កីឡា
គួន ម៉ុម បង្ហើបពីការចុះកុងត្រារួចរាល់ទៅលេងក្រៅប្រទេស
កីឡាករបាល់ទះឆ្នើម គួន ម៉ុម បានបង្ហើញឲ្យដឹងពីការចុះកុងត្រារួចរាល់សម្រាប់ការទៅលេងនៅក្រៅប្រទេស បន្ទាប់ពីព្រឹត្តិការណ៍បាល់ទះតេជោលីគរដូវកាលទី១ និងពានរង្វាន់មួយទៀតនាខែមីនា ឆ្នាំ២០២៤។
បន្ទាប់ពីជួយក្រុមវិសាខាឲ្យយកឈ្នះលើក្រុមបញ្ជាការដ្ឋានអង្គរក្សដោយលទ្ធផល ៣-០ កាលពីរសៀលថ្ងៃសុក្រទី២៦ ខែមករា កីឡាករ គួន ម៉ុម បានបង្ហើបក្នុងបទសម្ភាសមួយថា ខ្លួនបានចុះកុងត្រារួចរាល់ហើយសម្រាប់ការទៅលេងនៅក្រៅប្រទេស ប៉ុន្តែសមាជិកជម្រើសជាតិកម្ពុជារូបនេះមិនទាន់ឲ្យដឹងពីឈ្មោះក្លិបនៅលីគប្រទេសណាដែលត្រូវទៅលេងនោះទេ។
កីឡាករបាននិយាយថា ៖«និយាយបង្ហើបតិចចុះ ប្រហែលជាចប់លីគអត់អាចមានពេលច្រើនលេងជាមួយគាត់ (សុវណ្ណនាថ)ទេ។ សុំលាក់ប្រទេសសិនដែលត្រូវទៅ តែចុះកុងត្រាហើយ សុំលាក់សិន»។ សុវណ្ណនាថដែលបានចេញទៅនៅក្រៅប្រទេសជាកីឡាករបាល់ទះដ៏ល្បីម្នាក់បានប្រកាសថា ខ្លួននឹងមកប្រកួតមិត្តភាពជាមួយ គួន ម៉ុម នាពេលខាងមុខ។

គួន ម៉ុន បានឲ្យដឹងថា បន្ទាប់ពីចប់ព្រឹត្តិការណ៍លីគបាល់ទះកំពូលកម្ពុជា ក្រុមវិសាខានឹងបន្តលេងពានរង្វាន់មួយទៀតនៅខែមីនា ឆ្នាំ២០២៤ ដូច្នេះក្រោយពេលចប់ភារកិច្ចក្នុងពានរង្វាន់ខាងមុខទើបចេញទៅក្រៅប្រទេស។
ទោះបីជាយ៉ាងណា នៅមិនទាន់ដឹងថា ការចុះកុងត្រាទៅលេងនៅក្រៅប្រទេសដែលតារាបាល់ទះដ៏ឆ្នើមរបស់កម្ពុជា គួន ម៉ុម បង្ហើបឲ្យដឹងថាតើជាកុងត្រាផ្ទាល់ខ្លួនម្នាក់ឯង ឬក៏ជាក្រុមវិសាខា ពីព្រោះតាមដំណឹងលេចឮថា ក្រុមបាល់ទាត់វិសាខា គ្រោងនឹងចេញទៅប្រកួតនៅក្រៅប្រទេសនាពេលខាងមុខ។
គិតត្រឹមសប្តាហ៍ទី៣នៃលីគបាល់ទះកំពូលកម្ពុជា ក្រុមវិសាខាមិនទាន់ស្គាល់បរាជ័យឡើយក្នុងចំណោម៦ប្រកួត និងកំពុងឈរលើកំពូលតារាងយ៉ាងរឹងមាំ។ ស្របពេលជាមួយគ្នានេះ គួន ម៉ុម សង្ឃឹម៧០%ដែលវិសាខាអាចឈ្នះជើងឯកលីគជាលើកដំបូង៕
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១៩ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?