Connect with us

កីឡា

បេក្ខភាព៨រូបស័ក្តិសមជំនួសលោក Klopp នៅ Liverpool

បានផុស

នៅ

លោក Jurgen Klopp គ្រូបង្វឹករបស់ក្លិប Liverpool បានប្រកាសពី​ការ​ចាកចេញ​ពីតួនាទីអ្នកចាត់ការក្រុមពេលបញ្ចប់រដូវកាលនេះ​ដែល​បាន​​ធ្វើឱ្យអ្នកគាំទ្រហង្សក្រហម​សោក​ស្តាយ​យ៉ាង​ខ្លាំង។ នៅ​ពេល​នេះ​មាន​ការ​លើក​ឡើង​ពី​បេក្ខភាពគ្រូបង្វឹក​៨រូបដែល​អាច​ចូល​ខ្លួន​ដឹក​នាំ Liverpool បាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. Xabi Alonso

លោក Xabi Alonso ត្រូវបានគេរំពឹងថាជាអ្នកជំនួសតំណែងលោក Klopp នាពេលអនាគត ។ អតីតខ្សែបម្រើ Liverpool រូបនេះបានធ្វើបានយ៉ាងល្អក្នុងការដឹកនាំក្រុម Bayer Leverkusen ដោយនាំពួកគេឲ្យឡើងឈរ​លើកំពូលតារាង Bundesliga ហើយនាំមុខក្រុម Bayern Munich ២ពិន្ទុ។ បច្ចុប្បន្នលោក Xabi Alonso ស្ថិតក្រោមកិច្ចសន្យារហូតដល់ឆ្នាំ២០២៦ ជាមួយក្រុមអាល្លឺម៉ង់មួយនេះ។

២. Roberto de Zerbi

ក្នុងចំណោមគ្រូបង្វឹកដែលកំពុងដឹកនាំនៅ Premier League ទាំងអស់ លោក Roberto de Zerbi គ្រូបង្វឹកក្រុម Brighton ក៏​ជាបេក្ខជន​ស័ក្តិសម​​ជំនួស​លោក Klopp ដែរ។ គ្រូបង្វឹកសញ្ជាតិអុីតាលីវ័យ៤៤ឆ្នាំរូបនេះបានធ្វើឱ្យ​ក្រុម​ការងារ​ Liverpool ចាប់អារម្មណ៍ពី​ភាពប៉ិនប្រសប់នៃយុទ្ធសាស្ត្រ និង​បាន​យកឈ្នះ​ហង្សក្រហម​ទាំង​នៅ​លីគ និង FA Cup កាលពីរដូវកាលមុន។ លោក De Zerbi បានដឹកនាំ Brighton ទទួល​បាន​ចំណាត់ថ្នាក់លេខ៦កាលពីឆ្នាំមុន។

៣. Luis Enrique

​អ្នក​ចាត់​ការ​ក្លឹប Paris St-Germain វ័យ​៥៣​ឆ្នាំ ​ក៏ធ្លាប់ជាគ្រូបង្វឹកក្រុមជម្រើសជាតិអេស្ប៉ាញ ប៉ុន្តែ​បានចាកចេញ បន្ទាប់ពីធ្លាក់ចេញពី 2022 World Cup ដោយប្រទេសម៉ារ៉ុកក្នុងវគ្គ១៦ក្រុម​ចុង​ក្រោយ។ រយៈពេលជោគជ័យបំផុតរបស់លោក Enrique ពី​ឆ្នាំ២០១៤ដល់​២០១៧ ជាមួយក្លិប Barcelona ដែល​លោក​​បាន​ជួយ​ឈ្នះពានរង្វាន់ Champions League ១ដង និង​ពានរង្វាន់ La Liga ៣ដង Copa del Rey, Super Cup, Club World Cup និង Spanish Super Cup ។

៤. Steven Gerrard

វីរបុរស Liverpool លោក Steven Gerrard វ័យ៤៣ឆ្នាំ ត្រូវបានគេចាត់ទុក​ជាបេក្ខភាពមួយរូប​ដើម្បី​ស្នង​តំណែងរបស់លោក Klopp ក្រោយពីធ្លាប់មានបទពិសោធដឹកនាំក្រុម Rangers ឲ្យឈ្នះពានរង្វាន់ Scottish Premiership ក្នុងឆ្នាំ២០២១។ បន្ទាប់មក លោក​មកដឹកនាំក្រុម Aston Villa មុនពេលផ្លាស់ទៅក្លឹប Al-Ettifaq របស់អារ៉ាប៊ីសាអ៊ូឌីត​​នៅ​រដូវ​កាល​ចុង​ក្រោយ​នេះ។

៥. Julian Nagelsmann

អតីតគ្រូបង្វឹកក្លិប Bayern Munich វ័យ៣៦ឆ្នាំ បានចូល​បាន​ចូល​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់​កាលពីខែកញ្ញា ឆ្នាំ​២០២៤ កិច្ចសន្យារបស់​លោក​ដល់​ត្រឹម​ខែកក្កដា​ខាង​មុខ​នេះ។ លោក Klopp ​ធ្លាប់​បានពណ៌នា លោក​Nagelsmann ជាសេះវ័យក្មេងនិងទេពកោសល្យបង្វឹកដ៏ធំ។ ​អតីតគ្រូបង្វឹក RB Leipzig បានឈ្នះពានរង្វាន់ Bundesliga ក្នុងរដូវកាលដំបូង​​ជា​មួយ​ដឹកនាំនៅ Bayern Munich។

៦. Ange Postecoglou

គ្រូបង្វឹកជនជាតិអូស្ត្រាលីលោក Ange Postecoglou បានដឹកនាំ Spurs ឈរនៅចំណាត់ថ្នាក់ទី៥ ក្នុងក្របខ័ណ្ឌ Premier League នៅរដូវកាលនេះ ហើយបាននាំយកស្ទីលបាល់ទាត់ដ៏រស់រវើកមួយមកកាន់ទឹកដីអង់គ្លេស។ បុរសអាយុ៥៨ឆ្នាំរូបនេះពីមុនបានដឹកនាំ Celtic ឱ្យឈ្នះជើងឯកស្កុតឡេនទាំងពីរឆ្នាំ​​​ពេល​លោក​នៅទីនោះ។

៧. Diego Simeone

លោក Diego Simeone ជាអ្នកចាត់ការ​ដែលបម្រើការងារយូរបំផុតក្នុងលីគកំពូលទាំង៥របស់អឺរ៉ុប ដោយដឹកនាំក្លិប Atletico Madrid តាំងពីឆ្នាំ២០១១​រហូត​ដល់​បច្ចុប្បន្ន​។ លោក​ត្រូវបានក្លិបកំពូលៗទាក់ទងជាច្រើនលើក ប៉ុន្តែ​លោក​មិន​ចាក​ចេញ​ពី​អេស្ប៉ាញ​ឡើយ។ គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនវ័យ៥៣ឆ្នាំនេះ​បានជួយ Atletico Madrid ឈ្នះ La Liga ២ដងក្នុងឆ្នាំ ២០១៣-១៤ និង ២០២០-២១ និងឈ្នះពានរង្វាន់ Europa League ក្នុងឆ្នាំ ២០១១-១២ និង ២០១៧-១៨។

៨. Zinedine Zidane

វីរបុរសបាល់ទាត់បារាំងលោក Zinedine Zidane វ័យ៥១ឆ្នាំគឺជាអ្នកចាត់ការមួយរូបដែលជាបេក្ខភាព​អាចចូល​ដឹកនាំក្រុម Liverpool ខណៈបច្ចុប្បន្ន​លោក​កំពុងពិចារណា​ចូល​កាន់​អាជីព​នេះ​វិញ។ ក្នុងអាជីពជាគ្រូបង្វឹកលោក Zidane បានជួយឲ្យក្លិប Real Madrid ឈ្នះពានរង្វាន់ Champions League ៣ដង និង La Liga ២ដង៕

ប្រែសម្រួល៖ ផា រតនា
ប្រភព៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤០ នាទីutes មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម