កីឡា
ដំណឹងរីករាយ! ខេត្តស្វាយរៀងប្រកាសរៀបចំការប្រកួតបាល់ទាត់នារីលើកដំបូង
គណៈកម្មការរៀបចំការប្រកួតបាល់ទាត់នៅខេត្តស្វាយរៀងបានប្រកាសពីការប្រកួតបាល់ទាត់ពានរង្វាន់ស្វាយរៀងខាប់ (Svay Rieng Cup) ផ្នែកនារី លើកទី១ ឆ្នាំ២០២៤ ដែលការលក់ពាក្យចូលរួមប្រកួតចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ។
តាមសេចក្តីប្រកាសបានលើកឡើងថា ៖«ការប្រកួតពានរង្វាន់បាល់ទាត់ SVAY RIENG CUP ផ្នែកនារី លើកទី១ រដូវកាលឆ្នាំ២០២៤ ចាប់ផ្តើមលក់ពាក្យសុំចូលរួមប្រកួតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ ហេតុដូច្នេះ សូមឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រធានក្រុមកីឡាបាល់ទាត់ទាំងអស់ ដែលមានបំណងចង់ចូលរួមដាក់ពាក្យប្រកួត សូមទំនាក់ទំនងមកក្រុមការងាររបស់យើងខ្ញុំ ដើម្បីទិញពាក្យ និងបំពេញតាមលក្ខខណ្ឌដូចមានភ្ជាប់ក្នុងសេចក្តីជូនដំណឹង»។

ក្រុមបាល់ទាត់នារីដែលចាប់អារម្មណ៍អាចទាក់ផ្ទាល់នៅស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង និងតាមរយៈលេខទូរសព្ទ ០៩៧ ៥៣៩ ៦២៦២, ០៩៦ ៩៣៤ ០៩៨៣, ០៧១ ២៨៣ ៦៧៦៧។
នេះជាលើកទី១ដែលថ្នាក់ដឹកនាំខេត្តស្វាយរៀងបានរៀបចំការប្រកួតពានរង្វាន់បាល់ទាត់នារី បន្ទាប់ពីរៀបចំពានរង្វាន់សម្រាប់បុរសជាច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ ហើយក៏ជាពានរង្វាន់ដែលកម្រមានសម្រាប់នារីនៅក្នុងប្រទេសកម្ពុជា៕
កាលបរិច្ឆេទ
- ពាក្យសំចូលរួម៖ ចាប់ផ្តើមពីថ្ងៃផ្សាយដំណឹងនេះតទៅ
- ការទទួលពាក្យ៖ ចាប់ពីថ្ងៃទី១ ដល់ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤
- កាលបរិច្ឆេទប្រកួត៖ ចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤


អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១៩ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?