Connect with us

កីឡា

លទ្ធផលយប់មិញធ្វើឲ្យក្រុមអាស៊ាន២ឡើងវគ្គ១៦ក្រុម AFC Asian Cup

បានផុស

នៅ

លទ្ធផលស្មើ​គ្នា​ ០-០ រវាង​ក្រុម​ជម្រើស​ជាតិ​ថៃ និង អារ៉ាប៊ីសាអ៊ូឌីត ខណៈ​អូម៉ង់ ​ស្មើ ១-១ ជា​មួយគីជីស្ថាន កាលពី​យប់​មិញ​ជា​ផ្នែក​មួយ​ជួយឲ្យ​ក្រុម​ជម្រើស​ជាតិ​ឥណ្ឌូណេស៊ី​បាន​ឡើង​ទៅកាន់​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ជើង​ឯក​អាស៊ី AFC Asian Cup។

យប់​មិញ​នេះ ប្រសិន​បើ អូម៉ង់ អាច​យក​ឈ្នះ គីជីស្ថាន នោះ​ប្រហែល​ជា​ពួក​គេ​មាន​៤​ពិន្ទុ​​ដែល​ច្រើន​ជាង​ឥណ្ឌូណេស៊ី​ដែល​មាន​តែ​៣​ពិន្ទុ ប៉ុន្តែ​ត្រឹម​ស្មើគ្នា​ធ្វើ​ឲ្យ អូម៉ង់​មាន​ត្រឹម​តែ​២​ពិន្ទុ​ប៉ុណ្ណោះ​ក្នុង​នាម​ជា​ក្រុម​លេខ​៣​ល្អ​បំផុតក្នុង​ពូល។ ឥណ្ឌូណេស៊ី និង​ថៃ​ជា​ក្រុម​អាស៊ាន​បាន​ឡើង​វគ្គ​១៦​ក្រុម​ចុង​ក្រោយ ខណៈ​ម៉ាឡេស៊ី និង​វៀតណាម​បាន​ធ្លាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមទាំង១៦ដែលបានវគ្គបន្តរួមមាន៖ក្រុមកាតារ តាជីគីស្ថាន អារ៉ាប់រួម អុីរ៉ាក់ ហ្សកដានី អូស្ត្រាលី ឥណ្ឌូណេសុី
ប៉ាឡេស្ទីន អ៊ូបេគីស្ថាន ថៃ អារ៉ាប៊ីសាអ៊ូឌីត​ កូរ៉េខាងត្បូង បារ៉ែន ជប៉ុន អុីរ៉ង់ និងស៊ីរី។

កាលវិភាគប្រកួតក្នុងវគ្គ១៦ក្រុមចុងក្រោយ៖

  • នៅថ្ងៃទី២៨ ខែមករា មាន២គូ
     ក្រុមអូស្ត្រាលី vs ក្រុមឥណ្ឌូណេស៊ី
     ក្រុមតាជីគីស្ថាន vs ក្រុមអារ៉ាប់រួម
  • នៅថ្ងៃទី២៩ ខែមករា មាន២គូ
     ក្រុមអុីរ៉ាក់ vs ហ្សកដានី
     ក្រុមកាតារ vs ប៉ាឡេស្ទីន
  • នៅថ្ងៃទី៣០ ខែមករា មាន២គូ
     ក្រុមអ៊ូបេគីស្ថាន vs ក្រុមថៃ
     ក្រុមអារ៉ាប៊ីសាអ៊ូឌីត vs ក្រុមកូរ៉េខាងត្បូង
  • នៅថ្ងៃទី៣១ ខែមករា មាន២គូ
    ក្រុមបារ៉ែន vs ក្រុមជប៉ុន
     ក្រុមអុីរ៉ង់ vs ក្រុមស៊ីរី

សម្រាប់រូបមន្តក្នងវគ្គវគ្គ​សន្សំពិន្ទុ​ក្នុង​ពូល​ ក្រុមលេខ១ និងលេខ២ ក្នុង​ពូលនីមួយ​ៗ​ រួម​ជា​មួយ​​​ក្រុមលេខ៣​ល្អ​បំផុត​​ក្នុងពូល​ចំនួន​៤ក្រុម​ទៀត​បាន​ឡើង​ទៅ​កាន់​វគ្គ​១៦​ក្រុម​ចុង​ក្រោយ។ ការប្រកួតក្នុងវគ្គ១៦ក្រុម ចុងក្រោយនឹងធ្វើឡើងនៅថ្ងៃទី២៨ ខែមករា និងបញ្ចប់នៅថ្ងៃទី៣១ ខែមករា៕

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៧ ម៉ោង មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀង បញ្ចប់កំណត់​ត្រាជ័យជម្នះ របស់​ភ្នំពេញ​ក្រោន តាមពីក្រោយតែ១ពិន្ទុ

វប្បធម៌ ជំនឿ១១ ម៉ោង មុន

ចូលឆ្នាំចិនភ្លាម រាសីទាំង ៤ នឹងផ្លាស់ប្តូរជោគវាសនាកាន់តែរុងរឿង

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ភ្លើងឆេះព្រៃ៥ថ្ងៃនៅភាគខាងជើងប្រទេសថៃ ធ្វើឲ្យគុណភាពខ្យល់កាន់តែយ៉ាប់

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

វេជ្ជបណ្ឌិតចិន ព្រមានខ្លះៗ ក្រោយបុរសម្នាក់ចូលសង្គ្រោះ​បន្ទាន់ ដោយសារញ៉ាំស៊ុបក្តៅៗ

ចរាចរណ៍១២ ម៉ោង មុន

ក្រសួងសាធារណការ កំពុងពិនិត្យជួសជុលស្ដារឡើងវិញស្ពានបេឡេដែលត្រូវរថយន្ដដឹកគ្រឿងចក្របើកឆ្លងកាត់បាក់ស្រុតនៅស្រុកស្អាង

Sokha Hotels

ព័ត៌មានពេញនិយម