប្បន្នក្រុម Chelsea នៅតែធ្វើមិនល្អក្នុងលីគ Premier League ដោយពួកគេកំពុងឈរលេខ៩ តាមរយៈការប្រកួត២១លើក ឈ្នះ៩ ស្មើ៤ ចាញ់៨ មាន៣១ពិន្ទុ។ បើលទ្ធផលនៅតែបន្តបែបនេះ ក្លិបអាចនឹងប្រឈមអវត្តមានពីពានរង្វាន់កំពូលទាំង៣នៅអឺរ៉ុប ដូចរដូវកាលមុន ហើយកៅអីរបស់លោក Pochettino ក៏កាន់តែក្តៅ៕
ប្រែសម្រួល៖ ផា រតនា
ប្រភព៖ BBC

-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៩ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?