កីឡា
Sacha សម្រេចក្តីស្រមៃលេងឲ្យក្លិប Bayern Munich
ក្លិប Bayern Munich បានចុះហត្ថលេខានាំយកខ្សែការពារស្តាំ Sacha Boey ពីក្លិប Galatasaray ក្នុងកិច្ចសន្យារយៈពេល៤ឆ្នាំកន្លះ ដែលមានសុពលភាពរហូតដល់ខែមិថុនា ឆ្នាំ២០២៨ ក្នុងតម្លៃផ្ទេរសរុប៣៥លានអឺរ៉ូ។

កីឡាករ Sacha Boey និយាយថា៖ «សុបិនរបស់ខ្ញុំបានក្លាយជាការពិតហើយ។ វាពិតជាមានកិត្តិយសសម្រាប់ខ្ញុំដែលបានលេងឱ្យក្លិបធំដូចជា Bayern។ ខ្ញុំទន្ទឹងរង់ចាំក្នុងការចូលរួមជាមួយក្រុមថ្មី និងបានលេងជាមួយកីឡាករដ៏អស្ចារ្យនាពេលខាងមុខ»។
ខ្សែការពារស្លាបស្ដាំ Sacha Boey ដែលកើតនៅជាយក្រុងប៉ារីស ប្រទេសបារាំង បានចាប់ផ្តើមលេងបាល់ទាត់នៅ FC Romainville និង Red Star FC មុនពេលចូលរួមសាលាបាល់ទាត់ Rennes ក្នុងឆ្នាំ២០១៤។ រូបគេបានបង្ហាញខ្លួនជាលើកដំបូងនៅក្នុង Ligue 1 នៅអាយុ១៨ឆ្នាំកាលពីខែឧសភា ឆ្នាំ២០១៩ ហើយត្រូវបានខ្ចីជើងទៅក្លិប Dijon មុនពេលចុះហត្ថលេខាផ្ទេរទៅកាន់ Galatasaray នៅរដូវកាលឆ្នាំ ២០២១-២២។ កីឡាករសញ្ជាតិបារាំងរូបនេះបានបង្ហាញខ្លួនចំនួន៨៣ប្រកួត ស៊ុតបញ្ចូលទីបាន៤គ្រាប់ និងឈ្នះពានរង្វាន់តួកគី Süper Lig កាលពីរដូវក្តៅមុន។

លោក Christoph Freund នាយកផ្នែកកីឡារបស់ Bayern បានលើកឡើងថា ៖«Sacha Boey ជាខ្សែការពារស្តាំដ៏រហ័ស និងរឹងមាំ ដែលគ្រប់គ្រងបាល់ក្រោមច្រើន។ គាត់ជាកីឡាករដែលអ្នកគាំទ្រចូលចិត្តនៅក្លិបGalatasaray និងបានអភិវឌ្ឍខ្លួនយ៉ាងល្អក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ជាមួយក្លិបដែលមានបទពិសោធ Champions League»៕
ប្រែសម្រួល៖ ផា រតនា
ប្រភព៖ Theathletic

-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់