កីឡា
ការផ្តន្ទាទោសអតីតមេដឹកអូឡាំពិកអាស៊ី លោក Sheikh ត្រូវបានសម្រេច
មេដឹកនាំកីឡាអូឡាំពិកដ៏មានឥទ្ធិពល និងជាអតីតប្រធានក្រុមប្រឹក្សាអូឡាំពិកអាស៊ី លោក Sheikh Ahmad ត្រូវបានតុលាការក្រុងហ្ស៉ឺណែវ តម្កល់ទោសកំហុសរបស់ខ្លួន ទោះបីជាលោកនឹងមិនជាប់ពន្ធនាគារក៏ដោយ។ នេះបើយោងតាមតុលាការឧទ្ធរណ៍របស់ប្រទេសស្វីសបាននិយាយនៅក្នុងសេចក្តីសម្រេចមួយកាលពីថ្ងៃចន្ទ។
បុរសញ្ជាតិគុយវ៉ែត Sheikh Ahmad al-Fahad al-Sabah សមាជិកគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC)ប្រធានសមាគមគណៈកម្មាធិការជាតិអូឡាំពិក (ANOC) និងជាអតីតប្រធានអូឡាំពិកអាស៊ី បានទទួលសច្ចាប័នលើការផ្តន្ទាទោសពីបទក្លែងបន្លំ។ ទោះជាយ៉ាងណា លោកនឹងមិនត្រូវបានជាប់ពន្ធនាគារឡើយដោយសារលោកត្រូវបានទទួលទោសព្យួរ។

តុលាការក្នុងទីក្រុងហ្ស៉ឺណែវបានរកឃើញថា លោក Al-Sabah រួមជាមួយមេធាវី៣នាក់ និងទីប្រឹក្សាម្នាក់បានផលិតវីដេអូក្លែងក្លាយដើម្បីធ្វើបាបសមាជិករដ្ឋាភិបាលគុយវ៉ែត ដែលមានជម្លោះយូរអង្វែងដោយព្យាយាមបន្ទោសពួកគេចំពោះការធ្វើរដ្ឋប្រហារដែលត្រូវបានចោទប្រកាន់ពីការប៉ុនប៉ងនៅក្នុងប្រទេស។ ដំបូងឡើយ លោកត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល៣០ខែ ដែលទោសពាក់កណ្តាលត្រូវបានព្យួរ។
បន្ថែមពីលើការបញ្ជាក់ពីការផ្តន្ទាទោសដំបូងលើលោក Sheikh Ahmad តុលាការបានតម្កល់ការផ្តន្ទាទោសអតីតមេធាវីរបស់លោក ជំនួយការគុយវ៉ែត និងមេធាវីដែលមានមូលដ្ឋាននៅទីក្រុងហ្ស៉ឺណែវផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ មេធាវីម្នាក់ទៀតត្រូវបានដោះលែងឱ្យរួចពីទោស។
សាលាឧទ្ធរណ៍បានរកឃើញថា លោក Ahmad al-Sabah បានធ្វើសកម្មភាព “ក្នុងគោលបំណងដើម្បីទទួលបានអត្ថប្រយោជន៍ខុសច្បាប់” ដូចតុលាការថ្មីបានដាក់ និងកែប្រែការកាត់ទោសរបស់តុលាការជាន់ទាបដោយដាក់ទោសព្យួររយៈពេល ២ឆ្នាំជាមួយនឹងរយៈពេលសាកល្បង៣ឆ្នាំ។ ដូចពីដំបូងដែរ លោកបានបដិសេធពីការប្រព្រឹត្តខុស ឬពាក់ព័ន្ធនឹងឧប្បត្តិហេតុដែលចោទប្រកាន់នោះទេ។
លោក Sheikh Ahmad ដែលជាសមាជិកគណៈកម្មាធិការប្រតិបត្តិរបស់សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) រយៈពេល ២ឆ្នាំ (លោកបានលាលែងពីតំណែងក្នុងឆ្នាំ២០១៧) អាចប្តឹងឧទ្ធរណ៍លើសាលក្រមទី២ទៅតុលាការសហព័ន្ធស្វីសនៅទីក្រុង Lausanne ដែលជាកន្លែង IOC មានទីស្នាក់ការកណ្តាលរបស់ខ្លួន។ សេចក្តីសម្រេចនៅទីក្រុងហ្ស៉ឺណែវ ទំហំ១៩០ទំព័រ ចុះថ្ងៃទី១៨ ខែធ្នូ ប៉ុន្តែត្រូវបានប្រកាសជាសាធារណៈដោយតុលាការកាលពីថ្ងៃចន្ទសប្តាហ៍មុន ប៉ុន្មានថ្ងៃបន្ទាប់ពី Sheikh ត្រូវបានជំនួសតំណែងជារដ្ឋមន្ត្រីការពារជាតិនៃប្រទេសគុយវ៉ែត។

គួររម្លឹកថា អាជីពរបស់បុរសញ្ជាតិគុយវែត Sheikh ក្នុងភាពជាអ្នកដឹកនាំកីឡាគឺទូលំទូលាយ។ នៅគណៈកម្មាធិការអូឡាំពិកអន្តរជាតិ លោកបានបម្រើការជាប្រធានគណៈកម្មការសាមគ្គីអូឡាំពិកពីឆ្នាំ២០១២-២០១៨; អនុប្រធានសេវាកម្មប៉ុស្តិ៍អូឡាំពិក S.A. ប្រចាំប្រទេសស្វីស ពីឆ្នាំ២០១៥-២០១៨; និងជាសមាជិកនៃគណៈកម្មការផ្សេងៗ រួមទាំងកីឡាសម្រាប់ទាំងអស់គ្នាពីឆ្នាំ១៩៩២-១៩៩៥ រួមទាំងការងារមួយចំនួនទៀត។
OCA ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៨២ ដោយឪពុករបស់លោកផ្ទាល់ គឺលោក Fahad Al-Ahmed Al-Jaber Al-Sabah ដែលបានដឹកនាំរហូតដល់ឆ្នាំ១៩៩០ ជាពេលលោកត្រូវបានសម្លាប់នៅវិមាន Dasman ជាថ្ងៃដំបូងនៃការលុកលុយរបស់អ៊ីរ៉ាក់ លើគុយវ៉ែត។
លោក Sheikh Ahmad បានស្នងតំណែងពីឪពុកនៅឆ្នាំបន្ទាប់ ហើយបានដឹកនាំអង្គការកីឡាអន្តរជាតិរហូតដល់លោកត្រូវបានបង្ខំឱ្យចុះចេញពីតំណែង ហើយត្រូវបានជំនួសដោយលោក Randhir Singh ដែលមានសញ្ជាតិឥណ្ឌា ជាបណ្តោះអាសន្ន៕
ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ Inside The Games

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច