កីឡា
៤ក្រុមនេះស៊ុតដៃគូយ៉ាងចាស់ដៃដើម្បីឡើងវគ្គ៨ក្រុមពានសម្តេចតេជោថ្នាក់ជាតិ
ការប្រកួតជើងទី២ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ លើកទី១៧ ថ្ងៃពុធ ទី២៤ ខែមករា បានរកឃើញក្រុមចំនួន៤ បានឡើងវគ្គ៨ក្រុមចុងក្រោយគឺ ភ្នំពេញក្រោន ព្រះខ័នរាជស្វាយរៀង វិសាខា និង ISI ដង្កោសែនជ័យ។

ការប្រកួតជើងទី២ ក្រុមខ្លាំង៤សុទ្ធតែស៊ុតចូលដៃគូច្រើនគ្រាប់ដូចគ្នា ក្នុងនោះព្រះខ័នរាជស្វាយរៀងឈ្នះក្រុមខេត្តបន្ទាយមានជ័យដោយលទ្ធផល ១-៦។ ក្រុមភ្នំពេញក្រោនបានយកឈ្នះក្រុមខេត្តត្បូងឃ្មុំដោយលទ្ធផល ៩-០។ ក្រុមវិសាខាបានយកឈ្នះក្រុមខេត្តត្បូងឃ្មុំដោយលទ្ធផល ១២-០ ហើយក្រុម ISI ដង្កោសែនជ័យបានឈ្នះក្រុមអង្គរស៊ីធី ដោយលទ្ធផល ៩-០។

លទ្ធផលការប្រកួតជើងទី២
- ខេត្តបន្ទាយមានជ័យ ១-៦ ព្រះខ័នរាជស្វាយរៀង ទីលានបាល់ទាត់វិទ្យាល័យហ៊ុនសែន ខ្លាកូន (សរុបលទ្ធផលទាំង២ជើង ព្រះខ័នព្រះខ័នរាជស្វាយរៀង ១០-១)
- វិសាខា ១២-០ ខេត្តកំពង់ចាម នៅកីឡដ្ឋាន ព្រីនស៍ (សរុបលទ្ធផលទាំង២ជើង វិសាខា ១៥-១)
- អាយអេសអាយ ដង្កោនសែនជ័យ ៩-០ អង្គរស៊ី អេហ្វស៊ី នៅកីឡដ្ឋាន អេអាយអេ ខេអឹមអេចផាក (សរុបលទ្ធផលទាំង២ជើងក្រុមអាយអេសអាយ ដង្កោសែនជ៧យ ១៦-០)
- ភ្នំពេញក្រោន ៩-០ ខេត្តត្បូងឃ្មុំ នៅកីឡដ្ឋានស្មាតអអេសអិន (សរុបលទ្ធផលទាំង២ជើង ភ្នំពេញក្រោន ១១-១)
ក្រុមព្រះខ័នរាជស្វាយរៀង វិសាខា ISI ដង្កោនសែនជ័យ និង ភ្នំពេញក្រោន ត្រូវបានឡើងទៅវគ្គ៨ក្រុមចុងក្រោយ ហើយត្រូវរងចាំក្រុម៤ចំនួនទៀតដែលធ្វើការប្រកួតប្រជែងនៅសប្ដាហ៍ក្រោយ ដើម្បីធ្វើការប្រកួតនៅវគ្គបន្ត៕


អត្ថបទ៖ ផា រតនា

-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១៩ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?