កីឡា
មកស្តាប់សំដី Takeru យំផងនិយាយផងក្រោយចាញ់ Superlek
កីឡាករឃីកបុកស៊ីងជប៉ុន Takeru Segawa បានបរាជ័យក្នុងការប្រកួតដណ្តើមខ្សែក្រវាត់ពីកីឡាករថៃ Superleek Kiatmoo9 កាលពីរសៀលថ្ងៃអាទិត្យ ទី២៨ ខែមករា ឆ្នាំ២០២៤ នៅប្រទេសជប៉ុនជាការប្រកួតលើកដំបូងនៅសង្វៀន ONE។
ការពិតទៅលើសង្វៀនរយៈពេល៥ទឹកពេញ ជើងខ្លាំងទាំងពីរមានជំនាញរៀងៗខ្លួន។ ម្ចាស់ខ្សែក្រវាត់ ONE Flyweight ពិភពលោកបានប្រើរន្ទះជើងទាត់ជើងក្រោមផ្ទួនៗចាប់ពីទឹកទី១ដល់៥ ហើយក៏បានប្រើជង្គង់ជាច្រើននៅទឹកទី៤ និងទី៥ ព្រមជាមួយគ្នានេះរូបគេក៏បានប្រើកណ្តាប់ដៃច្រើនដែរ។
ជាមួយគ្នានេះ កីឡាករម្ចាស់ផ្ទះ Takeru បានព្យាយាមដើរចូលវ៉ៃទាំង៥ទឹកជាមួយនឹងការព្យាយាមប្រើកណ្តាប់ដៃឆ្វេង-ស្តាំង។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នៅទឹកទី២ កីឡាករជប៉ុនបានវ៉ៃកណ្តាប់ដៃសន្ធាប់យ៉ាងខ្លាំងដែលធ្វើឲ្យ Superlek តដៃលែងរួច ប៉ុន្តែរួចគេអាចទប់ទល់បាន។ ក្រៅពីកណ្តាប់ដៃ Takeru ក៏បានប្រើជើងទាត់ច្រើនដែរ។
គូនេះមិនសូវជាលើសខ្វះគ្នាប៉ុន្មានឡើយ។ ប្រសិនបើប្រកួតមិត្តភាពអាចនឹងស្មើ ប៉ុន្តែដោយសារការប្រកួតដណ្តើមខ្សែក្រវាត់ ដូច្នេះចៅក្រមបានផ្តល់ពិន្ទុឲ្យម្ចាស់ខ្សែក្រវាត់ជាអ្នកឈ្នះ។
ក្រោយចប់ការប្រកួត Takeru ពិតជាសោកស្តាយយ៉ាងខ្លាំងដែលមិនអាចសម្រេចបំណងខ្លួន និងអ្នកគាំទ្រ។ រូបគេបាននិយាយទាំងយំក្រោយចប់ការប្រកួតថា ៖«ខ្ញុំពិតជាចង់ឈ្នះខ្លាំងណាស់សម្រាប់ការប្រកួតនេះ។ ខ្ញុំពិតជាខំប្រឹងហ្វឹកហាត់ខ្លាំងណាស់អស់រយៈពេលជាយូរមកហើយដើម្បីស្វែងរកជ័យជម្នះជូនបងប្អូនអ្នកគាំទ្រ តែចុងក្រោយខ្ញុំមិនអាចធ្វើបាន។ ខ្ញុំពិតជាសោកស្តាយ ហើយខ្ញុំមិនដឹងថា ខ្ញុំបានធ្វើអ្វីល្អខ្លាំងជាងការប្រកួតលើកនេះទេ។ ខ្ញុំសូមអរគុណច្រើនដល់អ្នករាល់គ្នាដែលបានគាំទ្រយ៉ាងខ្លាំង»។
គិតទាំងលើកនេះ Takeru បានចាញ់៤ដងហើយក្នុងចំណោមការប្រកួត៤៧ដងក្នុងអាជីពរបស់ខ្លួន ដែលឈ្នះ៤៣ដង និងផ្តួលដៃគូឲ្យសន្លប់៤៣ដងក្នុងអាជីព។ តាមពិតទៅ រូបគេត្រូវប្រកួតជាមួយកីឡាករ Rodtang ប៉ុន្តែដោយសារកីឡាករថៃម្នាក់នេះរបួសត្រូវបានជំនួសដោយកីឡាករ Superlek។
តាមព័ត៌មានដែលបានផ្សាយ Takeru ទទួលបានតម្លៃខ្លួប្រហែលជា៧៥ម៉ឺនដុល្លារ ខណៈ Superlek ទទួលបានប្រហែលជាក្រោម១០ម៉ឺនដុល្លារ ប៉ុន្តែតាមរយៈជ័យជម្នះនេះរូបគេទទួលបានប្រាក់រង្វាន់លើកទឹកចិត្តបន្ថែម៥ម៉ឺនដុល្លារ៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មកស្គាល់ពីសាកលវិទ្យាល័យចំនួន៦ សម្រាប់សិស្សដែលទើបបញ្ចប់ការសិក្សាទី១២ អាចរើសជំនាញដែលសមស្រប
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជើងហោះហើរនៅអាកាសយានដ្ឋានសៀមរាបអង្គរ កើនឡើងពី ២០ ជើង ទៅ ៥០ ជើងក្នុងមួយថ្ងៃ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
រដ្ឋកំពុងសិក្សាផ្លូវជិះកង់ពីខេត្តកែប ដល់ខេត្តកោះកុង នៅតាមមាត់សមុទ្រ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ធ្លាយវីដេអូរសើប Selena ក្នុងពិធីជប់លៀងរបស់ Diddy ពី Weibo ចិន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
យន្តហោះBoeing ដឹកអ្នកដំណើរ២៤៩នាក់ ហោះបុកសត្វស្លាប បណ្តាលឲ្យឆេះម៉ាស៊ីន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការសិក្សាថ្មី! ភពអ៊ុយរ៉ានូស អាចឲ្យមនុស្សរស់នៅបាន
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ចោទប្រកាន់មនុស្ស៣នាក់ ជាប់ពាក់ព័ន្ធការស្លាប់ Liam Payne អតីតក្រុម One Direction
-
ព័ត៌មានជាតិ១៩ ម៉ោង ago
រាជធានីខេត្តចំនួន ៣ ទទួលបានភ្ញៀវទេសចរច្រើនជាងគេ នៅថ្ងៃទី ១ នៃពិធីបុណ្យអុំទូក