Connect with us

កីឡា

សិក្ខាកាម២៥រូបទទួលបានចំណេះដឹងកម្រិតខ្ពស់លើជំនាញកីឡាទូកក្តោង

បានផុស

នៅ

សិក្ខាកាម​ចំនួន​​២៥​រូប​​បាន​បញ្ចប់​​វគ្គ​បណ្តុះ​បណ្តាល​បច្ចេកទេស​កម្រិត​ខ្ពស់​នៃ​ការ​រៀបចំ​កីឡា​ទូក​ក្តោង​​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០២៤ ​នៅ​តំបន់អភិវឌ្ឍ​ទីក្រុងរណប Bay of Lights ខេត្តព្រះសីហនុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សហព័ន្ធ​កីឡា​ទូក​ក្តោង​កម្ពុជា​បាន​រៀបចំ​វគ្គ​បណ្តុះ​បណ្តាល​រយៈ​ពេល​៣​ថ្ងៃ​នេះ​ឡើង បន្ទាប់​ពី​ការធ្វើជាម្ចាស់ផ្ទះកីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម)​ លើកទី៣២ ឆ្នាំ២០២៣ នៅទីលានតេជោ ខេត្តព្រះសីហនុ កាលពីខែឧសភា ឆ្នាំ២០២៣ កន្លងមក សហព័ន្ធ​​​ទទួល​បាន​​​បទពិសោធ​​ថ្មី​ៗ​ជា​ច្រើន និង​រក​ឃើញ​ពី​ចំណុច​ខ្វះ​ខាត​មួយ​ចំនួន​ដែល​ទាម​ទារ​ឲ្យ​​មន្ត្រីបច្ចេកទេស​សិក្សា​រៀន​សូត្រ​បន្ថែម​ដើម្បី​អភិវឌ្ឍ​ខ្លួន​ឲ្យ​ឈាន​ដល់​កម្រិត​អន្តរជាតិ។

វគ្គ​បណ្តុះ​បណ្តាល​ដែល​បាន​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​២៤ ដល់​ទី​២៦ ខែ​មករា ឆ្នាំ​២០២៤ ​បាន​ផ្តោត​សំខាន់​លើ​ជំនាញ​កម្រិត​ខ្ពស់​នៃ​​ការរៀបចំទម្រង់​ប្រកួត ការប្រើប្រាស់ទង់សញ្ញា សម្លេងសំគាល់ និងច្បាប់បញ្ញតិ្តផ្សេងៗ ព្រម​ទាំង​​ការ​អនុវត្ត​ជាក់​ស្តែង​លើ​​ផ្ទៃទឹក​ដែល​មាន​សិក្ខាកាម​ចំនួន​២៥​រូប​ចូល​រួម​។

និយាយ​ដោយ​ឡែក សិក្ខាកាម​ទាំង​អស់​​​​បាន​ក្លាយ​ជា​ធន​ធាន​មនុស្ស​ដ៏​សំខាន់​របស់​សហព័ន្ធ​កីឡា​ទូក​ក្តោង​កម្ពុជា ប៉ុន្តែ​ជា​រួម​ជា​ធន​ធាន​មនុស្ស​​ក្នុង​វិស័យ​កីឡា​របស់​កម្ពុជា​​សម្រាប់​​​ការ​ត្រៀម​រៀបចំ​ព្រឹត្តិការណ៍​ថ្នាក់​ជាតិ និងអន្តរជាតិផ្សេងៗនាពេលខាងមុខ។ ជា​ពិសេស​​ការត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះ​ការប្រកួតកីឡាយុវជនអាស៊ីឆ្នាំ២០២៩។

ពិធី​បិទ​កាល​ពី​​រសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោកឧត្តមនាវីទោ គឹម សាវុធ មេបញ្ជាការរង បញ្ជាការដ្ឋានមូលដ្ឋានសមុទ្រ និងមានការចូលរួមពី លោក សោម សុទ្ធរិទ្ធិពង្ស អគ្គលេខាធិការសហព័ន្ធកីឡាទូកក្តោងកម្ពុជា លោក សេង ម៉ាលី តំណាង តំបន់អភិវឌ្ឍន៍ទីក្រុងរណប Bay of Lights នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាទូកក្តោង ខេត្តព្រះសីហនុ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ២ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

ព័ត៌មានជាតិ២ ម៉ោង មុន

លើកទី១ក្នុងឆ្នាំថ្មី សម្ដេចធិបតី បំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីផ្ដល់សន្ទុះទំនាក់ទំនងប្រទេសទាំងពីរ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ ណែនាំកម្មវិធី App ស្វែងរកការងារនៅបរទេសដោយទំនុកចិត្តខ្ពស់ និងសុវត្ថិភាព

សេដ្ឋកិច្ច៥ ម៉ោង មុន

ស្ថិរភាពតម្លៃប្រាក់​រៀល ​រួមចំណែកក្នុងការរក្សាស្ថិរភាពថ្លៃទំនិញនៅលើទីផ្សារ

Sokha Hotels

ព័ត៌មានពេញនិយម