កីឡា
Superlek កំពុងកាន់កំណត់ត្រាមិនទាន់ចាញ់ជិត៣ឆ្នាំមុនប៉ះជើងខ្លាំង Takeru
កីឡាករប្រដាល់ Superlek មិនទាន់ស្គាល់បរាជ័យឡើយសម្រាប់ការប្រកួតផ្លូវការក្នុងរយៈពេលជិត៣ឆ្នាំចុងក្រោយនេះ មុនពេលរូបគេបានដាក់ខ្សែក្រវាត់ឃីកបុកស៊ីងរបស់ខ្លួនឲ្យជើងខ្លាំងជប៉ុន Takeru ដណ្តើមនាថ្ងៃអាទិត្យ ទី២៨ ខែមករា ឆ្នាំ២០២៤ នៅក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន។

មុនពេលជួបជើងខ្លាំងជប៉ុន Takeru កីឡាករ Superlek បានយកឈ្នះជើងខ្លាំងថៃកីឡាករ Rodtang ដោយពិន្ទុកាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣។ អ្នកប្រដាល់វ័យ ២៨ ដែលជំនាញប្រើជើងទាត់សន្ធាប់រូបនេះកំពុងមានកំណត់ត្រាល្អ ដោយ១០ប្រកួតចុងក្រោយមិនទាន់ស្គាល់បរាជ័យឡើយ។ ស្ថិតិ១០ប្រកួតចុងក្រោយរូបគេបានយកឈ្នះកីឡាករ Rungkit ជាជនជាតិថៃដូចគ្នាកាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ ហើយនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២ បន្តយកឈ្នះមិត្តរួមជាតិ Superball។
នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ Superlek បានយកឈ្នះកីឡាករជប៉ុន Taiki Naito ក្នុងកម្មវិធី ONE 157 នៅប្រទេសសិង្ហបុរី ហើយនៅខែសីហាឆ្នាំដដែល រូបគេបានផ្ដួលឲ្យកីឡាករប្រេស៊ីល Walter Goncalves ឲ្យបង់បោះការប្រកួតក្នុងទឹកទី១ នៅសង្វៀន ONE និងចុងឆ្នាំ២០២២ រូបគេបានយកឈ្នះមិត្តរួមជាតិ Panpayak នៅសង្វៀន ONE ក្នុងប្រទេសហ្វីពីលីន។

ដើមឆ្នាំ២០២៣ Superlek បានយកឈ្នះកីឡាករអេស្ប៉ាញ Daniel Puertas នៅសង្វៀន ONE ក្នុងប្រទេសថៃ។ ក្នុងខែមីនា រូបគេបានផ្ដួលកីឡាករអូស្រ្ដាលី Danial Williams ឲ្យបោះបង់ការប្រកួតនៅសង្វៀន ONE ប្រទេសសិង្ហបុរី។
ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ Superlek បន្តកំណត់ត្រាមិនដែលចាញ់របស់ខ្លួនទៀត តាមរយៈការផ្ដួលកីឡាករកូនកាត់ថៃ-អាល់ហ្សេរី Nabil Anane ឲ្យបង់បោះការប្រកួតនៅទឹកទី១ ហើយនៅថ្ងៃទី១៥ ខែកក្ដដា បន្តយកឈ្នះកីឡាកររុស្ស៊ី Tagir Khalilov ដោយអាជ្ញកណ្ដាលបញ្ឍប់ការប្រកួតក្នុងទឹកទី២ និងចុងក្រោយបំផុតបានយកឈ្នះកីឡាករជើងខ្លាំងមិត្តរួមជាតិ Rodtang ដោយពិន្ទុជាឯកច្ឆន្ទ។

រង់ចាំតាមដានទាំងអស់គ្នាថាតើ Superlek អាចបន្តកំណត់ត្រាមិនចាញ់ និងការពារខ្សែក្រវាត់ឃីកបុកស៊ីងពិភពលោក ONE flyweight របស់ខ្លួនបានទេ នាថ្ងៃអាទិត្យនេះនៅពេលប៉ះជើងខ្លាំងម្ចាស់ផ្ទះជប៉ុន Takeru ក្នុងកម្មវិធី ONE 165 ក្នុងទីក្រុងតូក្យូ៕

អត្ថបទ៖ ផា រតនា

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ